Nissan Auto Tech

នីសាន់ បានជាប់ឈ្មោះជា ‘រថយន្តល្អបំផុត’ នៅក្នុងទស្សនាវដ្តីរថយន្ត Newsweek Auto Awards

BY
Liny Chan
December 10, 2021

ក្នុងពេលបច្ចុប្បន្ននេះ រថយន្តនីសាន់ ត្រូវបានជាប់ឈ្មោះជា “រថយន្តល្អបំផុត” នៅក្នុងទស្សនាវដ្តី Newsweek Auto Awards ។ នេះជាកិត្តិយសណាស់ដែល ក្រុមហ៊ុននីសាន់ទទួលបានកិត្តិសព្ទ បន្ទាប់ពីមានការវាយតម្លៃយ៉ាងល្អិតល្អន់ រួមបញ្ចូលទាំងការប្រើប្រាស់រាល់មុខងាររបស់រថយន្ត អមជាមួយលក្ខណៈបច្ចេកទេសតាមប្រព័ន្ធកុំព្យូទ័រ និង សកម្មភាពក្នុងពេលបើកបរដ៏ជាក់លាក់បំផុត។


Nissan Versa


Nissan LEAF

លោក Eileen Falkenberg-Hull អ្នកនិពន្ធជាន់ខ្ពស់នៃទស្សនាវដ្តី Autos, Newsweek បានពន្យល់យ៉ាងដូច្នេះថា “ម៉ាករថយន្តជាច្រើនរបស់នីសាន់ បន្ដផ្ដល់ជូននូវរថយន្តដែលអតិថិជនកំពុងស្វែងរក ។ រថយន្តម៉ាក Versa, Sentra, Altima, LEAF និង Maxima ជារថយន្តមានគុណភាពខ្ពស់ តម្លៃសមរម្យ មានឈ្មោះក្នុងបញ្ជីស្ដង់ដារបច្ចេកទេសដ៏ល្បី មុខងារការពារសុវត្ថិភាពជាច្រើន និងប្រព័ន្ធជំនួយដល់ការបើកបរជាដើម ។


Nissan Maxima


Nissan Sentra

រថយន្តដែលជាប់ឈ្មោះជា “ស៊េរីរថយន្តល្អបំផុត” មានតាមប្រភេទនៃរថយន្ត ។ ៧៥ភាគរយនៃពិន្ទុដែលទទួលបានពឺងផ្អែកទៅលើលក្ខណៈបច្ចេកទេស ។ ២៥ ភាគរយទៀតផ្តោតលើចំណាប់អារម្មណ៍ក្នុងពេលបើកបរ។


Nissan Altima

លោក Michael Colleran អនុប្រធានជាន់ខ្ពស់ផ្នែកលក់ និងផ្នែកទីផ្សារនៃរថយន្តនីសាន់នៅសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា “នេះជាកិត្តិយសមួយរបស់នីសាន់ ដែលត្រូវបានទទួលស្គាល់ជា ម៉ាកយីហោដ៏ល្បី ជាពិសេសនោះគឺសម្រាប់រថយន្តនីសាន់ ប្រភេទ Sedans ។ លោកបានបន្ថែមទៀតថា “ចំណាប់អារម្មណ៍របស់ទស្សនាវដ្តីរថយន្ត Newsweek បានពង្រឹងដល់គោលដៅរបស់យើងក្នុងការបញ្ចូលគ្រប់ម៉ាករថយន្តនូវមុខងារជំនួយដល់ការបើកបរ បច្ចេកវិទ្យាការពារសុវត្ថិភាពទ្វេដង ផ្ដល់នូវផាសុកភាពដ៏ល្អងាយស្រួលសម្រាប់គ្រប់ក្រុមគ្រួសាររួមជាមួយនិងតម្លៃដ៏សមរម្យអាចទទួលយកបាន។”

អត្ថបទចុះផ្សាយនេះ នាំមកជូនលោកអ្នកជាពិសេសដោយ ក្រុមហ៊ុនតាន់ចុងម៉ូធ័រខេមបូឌា (Tan Chong Motor Cambodia)

សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្ត Nissan នៅប្រទេសកម្ពុជា សូមចូលទៅកាន់គេហទំព័ររថយន្ត Nissan ប្រទេសកម្ពុជា www.nissan.com.kh/ ឬ ចូលតាមដាន ទំព័រហេ្វសប៊ុក Nissan Cambodia’s Facebook Page តាម fb.com/CambodiaNissan/.

Share This Post: