Nissan Auto Tech

ក្រុមហ៊ុននីសាន់ បានបញ្ចេញរថយន្តដ៏ស្រស់ស្អាតតូចច្រឡឹងប្រើអគ្គិសនី e-POWER ម៉ូដែល Sylphy ក្នុងប្រទេសចិន

BY
Liny Chan
November 17, 2021

នៅចុងខែកញ្ញា ឆ្នាំ 2021 ក្រុមហ៊ុននីសាន់ (Nissan) បានបញ្ចេញរថយន្តដ៏ស្រស់ស្អាតរាងតូចច្រឡឹងប្រើថាមពលអគ្គិសនី e-POWER ម៉ូដែល Sylphy ជាម៉ាកដំបូងដែលទទួលពានរង្វាន់ផ្នែកបច្ចេកវិទ្យា e-POWER សម្រាប់អតិថិជនក្នុងប្រទេសចិន។

បច្ចេកវិទ្យា e-POWER មានបំពាក់ប្រព័ន្ធបើកបរប្រើម៉ូទ័រភ្លើងអគ្គិសនី 100% ដែលធ្វើឲ្យរថយន្តមានសន្ទុះបានភ្លាមៗ បន្ថយល្បឿនបានរលូន និង កន្លែងអ្នកបើកមានសភាពស្ងាត់គ្មានសំឡេងរំខាន ដូចគ្នានិង រថយន្ត EV រីឯការបញ្ចូលភ្លើងអាគុយ មិនត្រូវការយកអាគុយចេញនោះទេ ដោយសារម៉ាស៊ីនសាំងរបស់រថយន្ត មានមុខងារបញ្ចូលភ្លើងអាគុយ នៅពេលចាំបាច់ ។ រថយន្តប្រើប្រាស់អគ្គិសនី Sylphy ត្រូវបានផលិតឡើងល្អឥតខ្ចោះក្នុងគោលបំណងបំពេញតម្រូវការអតិថិជនដែលមិនធ្លាប់មានបទពិសោធន៍ពិបាក និងមិនស្រណុកចិត្តជាមួយរថយន្តអគ្គិសនីដទៃ។

ការបញ្ចេញរថយន្តនីសាន់ e-POWER ម៉ូដែល Sylphy ក្នុងប្រទេសចិននេះបង្ហាញពីការប្ដេជ្ញាចិត្តរបស់ នីសាន់ ក្នុងការនាំមកនូវ បច្ចេកវិទ្យាទំនើបចុងក្រោយបំផុត នៅក្នុងទីផ្សារដ៏សំខាន់មួយនេះ និង ជំរុញទស្សនៈវិស័យរបស់ក្រុមហ៊ុនចំពោះរថយន្ត អគ្គិសនី និង ដើម្បីសម្រេចគោលដៅគ្មានផ្សែងពុលរបស់ប្រទេសចិន។

ជាមួយរថយន្តនីសាន់ e-POWER Sylphy លោកអ្នកអាចបើកបរប្រកបដោយភាពរីករាយ និង ផាសុកភាព ជាមួយកម្លាំងរវិលជុំ 300 Nm និងកំរិតស៊ីសាំងត្រឹមតែ 3.9 លីត្រ ក្នុង 100 km ។
រថយន្តនីសាន់ e-POWER Sylphy ជារថយន្តម៉ូដែលមុនគេសម្រាប់គម្រោងរបស់ នីសាន់ក្នុងការបញ្ចេញនូវរថយន្តអគ្គិសនី e-POWER ប្រាំមួយម៉ូឌែលក្នុងប្រទេសចិនគិតដល់ឆ្នាំ 2025 ៕

អត្ថបទចុះផ្សាយនេះ នាំមកជូនលោកអ្នកជាពិសេសដោយ ក្រុមហ៊ុនតាន់ចុងម៉ូធ័រខេមបូឌា (Tan Chong Motor Cambodia)

សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្ត Nissan នៅប្រទេសកម្ពុជា សូមចូលទៅកាន់គេហទំព័ររថយន្ត Nissan ប្រទេសកម្ពុជា www.nissan.com.kh/ ឬ ចូលតាមដាន ទំព័រហេ្វសប៊ុក Nissan Cambodia’s Facebook Page តាម fb.com/CambodiaNissan/.

Share This Post: