អន្តរជាតិ

ឥណ្ឌាគ្រោងចំណាយប្រាក់ ៣,៧ពាន់លានដុល្លារសម្រាប់សាងសងរបងព្រំដែនជាមួយមីយ៉ាន់ម៉ាដើម្បីទប់ស្កាត់សកម្មភាពខុសច្បាប់ឆ្លងដែន

BY
Pheakdey
March 27, 2024

ឥណ្ឌា៖ ប្រទេសឥណ្ឌាគ្រោងនឹងប្រើប្រាស់ថវិកាចំនួន ៣,៧ពាន់លានដុល្លារដើម្បីសាងសង់របងព្រំដែនជាមួយប្រទេសមីយ៉ាន់ម៉ា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃពុធ ទី២៧ ខែមីនានេះ។ បើតាមលោកនាយរដ្ឋមន្ត្រី Narendra Modi បានបញ្ជាក់ថា គណៈរដ្ឋមន្ត្រីនៃប្រទេសឥណ្ឌាបានអនុម័តលើកញ្ចប់ថវិកាសម្រាប់ការសាងសង់ខាងលើនេះរួចហើយ ខណៈពេលវេលានៃការចាប់ផ្តើមសាងសង់នៅមិនទាន់មានការកំណត់នៅឡើយទេ។

លោកនាយករដ្ឋមន្ត្រីវ័យ ៧៣ឆ្នាំរូបនេះបានបន្តថា តាមគម្រោងគឺរបងព្រំដែនខាងលើនេះនឹងមានប្រវែង ១,៦១០គីឡូម៉ែត្រ ខណៈគេអាចនឹងត្រូវការពេលវេលារហូតដល់១០ឆ្នាំ ទើបអាចបញ្ចប់ការសាងសាងរបងព្រំដែនដ៏វែងនេះបាន។ ចំពោះហេតុផលនៃការសម្រេចសាងសង់របងព្រំដែនដែលមានតម្លៃដ៏ច្រើនមហាសាលនេះវិញត្រូវបានលោក Narendra Modi បញ្ជាក់ថា គឺដើម្បីទប់ស្កាត់ការរត់ពន្ធទំនិញខុសច្បាប់និងការធ្វើសកម្មភាពខុសច្បាប់ឆ្លងដែនមួយចំនួន ខណៈនាកន្លងមកសកម្មភាពខុសច្បាប់ទាំងនេះតែងកើតមានឡើងជាញឹកញាប់នៅតាមតំបន់ព្រំដែនមួយចំនួនដែលមិនសូវមានកម្លាំងប៉ូលិសត្រួតពិនិត្យឱ្យបានហ្មត់ចត់៕

អត្ថបទ៖ ភក្តី

ប្រភព៖បាងកកប៉ុស្តិ៍

Share This Post: