Nissan Auto Tech

ការដាក់លក់ជាផ្លូវការនូវរថយន្តនីសាន់ Terra ស៊េរីថ្មីដែលជារថយន្តសម្រាប់គ្រួសារដ៏ល្អឥតខ្ចោះប្រចាំប្រទេសថៃ

BY
Liny Chan
October 13, 2021

នៅសប្ដាហ៍ទី 3 ខែសីហា ឆ្នាំ 2021 ក្រុមហ៊ុនរថយន្តនីសាន់ប្រទេសថៃ មានមោទនភាពក្នុងការដាក់លក់ជាផ្លូវការនូវរថយន្តនីសាន់ ថេរ៉ា (Nissan Terra) ដែលជារថយន្ត SUV ដ៏ទំនើបកម្រិតកំពូលដែលបានបង្កើននូវសមត្ថភាពក្នុងការធានាជូនសុវត្ថិភាព ពោរពេញដោយភាពរីករាយ ក៏ដូចជាប្រណិតភាពសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារសម្រាប់ប្រជាជនថៃ។

ដោយបានដាក់សម្ភោធតាមប្រព័ន្ធឌីជីថលនៅលើទំព័រហេ្វសប៊ុក និងគេហទំព័រ។ រថយន្តនីសាន់ Terra ស៊េរីថ្មីបានបញ្ចេញនូវរូបរាងជាមួយ និងវីដេអូស្វាគមន៍ដ៏កក់ក្ដៅពីប្រធានក្រុមហ៊ុនរថយន្តនីសាន់ប្រចាំប្រទេសថៃគឺលោក Isao Sekiguchi ។
រូបរាងខាងក្រៅរបស់រថយន្តប្រភេទ SUV មានភាពធន់ គួរឲ្យទាក់ទាញ រួមផ្សំជាមួយការរំលេចនូវភាពទំនើបស៊ីវិល័យមួយកម្រិតបន្ថែមទៀត ។ រថយន្តនីសាន់ Terra ស៊េរីថ្មីត្រូវបានផលិតឡើងតាមរចនាបថដែលមានគ្រោងរថយន្តជាប្រភេទដែកថែប ‘ការពាររថយន្តដ៏ឥតខ្ចោះ’ បូកបញ្ចូលភាពធន់នៃរថយន្ត ភាពរលើបរលោង និង រូបរាងកាន់តែទំនើប ។ អំពូលមុខបំភ្លឺពេលថ្ងៃ LED រាងជាអក្សរ C ត្រូវបានកែប្រែរូបរាងថ្មីរួមជាមួយអំពូលភ្លើង LED ចំនួនបួនគ្រាប់សងខាងរថយន្តដែលបានបង្កើនភាពភ្លឺច្បាស់រហូតដល់ 34% ។ ផ្នែកខាងក្រោយនៃរថយន្ត ត្រូវបានរចនាថ្មីទាំងស្រុងពីចំណុចចង្កៀងក្រោយរហូតដល់កាងរថយន្តខាងក្រោមជាមួយពណ៌ប្រាក់ និងក្រូមេបញ្ចូលគ្នាដែលធ្វើអោយរូបរាងនៃរថយន្ត SUV នេះកាន់តែប្រណិត និងឆើតឆាយដោយរំលេចដោយបន្ទះអាលុយមីញ៉ូមប្រវែង 18 អ៉ីញផងដែរ។

រថយន្តនីសាន់ Terra ប្រភេទ SUV ស៊េរីថ្មីនេះមានរាងស្រស់សង្ហា និងកាន់តែទំនើបរួមជាមួយប្រព័ន្ធការពារសុវត្ថិភាពខ្ពស់ ផ្ដល់ការកម្សាន្តគ្រប់យ៉ាង និងមានម៉ាស៊ីន Turbo ភ្លោះដ៏ខ្លាំងកម្លាំង 2.3L ។
រថយន្ត Terra ស៊េរីថ្មី មានប្រព័ន្ធការពារសុវត្ថិភាព 360 ដឺក្រេ’ ដ៏ទំនើបដែលធ្វើអោយការធ្វើដំណើរ ប្រកបដោយទំនុកចិត្ត និងងាយស្រួល។ ប្រព័ន្ធហ្វ្រាំងដ៏វៃឆ្លាតក្នុងគ្រាអាសន្ន អាចកំណត់ថាតើមានហានិភ័យអាចបុកប៉ះជាមួយរថយន្តនៅខាងមុខដែរឬយ៉ាងណា ដូចនេះវានឹងផ្ដល់សញ្ញាដល់អ្នកបើកបរ រួចប្រព័ន្ធនឹងដំណើរការចាប់ហ្វ្រាំងបន្តិចម្ដងៗ ។ ប្រសិនបើអ្នកបើករថយន្តមិនបានបន្ថយល្បឿនទេ ប្រព័ន្ធនេះនឹងចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិភ្លាមៗ។

ប្រព័ន្ធសុវត្ថិភាពបន្ថែម! ប្រព័ន្ធផ្តល់សញ្ញដ៏វៃឆ្លាតប្រសិនបើអាចប៉ះទង្គិចចំពីមុខរថយន្ត ប្រព័ន្ធប្រុងប្រយ័ត្នចំពោះការប្តូរគន្លងផ្លូវ ប្រព័ន្ធផ្ដល់សញ្ញាពេលមានរថយន្តដទៃមកកៀករថយន្ត ប្រព័ន្ធតាមដានទិដ្ឋភាពជុំវិញរថយន្តដ៏វៃឆ្លាត (បំពាក់មកដោយប្រព័ន្ធផ្តល់សញ្ញាឆ្លាតវៃនៅពេលវត្ថុមានចលនានៅក្បែររថយន្ត) និងប្រព័ន្ធផ្ដល់សញ្ញាពេលមានរថយន្តដទៃក្រោយរថយន្តកំឡុងពេលថយក្រោយ។ ប្រព័ន្ធដ៏វៃឆ្លាតដែលអាចផ្ដល់សញ្ញាអាសន្នដល់អ្នកបើករថយន្តទាំងនេះ គឺជាការបន្ថែមនូវសញ្ញា និងការប្រុងប្រយ័ត្នមួយកំរិតទៀតដើម្បីអោយអ្នកបើកបរប្រុងប្រយ័ត្នជាពិសេសសម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយ។

ចំណុចដ៏ល្អបំផុតមួយទៀតនោះគឺ កញ្ចក់មើលក្រោយដ៏វៃឆ្លាតដែលអាចបង្ហាញរូបភាពចេញពីកាម៉េរានៅខាងក្រោយរថយន្ត ។ ចំណុចនេះធ្វើឲ្យអ្នកបើកអាចប្ដូរពីអេក្រង់ LCD ទៅជាកញ្ចក់មើលក្រោយ អាស្រ័យលើចំណូលចិត្តរបស់អ្នកបើករបរ។

អត្ថបទចុះផ្សាយនេះ នាំមកជូនលោកអ្នកជាពិសេសដោយក្រុមហ៊ុន Tan Chong Motor Cambodia.

សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្ត Nissan នៅប្រទេសកម្ពុជា សូមចូលទៅកាន់គេហទំព័ររថយន្ត Nissan ប្រទេសកម្ពុជា www.nissan.com.kh/ ឬ ចូលតាមដាន ទំព័រហេ្វសប៊ុក Nissan Cambodia’s Facebook Page តាម fb.com/CambodiaNissan/.

Share This Post: