Nissan Auto Tech

រថយន្តនីសាន់ NAVARA ស៊េរីថ្មី រឹងមាំ ទំនើប ទាន់សម័យ

BY
Khmernote Media
February 26, 2021

ការពិពណ៌នានៃរថយន្តនីសាន់ NAVARA

ជាមួយ និងកេរដំណែលដែលមានអាយុកាលជាង ៨០ ឆ្នាំ កេរ្តិ៍ឈ្មោះរបស់រថយន្តនីសាន់ Navara មានភាពល្បីរន្ទឺយ៉ាងខ្លាំងនៅតំបន់ Dunes នៃវាលខ្សាច់សាហារ៉ា និងតំបន់ព្រៃនៃប្រទេសថៃរហូតដល់តំបន់ជីករ៉ែប្រទេសឈីលីនៅទ្វីបអាមេរិកខាងត្បូងនៃរយៈកម្ពស់ ៤០០០ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។ ការរចនាតួរដ៏រឹងមាំរបស់រថយន្ដ Pick Up ធ្វើឱ្យវាអាចបើកបរបានគ្រប់ស្ថានភាពផ្លូវ និងមានឯករាជ្យភាពទៅគ្រប់ទីកន្លែងប្រកបដោយទំនុកចិត្ត។ រថយន្តនីសាន់ Navara ទទួលបានពានរង្វាន់តាមរយៈបច្ចេកវិទ្យាទំនើបៗរួមមានមុខងារវៃឆ្លាត និងប្រព័ន្ធសុវត្ថិភាពរបស់ក្រុមហ៊ុន Nissan ។

រថយន្តនីសាន់ NAVARA ស៊េរីថ្មីត្រូវបានណែនាំមុនដំបូងនៅក្នុងប្រទេសថៃក្នុងខែវិច្ឆិកាឆ្នាំ២០២០ ក្រុមហ៊ុន Nissan Motor នឹងវិនិយោគទឹកប្រាក់ចំនួន ៣២៨ លានដុល្លារបន្ថែមដើម្បីពង្រីកទីតាំងផលិតកម្មរបស់ខ្លួននៅក្នុងប្រទេសថៃដើម្បីឆ្លើយតបទៅនឹងតម្រូវការដ៏ខ្លាំងសម្រាប់ទីផ្សាររថយន្ត។

នៅពេលដែលតំរូវការទីផ្សាររថយន្តកើនឡើងវាត្រូវបានណែនាំជាបន្តបន្ទាប់ទៅកាន់ប្រទេសអូស្រ្តាលី អ៊ឺរ៉ុប អាមេរិកខាងត្បូង ឡាវ និងចូលមកកាន់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗ។

រថយន្តនីសាន់ Navara Front fascia ត្រូវបានកែលម្អថ្មីឱ្យមានលក្ខណៈប្លែក និងងាយស្រួលសម្គាល់។ វាបានបំពាក់មកជាមួយនូវប៉ាណាមុខ (interlock)ថ្មី ដែលបង្ហាញពីភាពរឹងមាំពោរពេញដោយអំណាចរបស់រថយន្ត Pick Up ហើយនិមិត្តសញ្ញា Nissan ដែលបានផុសទ្បើងនៅលើកំពូលសំណាញ់ (interlock) នៅផ្នែកខាងមុខ និងនៅចន្លោះទ្វារខាងក្រោយ។

រថយន្តនីសាន់ Navara ស៊េរីថ្មីនេះមានបំពាក់នូវបច្ចេកវិទ្យាថ្មីទំនើបដែលចង្កៀងមុខរចនារាងជាអក្សរ C បំភ្លឺពេលថ្ងៃជាមួយអំពូល LED ប្រភេទ Quad-LED ដែលបង្កើនកម្រិតពន្លឺភ្លឺជាងមុន និងបន្ថែមការរចនាអោយកាន់តែទំនើប។ ផ្នែកចង្កៀងខាងក្រោយ អំពូល LED មានរាងអក្សរ C ដូចផ្នែកខាងមុខដែរវាក៏បានបន្ថែមកម្រិតពន្លឺដើម្បីជាជំនួយសុវត្ថិភាពបន្ថែមសម្រាប់អតិថិជនបើកបរពេលរាត្រី។

ដើម្បីអោយកាន់តែមានភាពងាយស្រួលបន្ថែមទៀតរថយន្ត Pick Up ត្រូវបានបំពាក់ដោយប្រព័ន្ធជំនួយទ្វារក្រោយ Tailgate assist ដើម្បីបំភ្លឺរាល់ការបើក រឺបិទទ្វារក្រោយហើយកាងក្រោយថ្មីត្រូវបានភ្ជាប់មកជាមួយឈ្នាន់ជាន់ដើម្បីងាយស្រួលទ្បើងចុះ។ មុខងារ New Nissan Genuine Part side step កាត់បន្ថយសំលេងរំខាននៃសម្ពាធខ្យល់ និងសន្សំសំចៃប្រេងឥន្ធនៈ។

យ៉ាន់អាលុយមីញ៉ូម dual-tone ទំហំ 18” អ៊ីញ និងប្រព័ន្ធជើងក្រោម Multilink ប្រើប្រាស់រឺស័រ rear dual-rate coil springs ធ្វើអោយប្រសើរទ្បើងនៅពេលបើកបរលើដងផ្លូវធ្វើអោយរថយន្តមានលំនឹង និងមានផាសុកភាព

ការរចនាថ្មីដើម្បីបង្កើននូវផាសុកភាព

នៅផ្នែកខាងក្នុងរបស់រថយន្តនីសាន់ NAVARA ស៊េរីថ្មីនេះត្រូវបានធ្វើអោយប្រសើរឡើងនូវមុខងារកាត់បន្ថយសម្លេងរំខាននៅក្នុងរថយន្តដោយបានបំពាក់មកជាមួយកញ្ចក់ Laminated Glass ខាងមុខ និងកញ្ចក់សងខាង។

រថយន្ត pickup នេះត្រូវបានបំពាក់មកជាមួយនូវអេក្រង់តាបឡូទំហំ៧អ៊ីញ Advanced Drive Assist Display (ADAD), ការរចនាដៃចង្កូតថ្មីបែបស្ព័រ និងបំពាក់មកជាមួយអេក្រង់ថាច់ស្គ្រីនទំនើបទំហំ៨អ៊ីញសម្រាប់ចាក់ចម្រៀងជាសម្លេង។

អេក្រង់ថាច់ស្គ្រីនទំនើបថ្មីទំហំ៨អ៊ីញនេះមិនត្រឹមតែអាចភ្ជាប់ជាមួយ និងប្រព័ន្ធកម្សាន្តអារម្មណ៌តាម Bluetooth និងប្រព័ន្ធបញ្ជាដោយសម្លេងតែប៉ុណ្ណោះទេ ថែមទាំងអនុញ្ញាតិអោយយើងភ្ជាប់ជាមួយ និងកម្មវិធី Apple Car Play និង Android Auto តាមរយៈ smartphone ដោយរលូនផងដែរ។

កៅអីផ្នែកខាងក្រោយត្រូវបានកែប្រែថ្មីដើម្បីផ្ដល់នូវផាសុកភាពជាងមុនសំរាប់អ្នកដំណើរដោយបំពាក់មកជាមួយនូវកៅអីដែលមានមុខងារជំនួយដល់ផ្នែកភ្លៅ និងផ្នែកខ្នងដែលជួយសម្រួលដល់ចលនាឆ្អឹងខ្នង។ លើសពីនេះទៅទៀតដើម្បីបង្កើននូវភាពងាយស្រួលដល់អ្នកដំណើរផ្នែកខាងក្រោយយើងក៏បានបន្ថែមមកជាមួយ និងកន្លែងដាក់ដៃដែលអាចធ្វើការដាក់ភេសជ្ជៈ និងទូរស័ព្ទដៃផងដែរ។ រឹតតែពិសេសទៀតរថយន្តនីសាន់ Navara ស៊េរីថ្មីនេះក៏បានភ្ជាប់មកជាមួយនិងរន្ធ USB (Type C & Type A) សម្រាប់អ្នកបើកបរ និងអ្នករួមដំណើរអាចធ្វើការសាកបញ្ជូលថ្មទូរស័ព្ទដៃគ្រប់ប្រភេទផ្សេងៗគ្នា ដើម្បីអាចបន្តការប្រើប្រាស់ទូរស័ព្ទ មិនថាធ្វើដំណើរជិត រឺឆ្ងាយ។

យុគសម័យនៃភាពរឹងមាំ បច្ចេកវិទ្យា និងទំនុកចិត្ត

ប្រព័ន្ធតាមដានទិដ្ឋភាពជុំវិញរថយន្ត (I-AVM) ជាមុខងារដ៏ល្បីល្បាញរបស់រថយន្តនីសាន់រួមជាមួយ និងប្រព័ន្ធពីរផ្សេងទៀតគឺ ប្រព័ន្ធផ្តល់សញ្ញាពេលមានវត្ថុមានចលនានៅក្បែររថយន្តដែលប្រព័ន្ធនេះនឹងបន្លឺជាសម្លេង និងលោតភ្លើងពណ៌លឿងជាសញ្ញាព្រមានមកកាន់អ្នកបើកបរនៅពេលមានវត្ថុមានចលនានៅក្បែររថយន្ត។ មុខងារបន្ទាប់គឺប្រព័ន្ធកាបពីតាសជាមួយ និងអេក្រង់ Off-Road នៅពេលដែលអ្នកកាច់ប៊ូតុងទៅ4LO អេក្រង់ Off-Road នឹងដំណើរការដោយស្វ័យប្រវត្តិ។ មុខងារនេះនឹងជួយដល់អ្នកបើកបរអោយមើលឃើញរាល់ឧបសគ្គនៅខាងក្រោម និងជុំវិញរថយន្ត។ បន្ថែមមកជាមួយនូវបច្ចេកវិទ្យាទំនើប និងសុវត្ថិភាពជាច្រើនទៀតដូចជាមុខងារក្តោបកញ្ចក់ចំហៀងដោយស្វ័យប្រវត្តិ មុខងារបើកបិទផ្លិតទឹកបក់ទឹកភ្លៀងដោយស្វ័យប្រវត្តិ និងមុខងារចាក់សោទ្វាររថយន្តដោយស្វ័យប្រវត្តិក្នុងល្បឿនចាប់ពី 25km/h ។

ការបង្កើននូវមុខងារថ្មីៗ

ក្នុងពេលឆាប់ៗនេះក្រុមហ៊ុនតាន់ ចុង ម៉ូធ័រ ខេមបូឌា (TCMC) នឹងនាំមកជូនលោកអ្នកនូវរថយន្តនីសាន់ Navara ស៊េរីថ្មីដែលមានសមត្ថភាពខ្លាំងភ្ជាប់មកជាមួយកំលាំងទ្វេដង និងសមត្ថភាពនៃប៉ុងក្រោយដែលអាចផ្ទុកទំងន់បានច្រើនជាងមុន។ លើសពីទៅនេះទៀតទ្រុងខាងក្រោយនៃរថយន្តត្រូវបានបំពាក់ដោយទំពក់ប្រភេទ C Channel System សម្រាប់ចងទប់លំនឹងវត្ថុធំ រឺតូច ហើយវាផ្តល់ភាពងាយស្រួលសម្រាប់ការផ្ទុកទំនិញដោយគ្មានការរំខាន។

កំលាំងម៉ាស៊ីន 2.5L ជាមួយ និងប្រអប់លេខដែលមានអនុភាពផ្តល់នូវការប្រើកម្លាំងពីរផ្សេងគ្នាគឺ High & Mid.

បច្ចេកវិទ្យាថ្មីៗរបស់រថយន្តនីសាន់ Navara ស៊េរីថ្មីនេះមានដូចជាប្រព័ន្ធជំនួយការសណ្តោងរ៉ឺម៉ក (TSA) មានសមត្ថភាពខ្លាំងធ្វើអោយរថយន្តកាន់តែមានលំនឹងនៅពេលសណ្តោងរ៉ឺម៉ក។ បន្ថែមមកជាមួយនូវបច្ចេកវិទ្យាថ្មីៗដទៃទៀតដូចជាប្រព័ន្ធហ្វ្រាំងសុវត្ថិភាព (ABLS) ប្រព័ន្ធគ្រប់គ្រងលំនឹង (VDC) ប្រព័ន្ធទប់ស្កាត់ការគាំងហ្វ្រាំង(ABS)ប្រព័ន្ធជំនួយពីហ្វ្រាំងសុវត្ថិភាព (EBD) និងប្រព័ន្ធគ្រប់គ្រងទំនាញ (TCS) ។ ពេលនេះអ្នកបើកបរនឹងមានទំនុកចិត្ត និងអារម្មណ៍សុវត្ថិភាពជាងមុននៅពេលដែលសណ្តោងរ៉ឺម៉កផ្ទុកទំងន់ធ្ងន់ៗ រឺបើកបរឆ្លងកាត់ដីភក់ដែលប្រើល្បឿនយឺតៗ និងប្រព័ន្ធហ្វ្រាំង។

សូមធ្វើការសាកសួរព័ត៌មាននៅសាសតាំងបង្ហាញរថយន្តនីសាន់ដែលនៅជិតលោកអ្នករឺធ្វើការសាកសួរតាមលេខទំនាក់ទំនងរបស់សាខានីមួយៗដូចខាងក្រោម

ទទួលសិទ្ធក្នុងការតាំងបង្ហាញ និងលក់ដោយ
សាខាភ្នំពេញផ្លូវលេខ 271 លេខទូរស័ព្ទ 023 993 338
សាខាភ្នំពេញផ្លូវលេខ 598 លេខទូរស័ព្ទ 098 470 446
សាខាភ្នំពេញផ្លូវលេខ 857 លេខទូរស័ព្ទ 023 900 271
សាខាសៀមរាប លេខទូរស័ព្ទ 063 966 588
សាខាបាត់ដំបង លេខទូរស័ព្ទ 053 953 688

Share This Post: