កូវីដ-១៩

សិល្បៈករ-សិល្បៈការិនី២នាក់បានឆ្លងជំងឺកូវីដ១៩

BY
Khmernote Media
May 23, 2021

នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ៥៦០ចំនួន នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៥៣៧នាក់ និងមានអ្នកបាត់បង់ជីវិត០៩នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ២៥,២០៥នាក់, ករណីជាសះស្បើយសរុប ១៧,៧០១នាក់ និងស្លាប់សរុប ១៧៦នាក់។

មុននេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការបង្ហាញដល់សាធារណជនពីអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ចំនួន២៥០នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ ដោយក្នុងនោះមានអ្នកសិល្បៈ២រូបបានឆ្លងកូវីដផងដែរ ទី១៖ ឈ្មោះ ឡុង សុរិយា ភេទប្រុស មានអាសយដ្ឋាននៅភូមិព្រៃតាកែ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ, ទី២៖ ឈ្មោះ ស៊ូ ស្រីនិច ភេទស្រី ឈ្មោះ ឡុង សុរិយា ភេទប្រុស មានអាសយដ្ឋាននៅភូមិព្រៃតាកែ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ

Share This Post: