Nissan Auto Tech

ការណែនាំពីការថែទាំផ្នែកខាងក្នុងនៃរថយន្តប្រណិតៗ របស់នីសាន់

BY
Liny Chan
December 1, 2021

ផ្នែកខាងក្នុងរថយន្ត គឺជាផ្នែកដ៏សំខាន់មួយសម្រាប់សោភ័ណ្ឌភាពនៃរថយន្ត និងជាការបញ្ជាក់អំពីគុណតម្លៃនៃរថយន្តរបស់លោកអ្នក ។ ដោយសារតែរូបរាងផ្នែកខាងក្នុងរថយន្តនីសាន់ Terra ស៊េរីថ្មីមានពីរពណ៌លាយគ្នារវាងពណ៌ខ្មៅ និងពណ៌សុកូឡា។ ម្ចាស់រថយន្តគ្រប់រូបច្បាស់ជាចង់ដឹងពីវិធីសម្អាត និង ថែទាំដើម្បីរក្សាសោភ័ណ្ឌភាព និង រូបរាងឲ្យកាន់តែស្រស់សង្ហា ។ នេះជាវិធីណែនាំក្នុងការជូតសម្អាត និង ថែទាំរថយន្តដ៏ជំនាញទាំង ៦:

1. ជូតសម្អាតរាល់សប្ដាហ៍
ប្រសិនបើ អ្នកប្រើរថយន្តជាប្រចាំ ទម្លាប់ដែលល្អដើម្បីថែទាំរថយន្តនោះគឺ ត្រូវជូតសម្អាតកៅអីស្បែកជារៀងរាល់សប្ដាហ៍ ជាមួយនិងកន្សែងទន់ៗ ឬ ក្រណាត់អំបោះ ។ ការជូតសម្អាតនេះ ត្រូវចំណាយពេលតែពីរបីនាទីប៉ុណ្ណោះ ប៉ុន្តែវាជួយសម្អាតធូលី ឬ ដីដែលនៅជាប់បាន ហើយធ្វើឲ្យស្បែកពូកមានសំណើម និង មើលទៅថ្មី ។ គួរប្រើក្រណាត់អំបោះ ដើម្បីសម្អាតធូលី និង ផ្ទាំងមុខងារនៃរថយន្ត ហើយដោយសារតែវាមានភាពងាយស្រួលសម្អាត ដូចនេះធូលីមិនអាចនៅជាប់បានទេ ។

2. ត្រូវមានឧបករណ៍ត្រឹមត្រូវ
ដើម្បីធ្វើឲ្យស្បែកកៅអី និង ស្បែកនៃផ្ទៃផ្សេងទៀតបានស្អាតល្អ វាចាំបាច់ណាស់ត្រូវប្រើច្រាស់ ឬក្រណាត់អំបោះទន់ៗ ។ ហេតុផលនោះគឺថា សម្ភារៈសម្អាតទាំងនេះ អាចសម្អាតស្បែកបានស្អាតល្អ ហើយវាមិនប៉ះពាល់ដល់សម្ភារៈទាំងនោះឡើយ ។ ជម្រើសល្អបំផុតនោះគឺ ត្រូវប្រើច្រាស់ទន់ៗ ។

3. ប្រើប្រាស់ផលិតផលសម្អាតដែលមានស្តង់ដារត្រឺមត្រូវ
រៀងរាល់ប្រាំមួយខែម្ដង ឬ ក្នុងរយៈពេលប្រហាក់ប្រហែលនេះ ដោយមើលទៅតាមការប្រើប្រាស់ រថយន្ត ម្ចាស់រថយន្តអាចមកទទួលសេវាកម្មលាងរថយន្ត ដែលជំនាញក្នុងការសម្អាតផ្ទៃក្នុងរថយន្ត ដែលប្រើប្រាស់ឧបករណ៍សម្អាតដ៏ជំនាញត្រឹមត្រូវ សម្រាប់គ្រប់ផ្ទៃទាំងអស់នៅក្នុងរថយន្ត ។ គុណភាពចម្បងបីដែលត្រូវស្វែងរកនៅពេលទិញ សម្ភារៈសម្អាតនោះគឺ ការការពារកាំរស្មី UV ដោយសារកាំរស្មីនេះ ធ្វើឲ្យផ្ទៃខាងក្នុងរថយន្តមានការប្រេះ រហែក និង សឹកជាច្រើន សារជាតិការពារធូលី និង សារជាតិប៉ូលាគុណភាពខ្ពស់ ដូចនេះវានឹងមិនបន្សល់ទុកនូវស្នាមណាមួយ ក្រោយពេលសម្អាតរួចនោះទេ។

4. ផ្ដល់ភាពភ្លឺរលោងដល់រថយន្ត
ហ្វូមប៉ូលារថយន្តឲ្យភ្លឺរលោង បន្ថែមភាពភ្លឺរលោង និង រក្សាសោភ័ណ្ឌភាពនៃកៅអី ក្រោយពេលសម្អាត ។ ដើម្បីសម្អាត ត្រូវដាក់ហ្វូមប៉ូលាលើក្រណាត់ទន់ មិនមែនដាក់នៅលើកៅអីដោយផ្ទាល់នោះទេ ។ ការដាក់ហ្វូមប៉ូលាលើក្រណាត់នេះ នឹងជួយឲ្យហ្វូមជ្រាបចូលក្រណាត់បានសព្វល្អ ។ រួចត្រូវទុក ក្រណាត់ចោលប្រហែលដប់នាទី ទើបវាអាចជូតសម្អាតបានល្អ។

5. សម្អាតអេក្រង់
ដើម្បីសម្អាតអេក្រង់ថាច់ស្គ្រីនដ៏ធំរបស់នីសាន់ Terra ត្រូវប្រើក្រណាត់ទន់ និង ស្ងួត ហើយប្រសិនបើចាំបាច់ត្រូវធ្វើការសម្អាតបន្ថែម ត្រូវប្រើសារជាតិសាប៊ូបន្តិច ដូចជាសាប៊ូដុសខ្លួន ជាមួយនិង ក្រណាត់ទន់ៗ ។ មិនត្រូវបាញ់ទឹក ឬ សារជាតិសម្អាតទៅលើអេក្រង់ទេ ។ បាញ់ឲ្យក្រណាត់សើមជាមុន រួចទើបជូតសម្អាតអេក្រង់តាមក្រោយ។

6. ការពារ!
ពេលល្អបំផុតដែលត្រូវចាប់ផ្ដើម ថែទាំផ្នែកខាងក្នុងរថយន្តរបស់អ្នកនោះ គឺនៅពេលវានៅថ្មី ដូចនេះអ្នកអាចរក្សារូបរាងរបស់វាឲ្យនៅដដែលរាប់ឆ្នាំ ។ ដូចគ្នានេះដែរ ការជូតសម្អាត ការថែទាំ និង ការការពារជាប្រចាំ គឺជាគន្លឹះដ៏សំខាន់បំផុត។

រូបភាព និង អត្ថបទនៃក្រុមហ៊ុននីសាន់ប្រទេសថៃ

សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្ត Nissan នៅប្រទេសកម្ពុជា សូមចូលទៅកាន់គេហទំព័ររថយន្ត Nissan ប្រទេសកម្ពុជា www.nissan.com.kh/ ឬ ចូលតាមដាន ទំព័រហេ្វសប៊ុក Nissan Cambodia’s Facebook Page តាម fb.com/CambodiaNissan/

Share This Post: