អន្តរជាតិ

ទីបំផុតថៃសម្រេចឱ្យមានកាស៊ីណូស្របច្បាប់លើទឹកដីខ្លួនហើយ

BY
Pheakdey
March 29, 2024

ថៃ៖ ថៃបានបោះជំហ៊ានដំបូងក្នុងការបង្កើតឱ្យមានកាស៊ីណូស្របច្បាប់នៅក្នុងប្រទេសខ្លួនហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃសុក្រ ទី២៩ ខែមីនានេះ។ គួររម្លឹកជូនថា រដ្ឋាភិបាលថៃធ្លាប់បានលើកយកគម្រោងបង្កើតកាស៊ីណូស្របច្បាប់មកពិភាក្សាជាច្រើនដងរួចមកហើយ តែនាពេលកន្លងមកគម្រោងដ៏រសើបមួយនេះតែងរលាយបាត់ទៅវិញក្រោយប្រជាពលរដ្ឋថៃភាគច្រើបានសម្តែងនូវការមិនពេញចិត្ត។

យ៉ា​ងណាក្តី កាលពីថ្ងៃម្សិលមិញសមាជិកសភាថៃចំនួន ២៥៣នាក់ក្នុងចំណោមសមាជិកសរុបចំនួន ២៥៧នាក់បានបោះឆ្នោតគាំទ្រគម្រោងខាងលើនេះជាផ្លូវការហើយ ខណៈជំហ៊ានបន្ទាប់គឺសភាថៃនឹងបន្តសិក្សាលម្អិតក្នុងការបង្កើតច្បាប់គ្រប់គ្រងលើវិស័យមួយនេះជាមុនសិន មុននឹងអនុញ្ញាតឱ្យកាស៊ីណូអាចបើកទ្វារដំណើរការបាន។ ភ្លាមៗក្រោយមានការបោះឆ្នោតសម្រេចខាងលើនេះ លោកនាយករដ្ឋមន្ត្រី Srettha Thavisin បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ហើយលោកបានបញ្ជាក់បន្ថែមថា កាស៊ីណូស្របច្បាប់នៅក្នុងប្រទេសថៃនឹងក្លាយជាផ្នែកមួយជម្រុញសេដ្ឋកិច្ចជាតិតាមរយៈការស្រូបទាញភ្ញៀវទេសចរអន្តរជាតិ។ សូមបញ្ជាក់ជូនថា កាស៊ីណូស្របច្បាប់ដែលថៃគ្រោងនឹងបង្កើតនោះគឺជាប្រភេទកាស៊ីណូដែលបើកដំណើរការនៅតាមតំបន់រមណីយដ្ឋាននិងអនុញ្ញាតឱ្យតែភ្ញៀវទេសចរអន្តរជាតិចូលលេងប៉ុណ្ណោះ ដោយថៃនឹងយកគំរូតាមកាស៊ីណូនៅក្នុងប្រទេសសិង្ហបុរី៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

 

Share This Post: