អន្តរជាតិ

ក្រុមអ្នកវិទ្យាសាស្រ្តបារាំងបានរកឃើញម៉ាស៊ីនស្កេនខួរក្បាលមនុស្សច្បាស់បំផុតទី១នៅលើពិភពលោក

BY
Pheakdey
April 2, 2024

បារាំង៖ ក្រុមអ្នកវិទ្យាសាស្រ្តបារាំងបានរកឃើញម៉ាស៊ីនស្កេនខួរក្បាលមនុស្ស (MRI) ច្បាស់បំផុតជាលើកដំបូងនៅលើពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងល្ងាចថ្ងៃអង្គារ ទី២ ខែមេសានេះ។ ម៉ាស៊ីនស្កេនខួរក្បាល ឬម៉ាស៊ីន MRI ថ្មីនេះត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តរបស់គណៈកម្មាការថាមពលអាតូមិកបារាំង ( France’s Atomic Energy Commission) ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ Plateau de Saclay ភាគខាងត្បូងប្រទេស​បារាំង។

បើតាមលោកវេជ្ជបណ្ឌិត Alexandre Vignaud បានពន្យល់ថា ម៉ាស៊ីន MRI ថ្មី នេះមានសមត្ថភាពអាចត្រួតពិនិត្យខួរក្បាលមនុស្សក្នុងកម្លាំងរហូតដល់ ១១,៧ teslas ឬនិយាយឱ្យស្រួលស្តាប់គឺមានសមត្ថភាពអាចត្រួតពិនិត្យខួរក្បាលមនុស្សបានច្បាស់ជាងម៉ាស៊ីន MRI ដែលពិភពលោកកំពុងតែប្រើប្រាស់ក្នុងពេលបច្ចុប្បន្ននេះបានរហូតដល់ ១០ដង។ តាមរយៈសមត្ថភាពដ៏អស្ចារ្យរបស់ម៉ាស៊ីន MRI ខាងលើនេះគេជឿជាក់ថា ក្រុមវេជ្ជបណ្ឌិតផ្នែកវះកាត់ខួរក្បាលនឹងមានភាពងាយស្រួលក្នុងការធ្វើរោគវិនិច្ឆ័យចំពោះបញ្ហាខួរក្បាលរបស់អ្នកជំងឺបានយ៉ាងឆាប់និងមានប្រសិទ្ធភាពខ្ពស់ជាងមុន ហើយលទ្ធភាពនៃការជួយសង្គ្រោះជីវិតអ្នកមានបញ្ហាខួរក្បាលផ្សេងៗក៏មានច្រើនជាងមុនផងដែរ៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: