Nissan Auto Tech

រថយន្តនីសាន់ LEAF ត្រូវបានដាក់លក់ជាផ្លូវការនៅក្នុងប្រទេសឥណ្ឌូនេស៊ី

BY
Liny Chan
October 3, 2021

នៅសប្ដាហ៍ទី 3 ខែសីហា ឆ្នាំ 2021 ក្រុមហ៊ុននីសាន់ប្រទេសឥណ្ឌូនេស៊ី បានប្រកាសចេញលក់ជាផ្លូវការនូវរថយន្តនីសាន់ LEAF ស៊េរីថ្មីសម្រាប់អតិថិជនក្នុងប្រទេសឥណ្ឌូនេស៊ី ។ ការប្រកាសចេញលក់រថយន្តនីសាន់ LEAF ស៊េរីថ្មីនេះ ជាមួយការប្ដេជ្ញាចិត្តរបស់នីសាន់ ក្នុងការនាំមកនូវរថយន្តអគ្គិសនីដល់អតិថិជនក្នុងប្រទេសឥណ្ឌូនេស៊ី។ អតិថិជនច្រើនជាង 500,000 នាក់នៅទូទាំងពិភពលោក បានងាកមកប្រើប្រាស់រថយន្តនីសាន់ LEAF ដែលធ្វើឲ្យក្រុមហ៊ុន បោះជំហានឆ្ពោះទៅកៀកនិងសង្គមមួយដែលកាន់តែមានស្ថេរភាព សុវត្ថិភាព និង គ្មានការបញ្ចេញផ្សែងពុល។

រថយន្តគ្មានផ្សែង នីសាន់ LEAF តំណាងឲ្យប្រព័ន្ធដ៏វៃឆ្លាតរបស់រថយន្តនីសាន់ (Nissan Intelligent Mobility) នឹងផ្លាស់ប្ដូររបៀបបើកបររបស់រថយន្ត ជាមួយការបង្កើតថាមពល និងសមាហរណកម្មសង្គម ។ រថយន្តនីសាន់ LEAF ស្ដែងឲ្យឃើញទស្សនៈនេះ តាមរយៈទិដ្ឋភាពគន្លឹះចំនួនបី: ថាមពលវៃឆ្លាត ការបើកបរវៃឆ្លាត និង សមាហរណកម្មវៃឆ្លាត។

រថយន្តនីសាន់ LEAF មានអាគុយប្រភេទលីញ៉ូមអីយ៉ុង 40-kWh ដែលអាចរត់បានចម្ងាយរហូតដល់ 311 គីឡូម៉ែត្រក្នុងពេលអាគុយបញ្ចូលភ្លើងពេញយោងតាមបទដ្ឋានថ្មីស្ដីពីការប្រើប្រាស់រថយន្តក្នុងតំបន់អឺរ៉ុប (NEDC) ។

ការបញ្ចូលភ្លើងរថយន្តនីសាន់ LEAF មានភាពងាយស្រួលដោយម្ចាស់រថយន្តអាចបញ្ចូលភ្លើងតាមរយៈព្រីភ្លើងនៅតាមផ្ទះ ដែលចំណាយពេលបញ្ចូលអោយពេញចន្លោះពី 12 ទៅ 15 ម៉ោង ឬ អាចប្រើប្រាស់ឧបករណ៍បញ្ជូលភ្លើងរបស់ក្រុមហ៊ុនដែលចំណាយពេលត្រឹមតែ 5 ដល់ 7 ម៉ោង ។ ម្ចាស់រថយន្តក៏អាចបញ្ចូលភ្លើងនៅតាមស្ថានីយ៍បញ្ចូលភ្លើងនានា របស់ក្រុមហ៊ុននីសាន់ផងដែរ។

កម្លាំងអាគុយអគ្គិសនី e-Powertrain គឺជាប្រព័ន្ធបង្កើតថាមពលក្នុងរថយន្តដើរដោយភ្លើងអគ្គិសនីទាំងស្រុង ដែលអាចបង្កើតថាមពលបានរហូតដល់ 110kW ឬ 150ps ជាអតិបរមា និង 320 Nm សម្រាប់ការបង្កើតថាមពលភ្លាមៗ ។ រថយន្តនីសាន់ LEAF អាចបង្កើនល្បឿនពី 0 ទៅ 100 km/h ត្រឹមតែ 7.9 វិនាទីប៉ុណ្ណោះ ដោយល្បឿនលឿនបំផុតនោះគឺ 140 km/h.

ជាមួយនិងប្រព័ន្ធសំខាន់បំផុតនៃ បច្ចេកវិទ្យាបើកបរដ៏វៃឆ្លាតរបស់ រថយន្តនីសាន់ LEAF នោះគឺប្រព័ន្ធ e-Pedal ។ បច្ចេកវិទ្យាថ្មីនេះ បង្កើនភាពងាយស្រួលអ្នកបើករថយន្តដូចជា បញ្ឆេះរថយន្ត បង្កើនលឿន បន្ថយល្បឿន និង បញ្ឈប់រថយន្តដោយប្រើតែឈ្នាន់មួយប៉ុណ្ណោះ ដោយបង្កើន ឬ បន្ថយសម្ពាធទៅលើ ឈ្នាន់នោះតែម្ដង។

រថយន្តនីសាន់ LEAF បំពាក់ដោយបច្ចេកវិទ្យាការពារសុវត្ថិភាពទំនើបបំផុត រួមមានប្រព័ន្ធប្រុងប្រយ័ត្នពីការប៉ះទង្គិចចំពីមុខ (FCW) ប្រព័ន្ធហ្វ្រាំងគ្រាអាសន្ន (FEB) ប្រព័ន្ធគ្រប់គ្រងការបើកបរវៃឆ្លាត (ITC) ប្រព័ន្ធគ្រប់គ្រងថាមពលឌីណាមិចរបស់រថយន្ត (VDC) ប្រព័ន្ធជំនួយបើកបរឡើងទួល (HSA) ប្រព័ន្ធហ្វ្រាំង (E-PKB).

វាក៏មានបំពាក់ដោយពោងសុវត្ថិភាព SRS ទ្វេដងនៅចំហៀងរថយន្ត ប្រព័ន្ធពោងសុវត្ថិភាពនៅជុំវិញរថយន្ត ដែលប្រព័ន្ធពោងសុវត្ថិភាពនេះទទួលបានពានរង្វាន់ការពារសុវត្ថិភាពចំណាត់ថ្នាក់ ផ្កាយ 5 ក្នុងកម្មវិធី JNCAP (កម្មវិធីវាយតម្លៃទៅលើរថយន្តរបស់ប្រទេសជប៉ុន) កម្មវិធី Euro NCAP កម្មវិធី Australian ANCAP និង កម្មវិធី US NHTSA (កម្មវិធីគ្រប់គ្រងសុវត្ថិភាពចរាចរណ៍នៅលើផ្លូវជាតិ)។

អត្ថបទចុះផ្សាយនេះ នាំមកជូនលោកអ្នកជាពិសេសដោយក្រុមហ៊ុន Tan Chong Motor Cambodia.

សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្ត Nissan នៅប្រទេសកម្ពុជា សូមចូលទៅកាន់គេហទំព័ររថយន្ត Nissan ប្រទេសកម្ពុជា www.nissan.com.kh/ ឬ ចូលតាមដាន ទំព័រហេ្វសប៊ុក Nissan Cambodia’s Facebook Page តាម fb.com/CambodiaNissan/.

Share This Post: