Nissan Auto Tech

រថយន្តនីសាន់ GT-R ស៊េរីថ្មីបង្ហាញខ្លួនក្នុងទីផ្សារប្រទេសជប៉ុន

BY
Liny Chan
October 22, 2021

ក្នុងខែកញ្ញា ឆ្នាំ 2021 នេះ ក្រុមហ៊ុនរថយន្ត Nissan Motor Co., Ltd. បានដាក់បង្ហាញរថយន្តនីសាន់ GT-R ស៊េរីថ្មីសម្រាប់ទីផ្សារប្រទេសជប៉ុន ។ រថយន្តស៊េរីថ្មីដែលនឹងបង្ហាញខ្លួននេះមានពីរម៉ូឌែល គឺ GT-R Premium Edition T-spec និង GT-R Track Edition ដែលបំពាក់ដោយបច្ចេកវិទ្យា NISMO T-spec ។ រថយន្តទាំងពីរម៉ូឌែលនេះ គ្រោងនឹងដាក់លក់នៅពាក់កណ្ដាលខែ តុលា។

រថយន្តស៊េរីថ្មីទាំងពីរនេះបំពាក់ដោយបច្ចេកវិទ្យា T-spec ជាមួយហ្វ្រាំងរថយន្តប្រភេទកាបូនស៊ីរ៉ាមិចពិសេស កាងលើផ្នែកខាងក្រោយរថយន្តប្រើសសៃកាបូន រួមជាមួយគម្របម៉ាស៊ីនពិសេស និង Logo រថយន្តដែលមានទាំងខាងមុខ និង ក្រោយរថយន្តមានលក្ខណៈស្អាតឥតខ្ចោះ ។ រថយន្តពីរម៉ូឌែលនេះគ្រោងនឹងផលិតលក់សរុបប្រមាណតែ 100 គ្រឿង ដោយអតិថិជនអាចកម្ម៉ង់ទិញតាមប្រភេទដែលខ្លួនចូលចិត្តបាន។

ស៊េរីចុងក្រោយនៃរថយន្តនេះបានបន្ថែមពណ៌ថ្មីចំនួនពីរគឺពណ៌ស្វាយពេលរាត្រី (Midnight Purple) និងពណ៌មាសគុជ (Millennium Jade) សម្រាប់អតិថិជនជ្រើសរើស ។ ពណ៌ស្វាយរាត្រី ជាពណ៌ស្រស់ស្អាតជំនាន់ថ្មី ដែលធ្លាប់បានប្រើទៅលើរថយន្តនីសាន់ GT-Rs ជំនាន់មុន និង អាចនឹងប្រែពណ៌តាមពន្លឺថ្ងៃ ។ ពណ៌មាសគុជរំលេចរូបរាងដ៏ទំនើប ទាន់សម័យ និងជាពណ៌បែបស្រគត់ស្រគុំ ប៉ុន្តែពោរពេញដោយថាមពល។

រចនាបថខាងក្នុងរបស់រថយន្តនីសាន់ Nissan GT-R Premium Edition T-spec មានលក្ខណៈពិសេសមួយបន្ថែមទៀតដោយកង់អាលុយមីញ៉ូមអាចបញ្ចេញពន្លឺផ្លាត (ពណ៌ប្លាទីន) ហើយ ប្រព័ន្ធទ្ររថយន្តដែលស្ថិតក្រោមបូម មានតួនាទីកាត់បន្ថយទម្ងន់ ។ ទទឹងនៃយ៉ាន់កង់ធំ ក៏ធ្វើឲ្យកង់កាន់តែមានសភាពរឹងម៉ាំផងដែរ ងាយស្រួលបើកបរ កាច់ចង្កូត និង គ្រប់គ្រងរថយន្តបានរលូន។

ដោយបង្កើតឡើងផ្ដោតសំខាន់លើការបើកបរកាន់តែស្រួលងាយ រថយន្តនីសាន់ GT-R Track Edition បានបំពាក់ដោយបច្ចេកវិទ្យា NISMO T-spec បានផ្គុំឡើងជាពិសេសពីដំបូល និង គម្របនៃហិបគូថរថយន្តផលិតឡើងពីសសៃកាបូន ។ រថយន្តនីសាន់ GT-R Track Edition បំពាក់ដោយបច្ចេកវិទ្យា NISMO ដែលជាប្រភេទរថយន្តលំដាប់ខ្ពស់មួយ ស្របតាមបទដ្ឋានដែលបំពាក់ដោយបច្ចេកវិទ្យា NISMO។

អត្ថបទចុះផ្សាយនេះ នាំមកជូនលោកអ្នកជាពិសេសដោយក្រុមហ៊ុន Tan Chong Motor Cambodia.

សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្ត Nissan នៅប្រទេសកម្ពុជា សូមចូលទៅកាន់គេហទំព័ររថយន្ត Nissan ប្រទេសកម្ពុជា www.nissan.com.kh/ ឬ ចូលតាមដាន ទំព័រហេ្វសប៊ុក Nissan Cambodia’s Facebook Page តាម fb.com/CambodiaNissan/.

Share This Post: