Nissan Auto Tech

ជីវិតរបស់ខ្ញុំ ជាមួយរថយន្តនីសាន់ LEAF

BY
Liny Chan
September 15, 2021

រថយន្តនីសាន់ (Nissan) LEAF បានផ្លាស់ប្ដូររបៀបដែលពិភពលោកសម្លឹងមើលមកកាន់រថយន្តប្រភេទអគ្គីសនី ។ ការដាក់ឲ្យដំណើរការរថយន្ត EV នៅលើទីផ្សារដ៏ទូលំទូលាយលើកដំបូងក្នុងឆ្នាំ 2010 គឺជំហានទីមួយ។ រថយន្តនីសាន់ បាន – និង – នៅតែបេ្តជ្ញាចិត្តរកវិធីសាស្រ្តដើម្បីកាត់បន្ថយការបញ្ចេញកាបូនឲ្យបានកាត់តែតិចបន្ថែមទៀត ។ ម្ចាស់រថយន្តនីសាន់ LEAF នៅសហរដ្ឋអាមេរិកដំបូងគេរបស់យើង គឺលោក Monroe បាននៅតែបន្តប្រើប្រាស់រថយន្តដែលគាត់បានទិញក្នុងឆ្នាំ 2010 ដដែល ។ តាំងពីទិញមក គាត់បានជិះរថយន្តនេះជាមួយគ្រួសារបស់គាត់លើសពី 125,000 miles ដោយមិនចាក់សាំង។

នេះជា អត្ថប្រយោជន៍ដ៏ល្អឯករបស់រថយន្តនីសាន់ LEAF ដែលបានទាក់ទាញចំណាប់អារម្មណ៍របស់លោក Monroes ឲ្យប្រើប្រាស់រថយន្តនីសាន់ LEAF ។ ទោះជាយ៉ាងនេះក្ដី ភាពធន់របស់រថយន្ត និង តម្រូវការថែទាំរថយន្តតិចតួច និង មិនចាំបាច់ចំណាយប្រាក់លើសាំង ក៏បានធ្វើឲ្យរថយន្តនេះជាយានជំនិះប្រចាំថ្ងៃរបស់ពួកគេផងដែរ ។ សំខាន់ជាងនេះទៀត គាត់ និង ក្រុមគ្រួសាររបស់គាត់ បន្តប្ដេជ្ញាចិត្តរស់នៅក្នុងស្ថានភាពមិនបញ្ចេញផ្សេងបំពុលដល់បរិស្ថាន។

សូមមើល រឿងរ៉ាវរបស់លោក Shannon និង Cristin Monroe តាមយូធូប youtube  https://youtu.be/ukwHMsNg_kc
អត្ថបទចុះផ្សាយរបស់នីសាន់នេះ នាំមកជូនលោកអ្នកជាពិសេសដោយក្រុមហ៊ុន Tan Chong Motor Cambodia.
សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្ត Nissan នៅប្រទេសកម្ពុជា សូមចូលទៅកាន់ គេហទំព័ររថយន្ត Nissan ប្រទេសកម្ពុជា www.nissan.com.kh/ ឬ ចូលតាមដាន ទំព័រហេ្វសប៊ុក Nissan Cambodia’s Facebook Page តាម fb.com/CambodiaNissan/.

Share This Post: