Nissan Auto Tech

រថយន្តនីសាន់ LEAF ជាប់ឈ្មោះជារថយន្តអគ្គិសនីលក់ដាច់បំផុតនៅប្រទេសប្រេស៊ីល

BY
Liny Chan
December 3, 2021

ចាប់តាំងពីបានបង្ហាញខ្លួនក្នុងឆ្នាំ ២០១០ រថយន្តអគ្គិសនីនីសាន់ LEAF នៅតែបន្តទាក់ទាញ និង ទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជន ។ នាពេលថ្មីៗ ទស្សនាវដ្តីរថយន្តរបស់ប្រទេស ប្រេស៊ីល បានជ្រើសយករថយន្តនីសាន់ LEAF ជារថយន្តដែលសក្តិសមក្នុងការប្រើប្រាស់ ។

ដោយត្រូវបានបញ្ចេញលក់នៅប្រទេសប្រេស៊ីលក្នុងឆ្នាំ ២០១៩ ។ រថយន្តនីសាន់ Leaf បានភ្ជាប់មកនូវបច្ចេកវិទ្យាជំនួយជាច្រើនដល់ការបើកបរ កន្លែងអង្គុយទូលាយ និងសមត្ថភាពផ្ទុកទំនិញបានច្រើន

រថយន្តនីសាន់ LEAF នៅតែជារថយន្ត EV ក្នុងដួងចិត្តអតិថិជនតែមួយគត់ ជាមួយនិងការទទួលបានគាំទ្រពីអតិថិជន និងទទួលបានពានរង្វាន់ពិភពលោក ដូចជា ពានរង្វាន់រថយន្តពិភពលោកប្រចាំឆ្នាំ ២០១១ ពានរង្វាន់រថយន្តសហភាពអឺរ៉ុបប្រចាំឆ្នាំ ២០១១ ពានរង្វាន់រថយន្តអគ្គិសនីឆ្នើមបំផុតនៃចក្រភពអង់គ្លេសប្រចាំឆ្នាំ ២០១៨ និង ពានរង្វាន់បច្ចេកវិទ្យានវានុវត្តបៃតងនៃប្រទេសអូស្រ្តាលី។

អត្ថបទចុះផ្សាយនេះ នាំមកជូនលោកអ្នកជាពិសេសដោយ ក្រុមហ៊ុនតាន់ចុងម៉ូធ័រខេមបូឌា (Tan Chong Motor Cambodia)

សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្ត Nissan នៅប្រទេសកម្ពុជា សូមចូលទៅកាន់គេហទំព័ររថយន្ត Nissan ប្រទេសកម្ពុជា www.nissan.com.kh/ ឬ ចូលតាមដាន ទំព័រហេ្វសប៊ុក Nissan Cambodia’s Facebook Page តាម fb.com/CambodiaNissan/

Share This Post: