Nissan Auto Tech

រថយន្តនីសាន់ X-Trail ជាប្រភេទរថយន្ត SUV ខ្នាតកណ្តាលដែលបំពាក់ដោយមុខងារដ៏វៃឆ្លាតជាច្រើន

BY
Liny Chan
October 24, 2021

រថយន្តនីសាន់ X-Trail គឺជាម៉ូឌែលដ៏ពេញនិយម និងល្បីបំផុតមួយរបស់នីសាន់ដោយសារតែភាពបុិនប្រសព្វក្នុងការបើកបរបានគ្រប់ទីកន្លែង និងរួមបញ្ចូលដោយបច្ចេកវិទ្យាដ៏វៃឆ្លាតចុងក្រោយរបស់នីសាន់ បានធ្វើឲ្យនីសាន់ X-Trail ក្លាយជារថយន្តដ៏ល្អឥតខ្ចោះសម្រាប់ធ្វើដំណើរជាក្រុមគ្រួសារ ។ ជាមួយនិងកេរ្តិ៍ដំណែលនៃការផលិតត្រឹមតែ 17 ឆ្នាំ រថយន្តនីសាន់ X-Trail គឺជារថយន្ត SUV ខ្នាតកណ្តាលដែលលក់ដាច់បំផុតនៅលើពិភពលោកដែលត្រូវបានលក់អស់ជាង 3.7 លានគ្រឿងចាប់តាំងពីចេញលក់ដំបូងក្នុងឆ្នាំ 2000។

ផ្នែកខាងមុខរថយន្តបានបំពាក់ដោយអំពូល LED អំពូលបំភ្លឺពេលថ្ងៃ អំពូលកាត់អ័ព្ទដ៏ទំនើប កង់រថយន្តទំហំ 17 អ៊ិញ និងបន្ថែមដោយប៉ាណាពណ៌សដែលរចនារាងជាអក្សរវី “V-Motion” ធ្វើឲ្យមុខរបស់រថយន្តកាន់តែមានភាពស្រស់ស្អាត ។

ចំណែកផ្នែកខាងក្រោយរបស់រថយន្តក៏បានបំពាក់ដោយអំពូល LED ជាមួយកាងក្រោមរថយន្តភ្លឺរលោង និងផ្នែកខាងលើរថយន្តមានអង់តែនរាងព្រុយត្រីឆ្លាមផងដែរ។

រថយន្តនីសាន់ X-Trail មានម៉ាស៊ីនកម្លាំង 2.0 លីត្រ ដែលអាចបង្កើនល្បឿនរហូតដល់ 106kW ក្នុងចម្ងាយ 6,000 rpm ជាអតិបរមា និង កម្លាំងសន្ឌុះអតិបរមា 200Nm ក្នុង 4,400 rpm ជាមួយនិងធុងឥន្ធនៈចំណុះ 60 លីត្រ ។ ម៉ាស៊ីនស៊ីឡាំង 4 មានកម្លាំងខ្លាំង និង ស្ទុះដែលជាបច្ចេកវិទ្យា DIG (បញ្ឆេះដោយចំហេះសាំងផ្ទាល់) និងប្រព័ន្ធគ្រប់គ្រងវ៉ាល់ភ្លោះ ដែលអាចសន្សំសំចៃប្រេងបានកាន់តែច្រើន និង ទប់លំនឹងបានល្អខ្លាំង។

រថយន្តនីសាន់ X-Trail មានទំហំធំល្មម ផ្នែកខាងក្នុងមានទំហំធំ ទ្វាក្រោយបើកបានធំ (77 ដឺក្រេ) កៅអីក្រោយអាចបត់បានសម្រាប់ការប្រើប្រាស់ផ្សេងៗ ដែលប្រព័ន្ធនេះហៅថា ប្រព័ន្ធបត់កៅអីដ៏ទំនើប (EZ Flex Seating System™ (5+2 កៅអី) ។ ប្រព័ន្ធនេះអាចបត់កៅអីក្រោយ ទាញទៅមុខ ថយក្រោយ ឬ បត់ចុះបានយ៉ាងងាយស្រួល ហើយអាចកំណត់ទីកន្លែងសម្រាប់ដាក់ឥវ៉ាន់ និងទីកន្លែងសម្រាប់អ្នកដំណើរផងដែរ ។ ប្រសិនបើបត់កៅអីជួរទី 2 និង ទី 3 ចុះ ទំហំនៃកន្លែងសម្រាប់ដាក់សម្ភារៈនឹងកាន់តែធំ សម្រាប់ដាក់ទំនិញបានកាន់តែច្រើនសរុបរហូតដល់ទំហំ 1,520 គិតជាលីត្រ!។

រថយន្តនីសាន់ X-Trail បំពាក់នូវប្រព័ន្ធសុវត្ថិភាពជាច្រើនដូចខាងក្រោម:
• ប្រព័ន្ធផ្ដល់សញ្ញាពេលមានរថយន្តដទៃមកគៀករថយន្ត (BSW):
ប្រព័ន្ធសុវត្ថិភាពនេះនឹងផ្ដល់សញ្ញាពេលដែលមានរថយន្តដទៃបើកមកគៀកខាងក្រោយនៃរថយន្តដែលយើងពុំអាចមើលឃើញ ។
ប្រព័ន្ធនេះនឹងផ្ដល់សញ្ញាប្រុងប្រយ័ត្នដល់អ្នកបើកបរ តាមរយៈភ្លើងសញ្ញានៅគ្រោងទ្វារថយន្តជាមួយសំឡេងប្រុងប្រយ័ត្ន ។
• ប្រព័ន្ធផ្ដល់សញ្ញាពេលមានរថយន្តដទៃក្រោយរថយន្តកំឡុងពេលថយក្រោយ (CTA):
នៅពេលអ្នកបើករថយន្តថយក្រោយដើម្បីចេញពីចំណត ប្រព័ន្ធនេះនឹងត្រួតពិនិត្យទីកន្លែងដែលនៅជុំវិញនៅចំហៀងខាងក្រោយរថយន្ត ហើយផ្ដល់សញ្ញាអោយប្រុងប្រយ័ត្ន ។
ប្រព័ន្ធនេះអាចពិនិត្យមើលឃើញរហូតដល់ 20 ម៉ែត្រនៅទាំងសងខាងរថយន្ត ។ ប្រព័ន្ធនេះផ្ដល់សញ្ញាប្រុងប្រយ័ត្នដល់អ្នកបើកដោយអោយជាភ្លើងសញ្ញាភ្លឺៗ (ប្រើភ្លើងសញ្ញាប្រុងប្រយ័ត្នសម្រាប់វត្ថុដែលមើលមិនឃើញ) និងជាសំឡេងផងដែរ ។
• អេក្រង់ LCD 8-inch ថាច់ស្គ្រីន ជាមួយម៉ាញ៉េឌីវីឌី (DVD) និង កាំម៉ារ៉ាមើលក្រោយ ធ្វើឲ្យអ្នកបើកអាចមើលខាងក្រោយរថយន្តបានច្បាស់ ទោះក្នុងពេលថ្ងៃ ឬពេលយប់ និងផ្ដល់ការកម្សាន្តបន្ថែមក្នុងរថយន្តសម្រាប់អ្នកដំណើរជាមួយអេក្រង់ LCD ទំហំធំជាងគេក្នុងចំណោមប្រភេទរថយន្ត SUV។
• ប្រព័ន្ធគ្រប់គ្រងការបើកបរដ៏វៃឆ្លាត IRC: ត្រួតពិនិត្យផ្លូវដែលរលកមិនរាបស្មើ ជៀសវាងការធ្វើអោយតួរថយន្តកំពិតជាយថាហេតុ ។
• ប្រព័ន្ធត្រួតពិនិត្យហ្រ្វាំងដ៏វៃឆ្លាត ITC: ចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិ នៅពេលចាំបាច់ នៅពេលស្ថិតក្នុងស្ថានភាពលំបាក។
• ប្រព័ន្ធជំនួយការបើកបរឡើងភ្នំ HSA: ជួយមិនឲ្យរថយន្តថយក្រោយបន្ទាប់ពីឈប់មួយកន្លែង ឬនៅលើទីចោទខ្លាំង។
• ប្រព័ន្ធហ្រ្វាំង ABLS
• ប្រព័ន្ធទប់លំនឹងរថយន្ត VDC
• ប្រព័ន្ធពោងសុវត្ថិភាពសម្រាប់អ្នកបើកបរ និង អ្នកដំណើរខាងមុខ

អត្ថបទចុះផ្សាយនេះ នាំមកជូនលោកអ្នកជាពិសេសដោយ ក្រុមហ៊ុន Tan Chong Motor Cambodia.

សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្ត Nissan នៅប្រទេសកម្ពុជា សូមចូលទៅកាន់ គេហទំព័ររថយន្ត Nissan ប្រទេសកម្ពុជា www.nissan.com.kh/ ឬ ចូលតាមដាន ទំព័រ ហេ្វសប៊ុក Nissan Cambodia’s Facebook Page តាម fb.com/CambodiaNissan/.

Share This Post: