អន្តរជាតិ

អ្នកបើកបររថយន្តម្នាក់បានបាត់បង់ជីវិតនៅឌូបៃ ក្រោយទីក្រុងដ៏ទំនើបមួយនេះត្រូវជន់លិចដោយទំនន់ទឹកភ្លៀងដ៏ឆាប់រហ័សមួយ

BY
Pheakdey
April 18, 2024

អារ៉ាប់រួម៖ ផ្លូវសំខាន់ៗជាច្រើននៅក្នុងទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួមត្រូវបានជន់លិចដោយទឹកជំនន់យ៉ាងឆាប់រហ័សមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសានេះ។ ទឹកជំនន់ដែលកំពុងវាយប្រហារទីក្រុងឌូបៃ ដែលត្រូវបានគេចាត់ទុកជាទីក្រុងដ៏ទំនើបបំផុតមួយនៅលើពិភពលោកនៅពេលនេះគឺជាទឹកជំនន់ដែលបង្កឡើងក្រោយមានភ្លៀងធ្លាក់យ៉ាងជោគជាំក្នុងរយៈពេល ២ថ្ងៃចុងក្រោយនេះ ពោលគឺចាប់ពីថ្ងៃទី ១៦ ខែមេសាមក។

ប្រភពខាងលើបានបន្តថា ផ្លូវ Expressway មួយខ្សែដែលមានគន្លងសម្រាបើកបរ (Lane) រហូតដល់ ៦គន្លងត្រូវជនលិចដោយទឹកជំនន់ដែលមានកម្ពស់ ២៥៩,៥ មីលីម៉ែត្រ និងបានធ្វើឱ្យរថយន្តជាច្រើនត្រូវកកស្ទះពេញផ្លូវ ខណៈមានអ្នកបើកបរម្នាក់ត្រូវស្លាប់បាត់បង់ជីវិតទៀតផងក្រោយរថយន្តរបស់គាត់ត្រូវបានបោកបក់ទៅតាមកម្លាំងទឹកយ៉ាងខ្លាំង។ ជាងនេះទៅទៀតព្រលានយន្តហោះមួយកន្លែងក៏បានកើតមានភាពចលាចលយ៉ាងខ្លាំងផងដែរ ក្រោយមានអ្នកដំណើរជាច្រើនបានប្រមូលផ្តុំគ្នាយ៉ាងកកកុញ ដ្បិតពួកគេមិនអាចធ្វើដំណើរចេញទៅណាបាន។ បើតាមអាជ្ញាធរទីក្រុងឌូបៃបានបញ្ជាក់ថា ភ្លៀងដែលបានធ្លាក់មកលើទីក្រុងឌូបៃនៅពេលនេះគឺជាភ្លៀងដែលមានកម្រិតដ៏ខ្ពស់មិនធ្លាប់កើតមាននោះទេនៅក្នុងរយៈពេល ៧៥ឆ្នាំចុងក្រោយនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: