អន្តរជាតិ

អាមេរិកនិងអង់គ្លេសប្រកាសភាពជាដៃគូក្នុងការអនុវត្ត “គម្រោងរក្សាសុវត្ថិភាពពីបច្ចេកវិទ្យា AI”

BY
Pheakdey
April 2, 2024

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកនិងអង់គ្លេសនៅក្នុងថ្ងៃទី១ ខែមេសានេះបានប្រកាសពីភាពជាដៃគូក្នុងការអនុវត្ត “គម្រោងរក្សាសុវត្ថិភាពពីបច្ចេកវិទ្យា AI” ឬតាមខេមរៈភាសាបានហៅបច្ចេកវិទ្យានេះថា “បញ្ញាសិប្បនិម្មិត”។ ពិធីចុះហត្ថលេខាបង្កើតភាពជាដៃគូខាលើនេះត្រូវបានធ្វើឡើងនៅក្នុងទីក្រុងវ៉ាស៊ីនតោនរវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo និងលេខាធិការបច្ចេកវិជ្ជាអង់គ្លេស លោក Michelle Donelan។

បើតាមលោកស្រី Gina Raimondo បានបញ្ជាក់ថា “ភាពជាដៃគូនេះនឹងពន្លឿនការងារក្នុងវិស័យបច្ចេកវិទ្យារបស់ប្រទេសទាំងពីរ ហើយវាក៏បានរួមចំណែកជួយដោះស្រាយហានិភ័យសន្តិសុខប​ច្ចេកវិទ្យាបានយ៉ាងច្រើនរវាងអាមេរិកនិងអង់គ្លេសក៏ដូចជានៃក្តីកខ្វល់កម្រិតពិភពលោកបានមួយផ្នែកបានផងដែរ”។ គួរកត់សម្គាល់ថា “បញ្ញាសិប្បនិម្មិត” កាន់តែមានសមត្ថភាពខ្ពស់ខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយគេបានបារម្ភថា “បច្ចេកវិទ្យា AI” ជំនាន់ក្រោយៗទៅទៀតនឹងមានសមត្ថភាពកាន់តែខ្ពស់ហួសពីការគ្រប់គ្រងរបស់មនុស្សនិងអាចបង្កគ្រោះដល់ពិភពលោកបានផងដែរ ប្រសិនបើគេមិនរកវិធីទប់ស្កាត់នោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: