អន្តរជាតិ
កូវីដក្នុងប្រទេសថៃនៅតែធ្ងន់ធ្ងរ ដោយថ្ងៃនេះរកឃើញអ្នកឆ្លងថ្មី ចំនួន ១៤,១៥០នាក់បន្ថែមទៀត
BY Pheakdey
July 27, 2021
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃអង្គារ ទី ២៧ ខែ កក្កដានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ១៤,១៥០នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ១១៨នាក់។

បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ក្នុងនោះមានអ្នកឆ្លងចំនួន ១៣,៩០៥នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ២៤៥ នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៥២៦, ៨២៨នាក់ និងស្លាប់សរុបចំនួន ៤,២៦៤ នាក់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍