អន្តរជាតិ

សិង្ហបុរីរកឃើញអ្នកកើតជំងឺគ្រុនឈាមជាង ៥,០០០ករណីនិងបាត់បង់ជីវិត ៧ករណីក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំ២០២៤

BY
Pheakdey
April 1, 2024

សិង្ហបុរី៖ ទីភ្នាក់ងារបរិស្ថានជាតិ (NEA) ប្រចាំនៅប្រទេសសិង្ហបុរីបានចេញផ្សាយនូវរបាយការណ៍មួយដែលបង្ហាញថា​ ជំងឺគ្រុនឈាមបានបង្កការគំរាមគំហែងយ៉ាងខ្លាំងដល់ពលរដ្ឋសិង្ហបុរីសម្រាប់នៅក្នុងឆ្នាំ២០២៤នេះ។ របាយការណ៍ដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១ ខែមេសានេះបានឱ្យដឹងថា​ ទាំងចំនួនអ្នកបានឆ្លងជំងឺគ្រុនឈាមនិងអ្នកដែលបានស្លាប់បាត់បង់ជីវិតដោយសារជំងឺគ្រុនឈាមនៅទូទាំងសិង្ហបុរីគឺមានការកើនឡើងខ្ពស់បើធៀបទៅនឹងតួលេខនៅក្នុងឆ្នាំ២០២៣។

បើតាមលោក Baey Yam Keng រដ្ឋលេខាធិការ​ព្រឹទ្ធសភា​ទទួល​បន្ទុកផ្នែក​និរន្តរភាពនិង​បរិស្ថានបានឱ្យ​ដឹងថា គិតត្រឹមរយៈពេល​៣ខែដំបូងនៅក្នុងឆ្នាំ២០២៤នេះសិង្ហបុរីបានរកឃើញអ្នកស្លាប់បាត់បង់ជីវិតដោយសារជំងឺគ្រុនឈាមចំនួន ៧ករណី ខណៈអ្នកដែលបានឆ្លងវិញគឺមានចំនួនជាង ៥,០០០ករណី ខណៈតួលេខនេះគឺមានការកើនឡើងទ្វេរដងបើធៀបទៅនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២៣។ នៅចំពោះមុខការរាតត្បាតជំងឺគ្រុនឈាមនេះអាជ្ញាធរសិង្ហបុរីបានណែនាំឱ្យពលរដ្ឋខ្លួនត្រូវបន្ថែមការយកចិត្តទុកដាក់និងការពារខ្លួនពីសត្វមូលខ្លាឱ្យបានគ្រប់ពេលវេលា បើមិនដូចនេះទេពួកគេងាយនឹងកើតជំងឺគ្រុនឈាមណាស់ ខណៈជំងឺគ្រុនឈាមនាពេលបច្ចុប្បន្ននេះទៀតសោធគឺមានលក្ខណៈធ្ងន់ធ្ងរខ្លាំងណាស់ដែលអាចបង្កការគំរាមគំហែងដល់អាយុជីវិតទៀតផង៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: