អន្តរជាតិ

ច្បាប់ហាមឃាត់ TikTok នៅអាមេរិកអាចនឹងត្រូវពន្យាពេលរហូតដល់ចុងឆ្នាំ

BY
Pheakdey
April 2, 2024

អាមេរិក៖ ច្បាប់ហាមឃាត់កម្មវិធី TikTok នៅលើទឹកអាមេរិកទំនងជាត្រូវពន្យាពេលរហូតដល់ការបោះឆ្នោតប្រធានាធិបតីរួចរាល់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី២ ខែមេសានេះ។ គួរកត់សម្គាល់ថា សហរដ្ឋអាមេរិកនឹងរៀបចំការបោះឆ្នោតជ្រើសប្រធានាធិបតីអតីអណត្តិទី៤៧របស់ខ្លួននៅក្នុងថ្ងៃទី៥ ខែវិច្ឆិកាខាងមុខនេះហើយ ខណៈគេជឿថាក្រោយការបោះឆ្នោតថ្នាក់ជាតិដ៏សំខាន់មួយនេះរួចគឺវានឹងមានរឿងរ៉ាវជាច្រើនត្រូវផ្លាស់ប្តូរនៅទូទាំងសហរដ្ឋអាមេរិក។

សូមរម្លឹកជូនថា នាពេលកន្លងមករដ្ឋសភាអាមេរិកបានរៀបចំសេចក្តីស្នើច្បាប់ស្តីពីការហាមឃាត់កម្មវិធី TikTok រួចរាល់អស់ហើយ ខណៈសេចក្តីស្នើច្បាប់នេះក៏ត្រូវបានបញ្ជូនទៅកាន់ស្ថាប័នព្រឹទ្ធសភាដើម្បីធ្វើការត្រួតពិនិត្យរួចហើយដែរ ហើយដំណាក់កាលបន្ទាប់ទៀតនោះគឺស្ថាប័នព្រឹទ្ធសភាត្រូវបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅកាន់សេតវិមានដើម្បីឱ្យប្រធានាធិបតីចុះហត្ថលេខាចុងក្រោយគេទើបសេចក្តីព្រាងច្បាប់នេះអាចក្លាយទៅជាច្បាប់ផ្លូវការបាន។ យ៉ាងណាក្តី គិតត្រឹមពេលនេះព្រឹទ្ធសភាអាមេរិកបានបញ្ជាក់ថា កិច្ចការផ្សេងៗជុំវិញសេចក្តីស្នើច្បាប់ខាងលើនេះអាចនឹងត្រូវអូសបន្លាយរហូតដល់មានការបោះឆ្នោតថ្នាក់ជាតិរួចរាល់សិន៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: