កូវីដ-១៩

ថ្ងៃនេះ ក្រសួងរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ១៨១នាក់ថែមទៀត និងជាសះស្បើយ ៤០នាក់

BY
Sovann
April 13, 2021

នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ១៨១នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៤០នាក់ផងដែរ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ១៨១នាក់នោះ គឺមាន ២នាក់ជាករណីនាំចូល មាន០១នាក់ជាពលករខ្មែរត្រឡប់មកពីប្រទេសថៃ និង១៧៨នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖

Share This Post: