កូវីដ-១៩

ដំណឹងបន្ទាន់ ! ផ្សារព្រៃទា ជាប់ជាតំបន់កម្រិតហានិភ័យ ព្រោះមានអ្នកជំងឺកូវីដ បានដើរផ្សារនេះ ហើយអ្នកលក់ដូរ និងអ្នកដើរផ្សារ ពុំបានអនុវត្តវិធានការ ៣ការពារទេ

BY
Sovann
April 14, 2021

យោងតាមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់មុននេះបន្តិចបានអោយដឹងថា ផ្សារព្រៃទា ដែលមានទីតាំងស្ថិតនៅផ្លូវលេខ​៨៦K ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌ ពោធិ៍សែនជ័យ​ (កម្រិតហានិភ័យ) ខណៈដែលមានអ្នកជំងឺកូវីដ-១៩ បានដើរនៅទីតាំងផ្សារមួយនេះ ចាប់ពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ។

សេចក្តីជូនដំណឹងនេះដែរបានអំពាវនាវប្រជាពលរដ្ឋ មេត្តាពាក់ម៉ាស់ រក្សាគម្លាត ពេលទៅផ្សារ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាអ្នកលក់ដូរ និងអ្នកដើរផ្សារនៅ ផ្សារព្រៃទាខាងលើ ដោយសារមានការសង្កេតឃើញថា ផ្សារនេះ អ្នកលក់ដូរ​ និងអ្នកដើរផ្សារ ពុំបានអនុវត្ត ៣ការពារ នោះទេ។​

សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ​ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ។ សូមអរគុណ!

Share This Post: