ខ្មែរណូត

ស្វែងរក

  • Nissan Auto Tech

    លក្ខខណ្ឌពិសេសរបស់រថយន្តនីសាន់ (Nissan) LEAF ក្នុងប្រទេសម៉ាឡេស៊ី និង ហ្វីលីពីន

    BY Liny Chan September 19, 2021
    លក្ខខណ្ឌពិសេសរបស់រថយន្តនីសាន់ (Nissan) LEAF ក្នុងប្រទេសម៉ាឡេស៊ី និង ហ្វីលីពីន

    រថយន្តអគ្គិសនីប្រើថាមពលអាគុយ (EV) របស់ នីសាន់ (Nissan) គឺរថយន្តនីសាន់ LEAF បានទៅដល់ទីផ្សារប្រទេសម៉ាឡេស៊ី។

    រីឯនៅក្នុងប្រទេសហ្វីលីពីន ក្រុមហ៊ុននីសាន់ បានបង្កើតស្ថានីយ៍បញ្ចូលភ្លើងរថយន្តចំនួន 7 កន្លែងតាមរយៈក្រុមហ៊ុនតំណាងចែកចាយរថយន្តរបស់ខ្លួន។ នេះជាការបង្កើតស្ថានីយ៍បញ្ចូលភ្លើងរថយន្តអគ្គិសនី (EV) ធំជាងគេបង្អស់នៅក្នុងប្រទេសហ្វីលីពីន ។

    រថយន្តនីសាន់ LEAF គ្មានផ្សែងត្រូវបានបង្កើតឡើងជាមួយនិងប្រព័ន្ធរថយន្តវៃឆ្លាតរបស់នីសាន់ ដែលជាប្រព័ន្ធថ្មីក្នុងការផ្លាស់ប្ដូរវិធីសាស្រ្តបើកបរ និងបង្កើនថាមពល។ រថយន្តនីសាន់ LEAF ស្ដែងឲ្យឃើញនូវទស្សនៈនេះ តាមរយៈទិដ្ឋភាពចំនួនបី: ថាមពលវៃឆ្លាត ការបើកបរវៃឆ្លាត និង សមាហរណកម្មវៃឆ្លាត។

    ថាមពលវៃឆ្លាត
    ក្នុងនាមជារថយន្តដែលបង្កើតឡើងជាមួយប្រព័ន្ធវៃឆ្លាត រថយន្តនីសាន់ LEAF តំណាងឱ្យការបង្កើតថ្មីនៅក្នុងវិស័យរថយន្តបញ្ចូលភ្លើង។ រថយន្តនីសាន់ LEAF មានអាគុយលីញ៉ូមអីយ៉ុង 40-kWh ដែលអាចរត់បានចម្ងាយរហូតដល់ 311 គីឡូម៉ែត្រក្នុងពេលអាគុយបញ្ចូលភ្លើងពេញ បើយោង តាម បទដ្ឋានថ្មីស្ដីពីវត្តនៃការប្រើប្រាស់រថយន្តក្នុងតំបន់អឺរ៉ុប (NEDC)។

    ប្រព័ន្ធផ្ដល់ថាមពលរបស់នីសាន់ LEAF គឺជាប្រព័ន្ធបង្កើតថាមពលក្នុងរថយន្តដើរដោយភ្លើងអគ្គិសនីទាំងស្រុង ជាប្រព័ន្ធបដិវត្តន៍ថ្មីមួយ ដែលអាចបង្កើតថាមពលបានរហូតដល់ 110kw ឬ 150ps ជាអតិបរមា និង 320 Nm សម្រាប់ការបង្កើតថាមពលភ្លាមៗ ។ រថយន្តនីសាន់ LEAF អាចបង្កើនល្បឿនពី សូន្យទៅ 100 km/h ត្រឹមតែ 7.9 វិនាទីប៉ុណ្ណោះ ដោយល្បឿនលឿនបំផុតនោះគឺ 140 km/h.
    ការបញ្ចូលភ្លើងរថយន្តនីសាន់ LEAF មានភាពងាយស្រួល ដោយម្ចាស់រថយន្តមានជម្រើសច្រើនក្នុងការបញ្ចូល។ នីសាន់ LEAF អាចបញ្ចូលភ្លើងពេញពី 15 ដល់ 18 ម៉ោងនៅតាមផ្ទះ។ ម្ចាស់រថយន្តក៏អាចទៅស្ថានីយបញ្ចូលភ្លើងរថយន្តលឿនរហ័សដែលមានតាមការកំណត់របស់ក្រុមហ៊ុននីសាន់ ហើយអាចបញ្ចូលភ្លើងពេញបានលឿនត្រឹមតែពី 40 ទៅ 60 នាទីប៉ុណ្ណោះ។

    ការបើកបរវៃឆ្លាត
    ប្រព័ន្ធរថយន្តនីសាន់ LEAF’s e-Pedal ។ ប្រព័ន្ធនេះបង្កលក្ខណៈងាយស្រួលដល់អ្នកបើកបរដូចជា បញ្ឆេះរថយន្ត បង្កើនលឿន បន្ថយល្បឿន និង បញ្ឈប់រថយន្តដោយប្រើតែឈ្នាន់មួយប៉ុណ្ណោះ ដោយបង្កើន ឬ បន្ថយសម្ពាធទៅលើ ឈ្នាន់នោះតែម្ដង ។ នៅពេលដកជើងចេញពីឈ្នាន់ ឬ រំកិលទីតាំងជើងនៅលើឈ្នាន់ ប្រព័ន្ធហ្វ្រាំងនិងដំណើរការដោយស្វ័យប្រវត្តិ នាំឲ្យរថយន្តត្រូវឈប់ទាំងស្រុង ។ ទាំងនេះបានធ្វើឲ្យរថយន្តនីសាន់ LEAF មានភាពឥតខ្ចោះសម្រាប់ការធ្វើចរាចរណ៍ក្នុងទីក្រុងដែលត្រូវឈប់ជាបន្តបន្ទាប់ ដោយសារមិនចាំបាច់ត្រូវដកជើងចុះឡើងៗពីឈ្នាន់ ដូចនេះវាធ្វើឲ្យការបើកបរកាន់តែមានលក្ខណៈងាយស្រួលខ្លាំងឡើង។

    រថយន្តនីសាន់ LEAF ក៏បានបំពាក់ប្រព័ន្ធជំនួយក្នុងការបើកបរ ធ្វើឲ្យអ្នកបើកបរ កាន់តែមានទំនុកចិត្ត និង គ្រប់គ្រងអារម្មណ៍បានល្អ ។ ប្រព័ន្ធនេះរួមមាន ការគ្រប់គ្រងការបើកបរ ប្រព័ន្ធតាមដានទិដ្ឋភាពជុំវិញរថយន្ត ប្រព័ន្ធជំនួយដល់អំពូលភ្លើងឲ្យភ្លឺច្បាស់ និង ប្រព័ន្ធជំនួយដល់ការបើកឡើងភ្នំ ។ ល ។ ប្រព័ន្ធនេះក៏មាន ប្រព័ន្ធចាប់ហ្វ្រាំងក្នុងគ្រាអាសន្ន ប្រព័ន្ធផ្ដល់សញ្ញាពេលឆ្លងភ្លើងសញ្ញាចរាចរណ៍ ប្រព័ន្ធផ្តល់សញ្ញាពេលរថយន្តដទែមកក្បែរ ប្រព័ន្ធផ្ដល់សញ្ញាពេលមានវត្ថុមានចលនានៅក្បែររថយន្ត ប្រព័ន្ធព្រមានពេលចេញពីគន្លងផ្លូវ ប្រព័ន្ធប្រកាសពីការបំពានគន្លងផ្លូវ និង ប្រព័ន្ធទប់លំនឹងកង់រថយន្តកុំអោយរអិល ដែលប្រព័ន្ធទាំងនេះនឹងជួយធានាសុវត្ថិភាពដល់ ទាំងអ្នកបើកបរ និង អ្នកធ្វើដំណើរ។

    សមាហរណ៍កម្មវៃឆ្លាត
    ជារថយន្តដែលលើសពីរថយន្តធម្មតារថយន្តនីសាន់ LEAF បានបំពាក់ដោយបច្ចេកវិទ្យា (vehicle-to-everything (V2X)) ដោយផ្ដល់ថាមពលភ្លើងទាំងពីរខាងមុខ ក្នុងការប្រើភ្លើងចេញពី អាគុយរថយន្តសម្រាប់ប្រើប្រាស់ក្នុងផ្ទះ និង ឧបករណ៍នានា ឬ បញ្ចូលភ្លើងទៅកន្លែងបញ្ចូលភ្លើងវិញ។

    លោក Isao Sekiguchi អនុប្រធានក្រុមហ៊ុននីសាន់ ប្រចាំតំបន់អាស៊ាន បានថ្លែងថា “ការដាក់ដំណើរការរថយន្ត នីសាន់ LEAF ក្នុងប្រទេសហ្វីលីពីន គឺជារបត់ដ៏ធំមួយនៅក្នុង យុទ្ធសាស្រ្តប្រើប្រាស់ថាមពលអគ្គិសនីក្នុងតំបន់ អាស៊ានរបស់យើង ។ វាជាផ្នែកមួយនៃអត្តសញ្ញាណរបស់នីសាន់ ដែលត្រូវហ៊ានធ្វើនូវអ្វីដែលអ្នកដទៃមិនហ៊ាន ដោយយើងត្រូវតែផ្ដល់ការប្រើប្រាស់រថយន្តអគ្គិសនីកាន់តែច្រើនដល់ប្រជាជនក្នុងតំបន់”

    អត្ថបទចុះផ្សាយនេះ នាំមកជូនលោកអ្នកជាពិសេសដោយក្រុមហ៊ុន Tan Chong Motor Cambodia.

    សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្ត Nissan នៅប្រទេសកម្ពុជា សូមចូលទៅកាន់គេហទំព័ររថយន្ត Nissan ប្រទេសកម្ពុជា www.nissan.com.kh/ ឬ ចូលតាមដានទំព័រហេ្វសប៊ុក Nissan Cambodia’s Facebook។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay