ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កើនឡើងរាល់ថ្ងៃ! ថៃរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ហក់ឡើងដល់ ១៧,៣៤៥នាក់ក្នុងរយៈពេលតែ១ថ្ងៃ

    BY Pheakdey July 30, 2021
    កើនឡើងរាល់ថ្ងៃ! ថៃរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ហក់ឡើងដល់ ១៧,៣៤៥នាក់ក្នុងរយៈពេលតែ១ថ្ងៃ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃសុក្រ  ទី ៣០ ខែ កក្កដានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ១៧,៣៤៥នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ១៧៧នាក់។

    បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ក្នុងនោះមានអ្នកឆ្លងចំនួន ១៦,៦៦៤នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ៦៨១ នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៥៧៨,៣៧៥នាក់ និងស្លាប់សរុបចំនួន ៤,៦៧៩ នាក់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: