Nissan Auto Tech

រថយន្តនីសាន់ Frontier ជាប់ឈ្មោះជារថយន្ដ Pick Up ខ្នាតកណ្ដាលល្អបំផុតប្រចាំរដ្ឋតិចសាស់

BY
Liny Chan
December 15, 2021

រថយន្តនីសាន់ Frontier ឆ្នាំ ២០២២ នៅតែបន្តប្រមូលយកពានរបស់ខ្លួន នៅដើមខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ។ រថយន្តនីសាន់ Frontier ស៊េរីថ្មីនេះត្រូវបានបោះឆ្នោតជាប់ជា “រថយន្ត Pick up ធន់កណ្ដាលល្អបំផុតប្រចាំរដ្ឋតិចសាស់ (Mid-Size Pickup Truck of Texas) ដែលធ្វើឡើងដោយសមាគមដាក់ពិន្ទុរថយន្តរដ្ឋតិចសាស់ (TAWA) ។ រថយន្តដែលបានឈ្នះត្រូវបានជ្រើសរើសក្នុងព្រឹត្តិការណ៍ TAWA Truck Rodeo ប្រចាំឆ្នាំ ។ ព្រឹត្តិការណ៍វាយតម្លៃរថយន្តនេះធ្វើឡើងនៅ Star Hill Ranch តំបន់ Bee Cave រដ្ឋតិចសាស់។

លោក Jared Haslam អនុប្រធានផ្នែកផលិតផល និង ផែនការសេវាកម្មរបស់នីសាន់នៅសហរដ្ឋ អាមេរិក និង កាណាដា បានថ្លែងថា “រដ្ឋតិចសាស់ គឺជាតំបន់ប្រើប្រាស់រថយន្តនីសាន់ ប្រភេទ Pick Up ហើយរថយន្តនីសាន់ Frontier ឆ្នាំ ២០២២ ពិតជាសាកសមល្អឥតខ្ចោះក្នុងការប្រើប្រាស់ និងជាលំដាប់រថយន្តដែលមានកម្លាំងសេះ 310 ជាកម្លាំងខ្លាំងបំផុតបើធៀបជាមួយរថយន្តប្រភេទដូចគ្នា ម៉ាស៊ីន 3.8 លីត្រ V6 និង មានកម្លាំងសណ្ដោងអតិបរមា 6,720 ផោន ។ លោកបានបន្ថែមទៀតថា “យើងមានកិត្តិយសក្រៃលែងដែលត្រូវបានទទួលស្គាល់ជាថ្មីម្ដងទៀត ដោយសមាគមដាក់ពិន្ទុ រថយន្តប្រចាំរដ្ឋតិចសាស់”។

រថយន្តនីសាន់ Frontier ស៊េរីថ្មីឆ្នាំ ២០២២ នេះត្រូវបានបង្កើតឡើងក្នុងគោលបំណងក្លាយជារថយន្តនាំមុខគេផ្នែករថយន្ត Pick Up ធន់កណ្ដាលដែលអមជាមួយរូបរាងខាងអំណាច និងផ្នែកខាងក្នុងទំនើប រួមជាមួយបច្ចេកវិទ្យាជំនួយដល់ការបើកបរជាច្រើនដើម្បីឆ្លើយតបតាមតម្រូវការអតិថិជន ។

អត្ថបទចុះផ្សាយនេះ នាំមកជូនលោកអ្នកជាពិសេសដោយ ក្រុមហ៊ុនតាន់ចុងម៉ូធ័រខេមបូឌា (Tan Chong Motor Cambodia)

សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្ត Nissan នៅប្រទេសកម្ពុជា សូមចូលទៅកាន់គេហទំព័ររថយន្ត Nissan ប្រទេសកម្ពុជា www.nissan.com.kh/ ឬ ចូលតាមដាន ទំព័រហេ្វសប៊ុក Nissan Cambodia’s Facebook Page តាម fb.com/CambodiaNissan/.

Share This Post: