កូវីដ-១៩

Breaking News! មុននេះបន្តិចរដ្ឋបាលរាជធានីភ្នំពេញសម្រេចបិទខ្ទប់ភូមិចំនួន ៣ នៃសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ បន្ថែមទៀត

BY
Sovann
April 10, 2021

យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ លេខ ០៨២/២១.សសរ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ បានអោយដឹងថា រដ្ឋបាលរាជធានីភ្នំពេញសម្រេចធ្វើការបិទខ្ទប់ភូមិទ្រា៤ ភូមិដំណាក់ធំ២ និងភូមិដំណាក់ធំ៣ នៃសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមហ៍២០កុម្ភៈ។

សេចក្តីសម្រេចនេះនឹងត្រូវអនុវត្តចាប់ពីវេលាម៉ោង ០ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ តទៅដោយមានរយៈពេល១៤ថ្ងៃ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់នេះ៕

Share This Post: