ខ្មែរណូត

ស្វែងរក

  • Nissan Auto Tech

    ក្រុមហ៊ុន Tan Chong Motor (Cambodia) Pty. Ltd ចាប់ដៃគ្នាជាមួយ សភាពាណិជ្ជកម្មកម្ពុជា និង ម៉ាឡេស៊ី (MBCC) ផ្ដល់ជំនួយប្រយុទ្ធប្រឆាំងនិងជំងឺ COVID-19

    BY Liny Chan August 27, 2021
    ក្រុមហ៊ុន Tan Chong Motor (Cambodia) Pty. Ltd ចាប់ដៃគ្នាជាមួយ សភាពាណិជ្ជកម្មកម្ពុជា និង ម៉ាឡេស៊ី (MBCC) ផ្ដល់ជំនួយប្រយុទ្ធប្រឆាំងនិងជំងឺ COVID-19

    ខែមិថុនា ឆ្នាំ 2021៖ ក្រុមហ៊ុន Tan Chong Motor (Cambodia) Pty. Ltd. (TCMC) ជាបុត្រសម្ព័ន្ធក្រុមហ៊ុន Tan Chong Motor Holdings Bhd. (ប្រទេសម៉ាឡេស៊ី) និងជាក្រុមហ៊ុនលក់ និង ចែកចាយផ្ដាច់មុខនូវរថយន្ត Nissan ក្នុងប្រទេសកម្ពុជា មានមោទនភាពចាប់ដៃគ្នាជាមួយ សភាពាណិជ្ជកម្មកម្ពុជា និង ម៉ាឡេស៊ី (MBCC) បានចូលរួមផ្ដល់ជំនួយផ្នែកវេជ្ជសាស្រ្តដល់ក្រសួងសុខាភិបាល។

    ដើម្បីប្រយុទ្ធប្រឆាំងនិង ជំងឺរាតត្បាត Covid-19 សម្ភារៈជំនួយដែលបានពីថវិការៃអង្គាសរវាង MBCC និង 23 ក្រុមហ៊ុនផ្សេងទៀតដែលគ្រប់គ្រងដោយជនជាតិម៉ាឡេស៊ី រួមមាន ម៉ាស់ KN95 (6,០០០ បន្ទះ) ម៉ាស់ 3 ស្រទាប់ (60,000 បន្ទះ) PPE (1,200 កំប្លេរ) របាំងមុខ (500 របាំង) ស្រោមដៃ (5,000 គូ) និង ទឹក (400 កេះ)។

    លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិកាក្រសួងសុខាភិបាល បានថ្លែងអំណរគុណដល់ទឹកចិត្តសប្បុរសធម៌ជួយគាំទ្រជាបន្តបន្ទាប់ពីសំណាក់ក្រុមហ៊ុនម៉ាឡេស៊ី ដែលបានផ្ដល់បន្តផ្ដល់ជំនួយដល់ប្រទេសកម្ពុជា ។ ជំនួយបរិក្ខាពេទ្យដែលបានផ្ដល់ឲ្យនេះ នឹងបញ្ជូនទៅ ការិយាល័យសុខាភិបាលតាមបណ្ដាខេត្តដើម្បីគាំទ្រដល់ពួកគេ ក្នុងកិច្ចខិតខំប្រយុទ្ធប្រឆាំងនិងជំងឺរាតត្បាត Covid-19។

    សូមបន្តរួមដៃគ្នាប្រយុទ្ធប្រឆាំងនិងជំងឺនេះ និង កម្ចាត់ឲ្យអស់កុំឲ្យកើតមាន។


    លោក Song Choon Beng នាយកប្រតិបត្តិនៃក្រុមហ៊ុន Tan Chong Motor Cambodia & Laos ទទួលបានលិខិតថ្លែងអំណរគុណពី លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន, រដ្ឋលេខាធិការក្រសួងសុខាភិបាល។


    តំណាងពី ក្រុមហ៊ុនសប្បុរសធម៌ ជួបជុំគ្នានៅក្នុងពិធី ទទួលលិខិតថ្លែងអំណរគុណ។

    សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្ត Nissan នៅប្រទេសកម្ពុជា សូមចូលទៅកាន់គេហទំព័ររថយន្ត Nissan ប្រទេសកម្ពុជា www.nissan.com.kh/ ឬ ចូលតាមដាន ទំព័រហេ្វសប៊ុក Nissan Cambodia’s Facebook Page តាម fb.com/CambodiaNissan/។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay