អន្តរជាតិ

រដ្ឋាភិបាលអាមេរិកផ្តល់ប្រាក់ ៦០លានដុល្លារទៅកាន់រដ្ឋ Maryland សម្រាប់សាងសង់ស្ពាន Francis Scott Key Bridge ឡើងវិញ

BY
Pheakdey
March 29, 2024

អាមេរិក៖ រដ្ឋាភិបាលអាមេរិកបានផ្តល់ប្រាក់ចំនួន ៦០លានដុល្លារទៅកាន់រដ្ឋ Maryland ដើម្បីសាងសង់ស្ពាន Francis Scott Key Bridge នៅក្នុងទីក្រុង Baltimore ឡើងវិញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២៩ ខែមីនានេះ។ ការផ្តល់ប្រាក់ខាងលើនេះត្រូវបានធ្វើឡើងតបតាមសំណើរបស់អភិបាលរដ្ឋ Maryland គឺលោក Wes Moore ខណៈរដ្ឋបាលផ្លូវ Highway សហព័ន្ធនៃក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិកបានអនុម័តលើសំណើនេះក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។

គួររម្លឹកជូនថា ដើម្បីទទួលបានស្ពានមួយខ្សែនេះមកវិញ អ្នកជំនាញអាមេរិកម្នាក់គឺលោកសាស្ត្រាចារ្យ Jean-Paul Rodrigue ដែលជាអ្នកជំនាញផ្នែកពាណិជ្ជកម្មដែនសមុទ្រនៅសាកលវិទ្យាល័យ Texas A&M បានព្យាករណ៍ថា គេអាចនឹងត្រូវការពេលចន្លោះពី ៣ទៅ៥ឆ្នាំអាស្រ័យទៅលើល្បឿននៃការធ្វើការងាររបស់ភាគីពាក់ព័ន្ធទាំងអស់ ខណៈកិច្ចការដ៏ធំមួយនេះនឹងតម្រូវឱ្យមានភាគីនិងក្រុមអ្នកជំនាញជាច្រើនត្រូវធ្វើការរួមគ្នា។ ដោយឡែកចំពោះប្រតិបត្តិការស្វែងរកជនរងគ្រោះវិញគឺគិតត្រឹមពេលនេះក្រុមអ្នកជួយសង្គ្រោះទើបអាចរកឃើញសាកសពជនរងគ្រោះចំនួនតែ ៤នាក់ប៉ុណ្ណោះក្នុងចំណោមជនរងគ្រោះទាំងអស់មានចំនួន ៦នាក់៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: