នីសាន់ ធ្វើការបាញ់សម្អាតសម្លាប់មេរោគ គ្រប់សាលតាំងបង្ហាញរថយន្ត ដើម្បីផ្ដល់សុវត្ថិភាពជូនដល់អតិថិជន
Nissan Auto Tech September 4, 2021 Liny Chan

ខណៈដែលយើងទាំងអស់គ្នាបន្តប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះជាមួយគ្នា ដើម្បីផ្ដល់នូវសុវត្ថិភាពជូនទៅដល់អតិថិជននីសាន់ ក៏ដូចជាចូលរួមចំណែកក្នុងការទប់ស្កាត់នៃការឆ្លងជំងឺកូវីដ ១៩។ ក្រុមហ៊ុនតាន់ចុងម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយអិលធីឌី បានធ្វើការបាញ់សម្អាតសម្លាប់មេរោគនៅគ្រប់សាលតាំងបង្ហាញរថយន្តនីសាន់ដោយអ្នកឯកទេសជំនាញ។

ជាមួយគ្នានេះផងដែរ បុគ្គលិកយើងខ្ញុំក៏បានទទួលការចាក់វ៉ាក់សាំងរួចរាល់ផងដែរ។ ដូច្នេះអតិថិជនទាំងអស់អាចអញ្ជើញមកទស្សនាក៏ដូចជាមកបើកបរសាកល្បងផ្ទាល់នៅសាលតាំងបង្ហាញរថយន្តយើងខ្ញុំដោយគ្មានការព្រួយបារម្ភ។ សូមចូលរួមបន្តអនុវត្តនូវវិធានការ ៣កុំ ៣ការពារដើម្បីការពារខ្លួន និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩។

សូមអញ្ជើញមកទស្សនាសាលតាំងបង្ហាញរថយន្តទាំង ៥ របស់យើងខ្ញុំនៅថ្ងៃនេះសម្រាប់ព័ត៌មានបន្ថែមអំពីរថយន្ត។
1. សាខាខណ្ឌទួលគោក: អគារ 131B ផ្លូវ 271 សង្កាត់បឹងសាឡាង ខណ្ខទួលគោក ភ្នំពេញ (លេខទំនាក់ទំនង 023 993 338)
2. សាខាទួលសង្កែ: អគារ 199 ផ្លូវ 598 សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ភ្នំពេញ (លេខទំនាក់ទំនង 061 556 690)
3. សាខាសែនសុខ: អគារ 857 ផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ភ្នំពេញ (លេខទំនាក់ទំនង 023 900 271)
4. សាខាខេត្តសៀមរាប: អគារ 440 ផ្លូវ6A សង្កាត់ស្លរក្រាម ខេត្តសៀមរាប (លេខទំនាក់ទំនង 063 966 588)
5. សាខាក្រុងបាត់ដំបង: ភូមិរំចេក សង្កាត់រតនះ ក្រុងបាត់ដំបង (លេខទំនាក់ទំនង 053 953 688)

សកម្មភាពបាញ់សម្អាតសំលាប់មេរោគ ដោយអ្នកឯកទេសជំនាញ