អន្តរជាតិ

មួយសប្តាហ៍ក្រោយកើតមានគ្រោះរញ្ជួយដីនៅតៃវ៉ាន់ តួលេខអ្នកបាត់បង់ជីវិតបន្តកើនឡើងដល់ ១៦នាក់ ខណៈ ៣នាក់នៅបន្តបាត់ខ្លួន

BY
Pheakdey
April 10, 2024

តៃវ៉ាន់៖ អាជ្ញាធរតៃវ៉ាន់បានរកឃើញសាកសពជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍រញ្ជួយដីកាលពីថ្ងៃទី៣ ខែមេសាកន្លងទៅចំនួន ៣នាក់បន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃពុធ ទី១០ ខែមេសានេះ។ ដូចនេះគិតត្រឹមពេលនេះតួលេខអ្នកដែលបានស្លាប់បាត់បង់ជីវិតសរុបទាំងអស់គឺមានចំនួន ១៦នាក់ហើយ ខណៈមនុស្សចំនួន ៣នាក់នៅតែបន្តបាត់ខ្លួន។

ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមមនុស្ស ៣នាក់ដែលកំពុងតែបាត់ខ្លួននោះគឺមានពលរដ្ឋជនជាតិសិង្ហបុរីចំនួន២នាក់ដែលជាគូស្នេហ៍និងគ្នា ហើយគិតត្រឹមពេលនេះក្រុមអ្នកជួយសង្គ្រោះតៃវ៉ាន់នៅមិននាន់អាចរកឃើញតម្រុយណាមួយទាក់ទងនឹងពួកគេទាល់តែសោះ ពោលគឺគេនៅមិនទាន់អាចធ្វើការសន្និដ្ឋានបានថាពួកទំនងជាបានជាប់នៅតំបន់ណាមួយ ឬក៏បានស្លាប់ដោយរបៀបណានោះទេ។ ដោយឡែកសម្រាប់តួលេខជនរងគ្រោះវិញគឺមានការកើនឡើងបន្តិចផងដែរ ដោយតួលេខចុងក្រោយរបស់អាជ្ញាធរតៃវ៉ាន់បានបង្ហាញថាចំនួនអ្នករងរបួសមានចំនួនរហូតដល់ ១,១០០នាក់៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: