អន្តរជាតិ

ពលរដ្ឋជប៉ុន ៤នាក់បានបាត់បង់ជីវិត និង ១០០នាក់ផ្សេងទៀតបានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរក្រោយទទួលទានអាហារបំប៉នសុខភាព ២ប្រភេទនេះ

BY
Pheakdey
March 28, 2024

ជប៉ុន៖ ករណីមានអ្នកស្លាប់និងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងររហូតត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យដោយសារការប្រើប្រាស់អាហារបំប៉នសុខភាពកំពុងតែក្លាយជាប្រធានបទដ៏ក្តៅគគុកមួយនៅក្នុងប្រទេសជប៉ុនក្នុងរយៈពេល៣-៤ថ្ងៃចុងក្រោយនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា មានជនរងគ្រោះចំនួន ២នាក់បន្ថែមទៀតត្រូវបានរាយការណ៍ថាបានស្លាប់បាត់បង់ជីវិតនៅនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនានេះ ខណៈបើបូកទាំងតួលេខអ្នកបានស្លាប់កាលពីដើមសប្តាហ៍នេះគឺមានចំនួនសរុប ៤នាក់ហើយ។

អាហារបំប៉នសុខភាពម៉ាក  “Beni Koji Choleste Help”

ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់នៅមានជនរងគ្រោះប្រមាណជា ១០០នាក់ផ្សេងទៀតកំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ខណៈនៅក្នុងចំណោមនោះអ្នកដែលមានសុខភាពទ្រុឌទ្រោមខ្លាំងក៏មានចំនួនច្រើនផងដែរ។ សូមបញ្ជាក់ជូនថា ក្រុមជនរងគ្រោះទាំងអស់ខាងលើនេះបានប្រឈមជាមួយនឹងបញ្ហាក្រលៀនយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីពួកគេបានប្រើប្រាស់អាហារបំប៉នសុខភាពម៉ាក  “Beni Koji Choleste Help” និងអាហារបំប៉នសុខភាពម៉ាក “Mio Sparkling Sake Premium (Rose)” ជាអាហារមានផ្ទុកទៅដោយសារធាតុអង្កដំបែក្រហម ដែលជាប្រភេទអាហារមានការឡូរីទាបល្អសម្រាប់អ្នកចង់រក្សាទម្ងន់ខ្លួន៕

“Mio Sparkling Sake Premium (Rose)” 

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: