Nissan Auto Tech

ការចែករំលែក 5ចំណុចសំខាន់ៗសម្រាប់ម្ចាស់រថយន្តគ្រប់រូបពីក្រុមហ៊ុន Nissan ក្នុងកំឡុងពេលមានជំងឺដ៏កាចសាហាវ COVID-19

BY
Liny Chan
August 25, 2021

ស្ថិតក្នុងស្ថានភាពដ៏លំបាកនេះ មនុស្សជាច្រើនកំពុងបំពេញការងារពីផ្ទះរបស់ខ្លួន ដើម្បីជួយបញ្ឈប់ការរាលដាលមេរោគ COVID-19 – ហេតុដូចនេះ ការធ្វើដំណើរប្រចាំថ្ងៃ ឬ ការធ្វើដំណើរកំសាន្តមិនមែនជារឿងចាំបាច់សម្រាប់ពួកគេនោះទេ ។ ទន្ទឹមនឹងទំនួលខុសត្រូវជាពលរដ្ឋល្អដោយត្រូវរក្សាគម្លាត និង កម្រិតការធ្វើដំណើរណាដែលមិនចាំបាច់ រីឯយានយន្តទាំងឡាយដែលត្រូវបានទុកចោលចាំបាច់ត្រូវតែធ្វើការត្រួតពិនិត្យ និង ថែទាំ។

ដើម្បីចូលរួមចែករំលែកចំណេះដឹងអំពីតំហែទាំរថយន្តក្នុងអំឡុងពេលនេះ ក្រុមហ៊ុន Nissan បានបង្កើតវិធីដ៍ងាយស្រួលចំនួនប្រាំដើម្បីថែទាំរថយន្តរបស់អ្នក។

ជំហានទី 1 : សម្អាតផ្នែកខាងក្នុង និង ខាងក្រៅរថយន្តឲ្យស្អាតជាប្រចាំ
ដូចគ្នាទៅនិងដៃ និង ផ្ទះរបស់យើងដែរ វាមានសារៈសំខាន់ណាស់ដែលយើងត្រូវសម្អាតរថយន្តរបស់យើងឲ្យស្អាត និង លាងដៃឲ្យបានសព្វមុនពេល និង ក្រោយពេលបើកបរ ។ វិធីសាស្រ្តដ៏មានប្រសិទ្ធភាពបំផុតនោះ គឺត្រូវយកចិត្តទុកដាក់ជាពិសេសទៅលើផ្នែកនៃរថយន្តដែលអ្នកបានប៉ះពាល់ញឹកញាប់ជាងគេ ដូចជាចង្កូត ឈ្នាន់ហ្វ្រាំង កៅអី ដៃទ្វា ចង្កឹះលេខ និង ផ្ទៃខាងមុខនៃផ្នែកខាងក្នុងរថយន្ត ។ យើងខ្ញុំសូមណែនាំឲ្យប្រើប្រាស់ក្រណាត់ទន់ ជាមួយនិងទឹកសាប៊ូធម្មតា ប៉ុន្តែទោះជាអ្នកកំពុងលាងសម្អាតជាមួយអ្វីក៏ដោយ អ្នកមិនត្រូវប្រើទឹកលាងសម្អាតអ៊ីដ្រូសែន សម្រាប់ផ្នែកខាងក្នុងរថយន្តនោះទេ ដោយសារវាអាចធ្វើឲ្យខូចធ្ងន់ធ្ងរដល់ពូករបស់កៅអី ។ ចូរចាំថា ចំណុចនេះមានសារៈសំខាន់ណាស់ ដូចនេះអ្នកអាចលាងរថយន្តរបស់អ្នកដោយសប្បាយរីករាយ ដោយចាក់ចម្រៀងបណ្ដើរ លាងបណ្ដើរ ហើយវាអាចជាការហាត់ប្រាណបន្តិចបន្តួចសម្រាប់លោកអ្នក និង ក្រុមគ្រួសារផងដែរ។

ជំហានទី 2 : ពិនិត្យមើលប្រេងម៉ាស៊ីន និង ប្រេងប្រអប់លេខឲ្យស្ថិតក្នុងកម្រិតសមស្រប
ទោះជាអ្នកគ្មានគម្រោងបើករថយន្តច្រើនក្ដី ដំបូន្មានដ៏ល្អមួយនោះគឺ ត្រូវប្រាកដថា ធុងប្រេងរបស់អ្នកមានប្រេងពេញ ។ ហេតុផលដែលត្រូវចាក់ប្រេងឲ្យពេញធុងនោះគឺ វាជួយការពារមិនឲ្យសំណើមឆាប់កើនឡើង ដែលអាចចូលទៅក្នុងប្រព័ន្ធប្រេង និង ប៉ះពាល់ដល់សមត្ថភាពបើកបររបស់រថយន្ត។

ជំហានទី 3 : បញ្ឆេះរថយន្តឲ្យបានយ៉ាងតិចណាស់ម្ដង ឬ ពីរដងក្នុងមួយសប្ដាហ៍
នៅពេលអ្នកបញ្ឆេះ ត្រូវប្រាកដថា រថយន្តរបស់អ្នកកំពុងមានដំណើរការពេញលេញ មុនពេលអ្នកពន្លត់ម៉ាស៊ីនដើម្បីធានាថា ម៉ាស៊ីនមានដំណើរការធម្មតា ។ ប៉ុន្តែបើរថយន្តមិនដំណើរការល្អ អ្នកអាចបើករថយន្តទៅខាងក្រៅបន្តិច ឬ ទៅកាន់ហាងលក់ទំនិញប្រសិនបើចាំបាច់ ។

ជំហានទី 4 : ការពាររថយន្តរបស់អ្នកពីកំដៅថ្ងៃ
ប្រសិនបើអាចធ្វើបាន ត្រូវគ្របរថយន្តរបស់អ្នក ដើម្បីការពារការខូចខាតដល់ថ្នាំរថយន្ត! ចំណុចនេះពិតជាមានសារៈសំខាន់ជាពិសេស ប្រសិនបើអ្នកទុករថយន្តនៅក្រៅផ្ទះ ហាលថ្ងៃគ្មានដំបូល។ ដូចគ្នានេះដែរ ល្អបំផុតដែលត្រូវរក្សាខ្យល់ក្នុងកង់រថយន្តឲ្យស្ថិតនៅចន្លោះពី 30 ទៅ 35-PSI ដើម្បីធានារថយន្តរបស់អ្នកមានមុខងារដំណើរការត្រឹមត្រូវ។

ជំហានទី 5 : កុំមើលរំលងតំហែទាំរថយន្ត និង សេវាកម្មជាមូលដ្ឋាន
ចំណុចនេះ នឹងធ្វើអោយរថយន្តរបស់លោកអ្នកប្រើប្រាស់បានយូរ។ ក្នុងអំឡុងពេលរក្សាគម្លាតនេះ ក្រុមហ៊ុន Nissan នឹងផ្ដល់សេវាកម្ម “ថែទាំរថយន្តលោកអ្នក” ដល់ទីកន្លែង ដើម្បីធានាថា អតិថិជន អាចទទួលបានការថែទាំរថយន្តតាមកាលកំណត់ ដោយពុំចាំបាច់ចេញពីគេហដ្ឋាន ។ សេវាកម្មនេះ រាប់បញ្ចូល ការត្រួតពិនិត្យយានយន្ត 28 ចំណុចដោយឥតគិតថ្លៃដូចជា ប្រព័ន្ធម៉ាស៊ីន ហ្រ្វាំង ប្រព័ន្ធជើងក្រោម អាគុយ និង ប្រព័ន្ធភ្លើងផ្សេងៗ ។ រថយន្តរបស់អតិថិជនទាំងអស់ នឹងត្រូវបានត្រួតពិនិត្យដោយបុគ្គលិកជំនាញប្រកបដោយការការពារខ្ពស់ និង ថែរក្សាអនាម័យក្នុងពេលប្រគល់រថយន្ត ដើម្បីធានាដល់ស្ដង់ដារអនាម័យខ្ពស់បំផុត ។

ប្រសិនបើលោកអ្នកមានតម្រូវការថែទាំយានយន្ត មជ្ឈមណ្ឌលផ្ដល់សេវាកម្មថែទាំ និងជួសជុល Nissan របស់យើងខ្ញុំនៅរង់ចាំទទួលលោកអ្នក និង មានបុគ្គលិកប្រចាំការដើម្បីជួយផ្ដល់សេវាកម្មថែទាំ និង ជួសជុល ដោយលោកអ្នកគ្រាន់តែទំនាក់ទំនងតាមទូរស័ព្ទលេខ 011 666 076 ។

ប្រសិនបើលោកអ្នកអញ្ជើញមក មជ្ឈមណ្ឌលថែទាំរថយន្ត Nissan របស់យើងខ្ញុំក្នុងអំឡុងពេលនេះ លោកអ្នកនឹងមានទំនុកចិត្តថាដោយយើងខ្ញុំបានកំពុងអនុវត្តនូវវិធានការណ៍៣កុំ៣ការពារយ៉ាងខ្ជាប់ខ្ជួន ។

ជាចុងក្រោយសូមរក្សាសុវត្ថិភាព ក្នុងអំឡុងពេលនេះ និង សូមលុបចោលរាល់កាន់ធ្វើដំណើរដែលពុំចាំបាច់ តាមលទ្ធភាពអាចធ្វើបាន ។ សូមលាងសម្អាតដៃលោកអ្នកឲ្យបានស្អាត និង ពាក់ ម៉ាស់ជានិច្ច ។ ពិសេសជាងនេះ កុំភ្លេចថែទាំសម្ភារៈ និង មនុស្សជាទីស្រលាញ់របស់លោកអ្នក ទន្ទឹមនឹងពេលដែលយើងទាំងអស់គ្នាកំពុងឆ្លងកាត់ដំណាក់កាលដ៏លំបាកមួយនេះជាមួយគ្នា។

ដំបូន្មានអំពី ព័ត៌មាននៃសេវាកម្មសហគមន៍ នាំមកជូនលោកអ្នកដោយ Tan Chong Motor Cambodia.

សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្ត Nissan នៅប្រទេសកម្ពុជា សូមចូលទៅកាន់គេហទំព័ររថយន្ត Nissan ប្រទេសកម្ពុជា www.nissan.com.kh/ ឬ ចូលតាមដាន ទំព័រហេ្វសប៊ុក Nissan Cambodia’s Facebook Page តាម fb.com/CambodiaNissan/.

Share This Post: