កូវីដ-១៩

អាជ្ញាធរប្រកាសរកអ្នកជំងឺកូវីដ ៥៦នាក់ ដែលមិនបានបំពេញព័ត៌មានលំអិត ព្រោះក្រុមការងាររកលំនៅដ្ឋានពួកគាត់មិនឃើញ ហើយក៏មិនអាចទាក់ទងបាន

BY
Sovann
April 10, 2021

នៅមុននេះបន្តិចដែរ រដ្ឋបាលរាជធានីភ្នំពេញបានបង្ហាញអត្តសញ្ញាណ អ្នកដែលបានរកឃើញវិជ្ជមានកូវីដ-១៩ ទាក់ទងនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន ៥៦នាក់ ដែលធ្វើការទំនាក់ទំនងមិនទាន់បាន និងពុំទាន់រកពួកគាត់ឃើញនៅឡើយទេ។

សេចក្តីជូនដំណឹងនេះបានបន្តអោយដឹងទៀតថា ពេលនេះអាជ្ញាធរមិនទាន់រកឃើញលំនៅដ្ឋានរបស់ពួកគាត់នោះទេ ហើយក៏មិនអាចទាក់ទងបានទៀត ដោយហេតុថា សាមីខ្លួនពុំបានផ្តល់ព័ត៌មានលំអិត ដូចជាលេខទូរស័ព្ទទាក់ទង និងអាសយដ្ឋានពិតប្រាកដ។ ក្នុងករណីអ្នកទាំង៥៦នាក់ បានទទួលដំណឹងនេះ សូមធ្វើការទំនាក់ទំនងទៅកាន់អាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុតជាបន្ទាន់ រឺទាក់ទងលេខ ១២៩៩ ឬ ១១៥៕

Share This Post: