Nissan Auto Tech

មជ្ឈមណ្ឌលផ្ដល់សេវាកម្មជួសជុល និងថែទាំរថយន្តរបស់ក្រុមហ៊ុនតាន់ចុង ទទួលបានពានរង្វាន់កំពូលលំដាប់ថ្នាក់ពិភពលោកពីក្រុមហ៊ុននីសាន់ ប្រចាំឆ្នាំ 2020 ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

BY
Liny Chan
November 21, 2021

នៅដើមខែតុលា ឆ្នាំ 2021 មជ្ឈមណ្ឌលផ្ដល់សេវាកម្មជួសជុល និងថែទាំរថយន្តរបស់ក្រុមហ៊ុនតាន់ចុង (Tan Chong) ទទួលបានពានរង្វាន់កំពូលលំដាប់ថ្នាក់ពិភពលោកផ្នែកសេវាកម្មជួសជុល និងថែទាំល្អបំផុតប្រចាំឆ្នាំ 2020 (GNAA) ដែលធ្វើឲ្យនេះជាឆ្នាំទី 3 ចាប់តាំងពីឆ្នាំ 2017 និងក្លាយជាក្រុមហ៊ុនចែកចាយរថយន្តនីសាន់ដ៏ល្អបំផុត ក្នុងការផ្ដល់នូវសេវាកម្មជួសជុល និងថែទាំក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ពានរង្វាន់ផ្នែកសេវាកម្មជួសជុល និងថែទាំទូទាំងពិភពលោករបស់នីសាន់ គឺជាពានរង្វាន់ដ៏ល្បីល្បាញបំផុតដែលបង្កើតឡើងដោយ ក្រុមហ៊ុន Nissan Motor Co Ltd. (NML) ក្នុងគោលបំណងជំរុញ លើកទឹកចិត្ត និង កែលម្អឲ្យបានល្អឥតខ្ចោះនូវសេវាកម្មជួសជុល និង ថែទាំ និង លើកកម្ពស់នូវបទពិសោធន៍នៃសេវាកម្មបម្រើអតិថិជនឲ្យកាន់តែល្អប្រសើរឡើងនៅទូទាំងពិភពលោក ។ ពានរង្វាន់នេះ ត្រូវប្រគល់ឲ្យ ក្រុមហ៊ុនលក់ និង ចែកចាយរថយន្តនីសាន់ដែលឆ្នើម យោងតាមបទដ្ឋានស្ដីពីការបម្រើសេវាកម្ម គ្រឿងបន្លាស់ ទំនុកចិត្ត និង គុណភាពក្នុងការគ្រប់គ្រងអាជីកម្មរបស់ក្រុមហ៊ុន។

អត្ថបទចុះផ្សាយនេះ នាំមកជូនលោកអ្នកជាពិសេសដោយ ក្រុមហ៊ុនតាន់ចុងម៉ូធ័រខេមបូឌា (Tan Chong Motor Cambodia)

សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្ត Nissan នៅប្រទេសកម្ពុជា សូមចូលទៅកាន់គេហទំព័ររថយន្ត Nissan ប្រទេសកម្ពុជា www.nissan.com.kh/ ឬ ចូលតាមដាន ទំព័រហេ្វសប៊ុក Nissan Cambodia’s Facebook Page តាម fb.com/CambodiaNissan/.

Share This Post: