Nissan Auto Tech

រថយន្តនីសាន់ Townstar បង្ហាញខ្លួនលើកដំបូងក្នុងតំបន់អឺរ៉ុប

BY
Liny Chan
October 27, 2021

នៅចុងខែកញ្ញា ឆ្នាំ 2021 ក្រុមហ៊ុននីសាន់ Nissan បានបញ្ចេញរថយន្ត Townstar ស៊េរីថ្មីរបស់ខ្លួន ដែលជាប្រភេទរថយន្តអាជីវកម្មធន់ស្រាល រចនាឡើងជាមួយរូបរាងតូចច្រឡឹង ។ ដោយផលិតឡើងតាមគំរូនៃភាពជោគជ័យរបស់រថយន្ត នីសាន់ e-NV200 ដែលជារថយន្ត នាំមុខគេក្នុងទីផ្សាររថយន្តប្រើភ្លើងអគ្គិសនី LCV រថយន្ត Townstar ជំនាន់ថ្មីក៏ជារថយន្តប្រើប្រាស់ថាមពលអគ្គិសនីទាំងស្រុង ដែលត្រូវបានផលិតឡើងជាប្រភេទរថយន្តវ៉ាន និង រថយន្តដឹកអ្នកដំណើរ និង ត្រូវបានអភិវឌ្ឍន៍កាន់តែល្អប្រសើរឡើងដើម្បីបំពេញតាមរាល់តម្រូវការរបស់អតិថិជន ។ ជាមួយអាគុយ 44 kWh ដែលបំពាក់ប្រព័ន្ធគ្រប់គ្រងថាមពលវៃឆ្លាត និង ប្រព័ន្ធកាត់បន្ថយកម្ដៅក្នុងអាគុយ រថយន្តប្រើភ្លើងអគ្គិសនីម៉ូឌែលនេះ អាចរត់ក្នុងល្បឿន 285 គម (រង់ចាំលិខិតទទួលស្គាល់ពីស្ថាប័ន WLTP) និង កម្លាំងទាញ 245 Nm ។ ជាមួយនិងបច្ចេកវិទ្យាដ៏ទំនើប និង តម្លៃប្រកួតប្រជែងកាន់តែទាប រថយន្ត អគ្គិសនីប្រភេទនេះ គឺជាដំណោះស្រាយដ៏ស្ថេរភាព និង មានប្រសិទ្ធភាពបំផុតក្នុងការធ្វើដំណើរ។

រថយន្តវ៉ាន និង រថយន្តដឹកអ្នកដំណើរម៉ូឌែលនេះ ក៏មានប្រភេទ ប្រើសាំងផងដែរ ។ ម៉ាស៊ីនចំណុះ 1.3 លីត្រ ត្រូវបានផលិតឡើងស្របតាម ច្បាប់កាត់បន្ថយការបញ្ចេញផ្សែងទាំងស្រុង 6d ក្នុងតំបន់អឺរ៉ុប និង អាចផ្ដល់សន្ទុះ 130 PS និង 240 Nm ប្រកបដោយប្រសិទ្ធភាពខ្ពស់។

រថយន្តនីសាន់ Townstar ស៊េរីថ្មីបានរចនាឡើងក្រោមការគិតគូរយ៉ាងដិតដល់អំពីគុណភាព និង មុខងារនីមួយៗរបស់រថយន្ត ។ ដោយផលិតឡើងក្នុងគោលបំណងគាំទ្រដល់តម្រូវការដឹកជញ្ជូនគ្រប់ប្រភេទ រថយន្តនីសាន់ Townstar ស៊េរីថ្មីនេះ បំពាក់ដោយបច្ចេកវិទ្យាទំនើបជាង 20 មុខរួមបញ្ចូលទាំងមុខងារជំនួយដល់អ្នកបើកបរដ៏ទំនើប ប្រព័ន្ធការពារសុវត្ថិភាពក្នុងចម្ងាយឆ្ងាយ ដូចជា ប្រព័ន្ធគ្រប់គ្រងការសណ្តោងរ៉ឺម៉កជាដើម។

ជាមួយនិងការរចនាមុខងារចម្រុះនេះរថយន្តនីសាន់ Townstar ស៊េរីថ្មីនេះមានមុខងារដែលបង្កើតដោយប្រព័ន្ធកុំព្យូទ័រជាច្រើនដើម្បីក្លាយជាដៃគូបើកបរសម្រាប់អាជីវកម្មប្រកបដោយទំនុកចិត្ត និង ផាសុកភាព។

មានទីកន្លែងសម្រាប់ផ្ទុកទំនិញរហូតដល់ 3.9 ម៉ែត្រការេ ជាមួយនិងចន្លោះអាចបត់បែនបានដើម្បីពង្រីកកន្លែងផ្ទុកទំនិញសម្រាប់ទំនិញវែងៗ រថយន្តវ៉ានតូចច្រឡឹងស៊េរីថ្មីនេះ អាចដឹក ផាលែត Euro និង ផ្ទុកទំនិញរហូតដល់ 800 គីឡូក្រាមបានយ៉ាងងាយ ជាមួយនិងសមត្ថភាពអូសទាញបានរហូតដល់ 1,500 គីឡូក្រាម (កម្លាំងចេញពីអាគុយរថយន្ត) ដែលអាចសម្របទៅតាមតម្រូវការជាក់ស្ដែងនៃប្រភេទអាជីវកម្មនីមួយៗ។

កន្លែងផ្ទុកទំនិញ មានទ្វារុញទៅចំហៀងរថយន្តយ៉ាងធំ ដែលអាចដោះចេញបាន និង ទ្វារក្រោយ អាចបើកបាន 180 ដឺក្រេ ឬ ទ្វារក្រោយមានសន្ទះបិទបើក (ទ្វានេះមានតែរថយន្តដឹកអ្នកដំណើរតែប៉ុណ្ណោះ) ។ វាក៏បញ្ចូលនូវដំណោះស្រាយវៃឆ្លាតក្នុងការផ្ទុកទំនិញ និង កន្លែងសម្រាប់ផ្ទុកឧបករណ៍ការិយាល័យផងដែរ។

អត្ថបទចុះផ្សាយនេះ នាំមកជូនលោកអ្នកជាពិសេសដោយ ក្រុមហ៊ុនតាន់ចុងម៉ូធ័រខេមបូឌា (Tan Chong Motor Cambodia)

សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្ត Nissan នៅប្រទេសកម្ពុជា សូមចូលទៅកាន់ គេហទំព័ររថយន្ត Nissan ប្រទេសកម្ពុជា www.nissan.com.kh/ ឬ ចូលតាមដាន ទំព័រ ហេ្វសប៊ុក Nissan Cambodia’s Facebook Page តាម fb.com/CambodiaNissan/.

Share This Post: