Nissan Auto Tech

កីឡាករប្រណាំងរថយន្ត លោក Sébastien Buemi រស់នៅជាមួយរថយន្តអគ្គីសនីរបស់គាត់

BY
Liny Chan
September 17, 2021

លោក Sébastien Buemi កីឡាកររថយន្តប្រណាំង Formula E ដ៏ជោគជ័យម្នាក់ និង ជាម្ចាស់រថយន្តនីសាន់ LEAF បានចែករំលែកបទពិសោធន៍ដែលលោកបានប្រើប្រាស់រថយន្តប្រភេទអគ្គិសនី EVs នៅលើដងផ្លូវដើម្បីជំរុញទឹកចិត្តឲ្យអ្នកដទៃ ប្ដូរទៅប្រើប្រាស់រថយន្តអគ្គិសនី 100%។

លោក Buemi និយាយថា “ខ្ញុំបើករថយន្តអគ្គិសនីរាល់ថ្ងៃ មិនថាតែនៅពេលដែលខ្ញុំធ្វើការប្រកួតតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពេលទៅសាលារៀន និង ពេលទៅស្រុកកំណើតរបស់ខ្ញុំនៅប្រទេសស្វីសផងដែរ ។ រថយន្តនីសាន់ LEAF របស់ខ្ញុំធ្វើឲ្យខ្ញុំមានក្ដីរំភើបទោះបីជាខ្ញុំមិនកំពុងបើកបរថយន្តក្ដី”

“រថយន្តនីសាន់ LEAF នាំមកភាពរីករាយដល់ការបើកបរប្រចាំថ្ងៃរបស់ខ្ញុំ! ប៊ូតុងបន្ថែមកម្លាំងភ្លាមៗ ចាប់ពីប៊ូតុង e-Pedal ដ៏ទំនើបបានប្រែក្លាយការបើកបរនៅលើដងផ្លូវកាន់តែមានភាពរីករាយដូចគ្នាទៅនិងការបើកបរនៅលើទីលានប្រណាំងរថយន្តផងដែរ។ សមត្ថភាពរបស់អាគុយនៃរថយន្ត រួមបញ្ចូលទាំងប្រព័ន្ធហ្រ្វាំងជំនាន់ថ្មី បានធ្វើឲ្យបទពិសោធន៍នៃការបើកបររថយន្តកាន់តែមានទំនុកចិត្តខ្លាំងឡើង”

លោក Buemi បានបន្ថែមថា គាត់ក៏មានអារម្មណ៍ថា ការបញ្ចូលភ្លើងរថយន្តនីសាន់ LEAF មានភាពងាយស្រួល មិនស្មុគស្មាញ ហើយរចនាសម្ព័ន្ធនៃការបញ្ចូលភ្លើងត្រូវបានបន្ថែមជារៀងរាល់ឆ្នាំ ។ “ក្នុងរយៈពេល 10 ឆ្នាំចុងក្រោយនេះ រចនាសម្ព័ន្ធនៃកន្លែងបញ្ចូលភ្លើងរថយន្ត ត្រូវបានកែលម្អជាប្រចាំ ។ ទោះជាក្នុងប្រទេសស្វីស ជាប្រទេសដែលខ្ញុំរស់នៅ វាមានភាពងាយស្រួលមែនទែនក្នុងការស្វែងរកទីតាំងបញ្ចូលភ្លើងរថយន្ត ដែលចំណុចនេះបានប្រែក្លាយជាបទពិសោធន៍មួយដ៏ល្អសក្តិសមសម្រាប់រថយន្តនីសាន់ LEAF របស់ខ្ញុំ។

លោក Tommaso Volpe ប្រធានក្រុម Nissan Global Motorsports Director for Formula E បាននិយាយថា: “សម្រាប់យើង Formula E គឺចង់បង្ហាញពី ក្ដីរំភើបចិត្ត ថាមពល និង បរិស្ថាន ។ វាពិតជាអស្ចារ្យណាស់ដែលបានឃើញ លោក Sébastien ទទួលយកនូវគោលការណ៍ទាំងនេះ និងថែមទាំងបង្ហាញអំពីវិធីដែលគោលការណ៍ទាំងនេះ ត្រូវបានបញ្ចូលក្នុង ការបើកបរប្រចាំថ្ងៃរបស់គាត់ជាមួយរថយន្ត នីសាន់ Nissan LEAF របស់គាត់”

អត្ថបទចុះផ្សាយរបស់នីសាន់នេះ នាំមកជូនលោកអ្នកជាពិសេសដោយក្រុមហ៊ុន Tan Chong Motor Cambodia.

សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្ត Nissan នៅប្រទេសកម្ពុជា សូមចូលទៅកាន់គេហទំព័ររថយន្ត Nissan ប្រទេសកម្ពុជា www.nissan.com.kh/ ឬ ចូលតាមដាន ទំព័រ ហេ្វសប៊ុក Nissan Cambodia’s Facebook Page តាម fb.com/CambodiaNissan/.

Share This Post: