Nissan Auto Tech

រថយន្តនីសាន់ Z ស៊េរីថ្មីលេចធ្លោជាងគេក្នុងទីក្រុងញ៉ូវយក (New York)

BY
Liny Chan
October 20, 2021

កាលពីខែសីហា ឆ្នាំ 2021 ក្រុមហ៊ុនរថយន្ត Nissan Motor Co., Ltd. បានបង្ហាញនូវភាពលេចធ្លោជាងគេក្នុងទីផ្សាររថយន្តសហរដ្ឋអាមេរិក គឺរថយន្តនីសាន់ Z ស៊េរីថ្មីដែលជាប្រភេទរថយន្តស្ព័រ ក្នុងព្រឹត្តិការណ៍ដ៏ពិសេសមួយនាទីក្រុងញ៉ូវយក (New York) ។ រថយន្តនីសាន់ Z ស៊េរីថ្មីជាជំនាន់ទីប្រាំពីរ ដែលមានវត្តមានជាង 50 ឆ្នាំ ដែលនៅតែបន្តមហិច្ឆិតាឆ្ពោះទៅរកការបើកបរដ៏ល្អឥតខ្ចោះ ជាមួយការគ្រោងដាក់លក់ក្នុងសហរដ្ឋអាមេរិកនានិទាឃរដូវឆ្នាំ 2022 នេះ។

ជារថយន្តស្ព័រ ដ៏ស្រស់ស្អាតសម្រាប់យុគ្គសម័យទំនើបនេះ រថយន្តនីសាន់ Z ស៊េរីថ្មីបានបំពាក់នូវបច្ចេកវិទ្យាទំនើប រួមជាមួយរូបរាងស្រស់សង្ហាទាក់ទាញ និងផ្ដល់នូវក្ដីរំភើបរីករាយក្នុងការបើកបរលើដងផ្លូវសម្រាប់អ្នកបើកបរ និងប្រិយមិត្តដែលគាំទ្ររថយន្តនីសាន់ Z ចាប់ពីជំនាន់មុន និងជំនាន់ក្រោយនេះ។

រថយន្តនីសាន់ Z បានបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ 1969 ដែលត្រូវបានផលិតឡើងដើម្បីនាំមកនូវភាពរីករាយ និងភាពរំភើបដល់ម្ចាស់រថយន្តប្រភេទនេះ ។

ម៉ាស៊ីនរថយន្តនីសាន់ Z ស៊េរីថ្មីប្រភេទ (turbo) ភ្លោះមានកម្លាំង V-6 ចំណុះ 3.0 លីត្រ ផ្ដល់នូវកម្លាំងកាន់តែខ្លាំងជាង រថយន្ត 370Z ជំនាន់មុន ។ ម៉ាស៊ីនរថយន្តនេះ ត្រូវបានរចនាឡើងដើម្បីផ្ដល់សន្ទុះកាន់តែរលូន និងខ្លាំងក្លាទ្វេដងសម្រាប់អ្នកបើកបរ ។ ជាមួយការដំឡើងកម្រិតដល់ 68 HP និង កម្លាំងស្ទុះកើនដល់ 30 ភាគរយ រថយន្តនីសាន់ Z ស៊េរីថ្មីចុងក្រោយនេះ ហាក់ដូចជាគ្មានអ្វីមកប្រៀបផ្ទឹមបាននោះទេ។

រថយន្តនីសាន់ Z ស៊េរីថ្មីមានការរចនាផ្នែកខាងក្នុងដ៏ស៊ីវីល័យជាមួយនិងរូបរាងតូចច្រឡឹងបញ្ជាក់ពីវង្សត្រកូលនៃរថយន្តនេះតាំងពីជំនាន់មុនមក។ គម្របម៉ាស៊ីនរថយន្តមានរាងវែង គូថរថយន្តខ្លី បង្ហាញជារាងអក្សរ Z មើលទៅកាន់តែស្រស់ឆើតឆាយ និងលង់ស្នេហ៍គ្រាន់តែបានឃើញជាលើកដំបូង ។ រចនាបថនៃរូបរាងផ្នែកខាងក្នុង និងក្រៅរបស់រថយន្តនីសាន់ Z ស៊េរីថ្មីរក្សាបាននូវពាក្យស្លោក “រថយន្តដែលមានអាយុកាលច្រើនប៉ុន្តែមានបច្ចេកវិទ្យាដ៏ទំនើបបំផុត។”

អត្ថបទចុះផ្សាយនេះ នាំមកជូនលោកអ្នកជាពិសេសដោយក្រុមហ៊ុន Tan Chong Motor Cambodia.

សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្ត Nissan នៅប្រទេសកម្ពុជា សូមចូលទៅកាន់គេហទំព័ររថយន្ត Nissan ប្រទេសកម្ពុជា www.nissan.com.kh/ ឬ ចូលតាមដាន ទំព័រហេ្វសប៊ុក Nissan Cambodia’s Facebook Page តាម fb.com/CambodiaNissan/.

Share This Post: