ខ្មែរណូត

ស្វែងរក

  • Nissan Auto Tech

    ក្រុមហ៊ុនរថយន្ត Nissan បើកសម្ភោធដាក់លក់រថយន្ត Nissan Note Aura ស៊េរីថ្មីគ្រប់ម៉ូឌែលក្នុងប្រទេសជប៉ុន

    BY Liny Chan August 30, 2021
    ក្រុមហ៊ុនរថយន្ត Nissan បើកសម្ភោធដាក់លក់រថយន្ត Nissan Note Aura ស៊េរីថ្មីគ្រប់ម៉ូឌែលក្នុងប្រទេសជប៉ុន

    ក្នុងខែមិថុនា ឆ្នាំ2021 ក្រុមហ៊ុន Nissan ក្នុងប្រទេសជប៉ុនបានដាក់តាំងបង្ហាញរថយន្ត Note Aura ស៊េរីថ្មីគ្រប់ម៉ូឌែល ដែលបំពាក់មកយ៉ាងពិសេសជាមួយនិងម៉ាស៊ីនប្រើអគ្គីសនី e-POWER របស់ Nissan ជាមួយការតុបតែងផ្នែកខាងក្នុងរថយន្ត ល្អប្រណិតលំដាប់កំពូល និង បង្កើនប្រសិទ្ធភាពប្រព័ន្ធការពាររថយន្ត។

    រូបរាងខាងក្រៅរថយន្ត នូវផ្នែកខាងមុខរចនាឡើងពីដែកប្រទាក់ក្រឡាគ្នាយ៉ាងសង្ហារ ដំបូលរថយន្តមានរាងកោង និង វែងទៅក្រោយ ។ របាំងភក់នៃកង់រថយន្តខាងក្រោយ និង បន្ទះដែកការពាររថយន្ដផ្នែកខាងក្រោយ ថ្មីនៅសងខាងនៃកង់រថយន្ត រួមផ្សំនឹងប្រព័ន្ធទប់លំនឹងដ៏ល្អ ធ្វើឲ្យរថយន្តកាន់តែមានលំនឹងខ្លាំង ។ អំពូលភ្លើង LED បញ្ចេញពន្លឺភ្លឺច្បាស់នៅក្រោយរថយន្ត បង្កើតបាននូវភាពទាក់ទាញដ៏ទំនើប និង រស់រវើកមួយ។

    ប៉ាណាមុខរបស់រថយន្តមានរាងអក្សរ V និងអំពូល LED បញ្ជាក់នូវមុខងារដូចជាអំពូលស៊ីញ៉ូបត់ និង អំពូលថយក្រោយ ដែលធ្វើឲ្យរថយន្តមានរូបរាងកាន់តែទំនើប និង ស៊ីវិល័យ ។ អំពូលដ៏តូចស្ដើង និង រលើបរលោងនេះ ក៏មានតួនាទីជាអំពូល LED សម្របតាមពន្លឺថ្ងៃ ប្រកបដោយគុណភាពខ្ពស់ និង មុខងារល្អ។

    កង់រថយន្តអាលុយមីញ៉ូមទម្ងន់ស្រាល 17 អ៊ិញ ដែលបង្កើតបានជារូបរាងប្រកបដោយថាមពល និង លក្ខណៈច្នៃប្រឌិតកម្រិតខ្ពស់។

    អាគុយប្រើថាមពលអគ្គីសនី e-POWER ជំនាន់ទីពីររបស់រថយន្ត Note Aura ត្រូវបានបង្កើនសមត្ថភាពដើម្បីផ្ដល់ថាមពលអតិបរមាដល់ ប្រព័ន្ធនៃរថយន្តរហូតដល់ 100 kW និង កម្លាំងទាញរថយន្តរហូតដល់ 300 Nm ។ ចំណុចទាំងនេះ បានផ្ដល់ថាមពលដល់រថយន្តបង្កើនល្បឿនកាន់តែខ្លាំង និង ឆ្លងកាត់បទពិសោធន៍បើកបរកាន់តែមានផាសុកភាព ដែលចេញមកពីប្រព័ន្ធបើកបរដោយប្រើថាមពលអគ្គីសនី។

    សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្ត Nissan នៅប្រទេសកម្ពុជា សូមចូលទៅកាន់គេហទំព័ររថយន្ត Nissan ប្រទេសកម្ពុជា www.nissan.com.kh/ ឬ ចូលតាមដាន ទំព័រហេ្វសប៊ុក Nissan Cambodia’s Facebook Page តាម fb.com/CambodiaNissan/.

    Share This Post:
    MPO4D jitutoto mpo4d Mpoplay