អន្តរជាតិ

ការសិក្សានៅប្រទេសថៃមួយបង្ហាញថា ក្រោយជាសះស្បើយពីកូវីដ ១៩ មានអ្នកជំងឺចន្លោះពី ១០-២០% នៅបន្តមានអាការៈបែបនេះ

BY
Pheakdey
September 15, 2021

ថៃ៖ ការសិក្សាមួយបានរកឃើញថា មានអ្នកជំងឺកូវីដ ១៩ នៅក្នុងប្រទេសថៃប្រមាណជា ១០-២០% នៅតែមានអាការៈនៃជំងឺកូវីដ ១៩ ក្នុងរយៈពេលវែងជាបន្តទៀត ក្រោយពេលដែលពួកគេបានជាសះស្បើយពីជំងឺមួយនេះ ១០០%ហើយ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយនាយកដ្ឋានសេវាកម្មវេជ្ជសាស្រ្តថៃ ហើយពាក្យបច្ចេកទេសដែលគេបានប្រើប្រាស់សម្រាប់ហៅស្ថានភាពរបស់អ្នកជំងឺកូវីដ ១៩ ដូចបានជម្រាបជូនខាងលើនេះគឺពាក្យ “Long Covid” ឬ “កូវីដរយៈពេលវែង”។

បើតាមលោកវេជ្ជបណ្ឌិត Piamlap Sangsayan ដែលជាប្រធាននាយកដ្ឋានសេវាកម្មវេជ្ជសាស្រ្តថៃបានបញ្ជាក់ថា មានកត្តាចំនួន ៣ ដែលជំរុញឲ្យអ្នកជំងឺនៅបន្តមានអាការៈកូវីដរយៈពេលវែងដូចជា កត្តាអាយុ ភាពធាត់ និងអរម៉ូននៅក្នុងរាងកាយរបស់អ្នកជំងឺទាំងអស់នោះផ្ទាល់តែម្តង។ លោកវេជ្ជបណ្ឌិតរូបនេះបានបន្តថា អាការៈកូវីដរយៈពេលវែងដែលអ្នកជំងឺតែងជួបប្រទះជាទូទៅនោះមានដូចជា អស់កម្លាំង ឈឺសាច់ដុំ ឈឺក្បាល និងធ្លាក់ទឹកចិត្តជាដើម ហើយអាការៈទាំងអស់នេះអាចបន្តកើតមានក្នុងចន្លោះពេលពី ១-៦ ខែ ក្រោយជាសះស្បើយពីជំងឺកូវីដ ១៩រួច៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: