Nissan Auto Tech

ហេតុផលបួនយ៉ាងបញ្ជាក់ថារថយន្ត Nissan Terra ស៊េរីថ្មីល្អឥតខ្ចោះសម្រាប់ក្រុមគ្រួសារលោកអ្នក

BY
Liny Chan
December 20, 2021

1. ការពារក្រុមគ្រួសារលោកអ្នកទាំងមូល
រថយន្តនីសាន់ Terra ស៊េរីថ្មីបានយកចិត្តទុកដាក់ចំពោះសមាជិកគ្រួសារទាំងអស់របស់លោកអ្នក
ដោយបានបំពាក់នូវប្រព័ន្ធការពារសុវត្ថិភាព ៣៦០ ដឺក្រេ និង ប្រព័ន្ធការពារសុវត្ថិភាពដ៏វៃឆ្លាតនៅជុំវិញរថយន្ត ។ សាកស្រមៃថា អ្នកកំពុងបើករថយន្តថយក្រោយ ចេញពីចំណតរថយន្តដ៏មមាញឹកបន្ទាប់ពីអ្នកចេញពីផ្សារទិញឥវ៉ាន់ ឧបករណ៍ចាប់សញ្ញា (RCTA) នឹងផ្ដល់នូវសញ្ញាពេលដែលរថយន្តថយក្រោយ នឹងពិនិត្យមើលរថយន្តដទៃដែលនឹងមកក្បែររថយន្តលោកអ្នក ។ វានឹងផ្ដល់សញ្ញាដល់អ្នកបើករថយន្ត ជាមួយនិងសំឡេងរោទិ៍ និង មាន ភ្លើងសញ្ញានៅលើកញ្ចក់នៃទ្វារថយន្ត តាមជ្រុងដែលរថយន្តផ្សេងនោះនឹងមកដល់ ដែលនេះធ្វើឲ្យការបើករថយន្តថយក្រោយ មានភាពងាយស្រួល និង មានទំនុកចិត្តខ្ពស់ ។

2. បន្តផ្ដល់ការកម្សាន្តជាប់ជានិច្ចដល់កូនៗរបស់អ្នក
នៅពេលធ្វើដំណើរផ្លូវឆ្ងាយ កូនៗលោកអ្នកចាប់ផ្ដើមមានអារម្មណ៍មិនសប្បាយរីករាយ ប៉ុន្តែនៅក្នុងរថយន្ត Nissan Terra ស៊េរីបានភ្ជាប់មកនូវ LCD ទំហំ ១១ អុីញដែលអាចអោយកូនៗរបស់លោកអ្នកមើលតុក្កតាដែលពួកគេចូលចិត្តបានយ៉ាងងាយស្រួល ។ បន្ថែមពីនេះទៀតក៏បានភ្ជាប់មកនូវឧបករណ៍បំពងសំឡេងម៉ាក BOSE ចំនួន ៨ គ្រាប់ផងដែរដើម្បីធ្វើឲ្យក្រុមគ្រួសារអ្នកមានអារម្មណ៍ថាកំពុងស្ថិតនៅក្នុងរោងភាពយន្តពិតៗ ។ រថយន្តនីសាន់ Terra ស៊េរីថ្មីក៏បានបំពាក់នូវកញ្ចក់ទប់សំឡេងរំខានដែលមានគុណភាពល្អបំផុតដែលបំពាក់នៅតាមកញ្ចក់ខាងមុខរថយន្ត និងកញ្ចក់ទាំងពីរនៃទ្វារថយន្ត ។

3. វាផ្ដល់នូវការធ្វើដំណើរមួយដ៏ងាយស្រួល និង ក្ដីសុខក្នុងអារម្មណ៍
ប្រសិនបើអ្នកកំពុងពិចារណាក្នុងការក្លាយម្ចាស់រថយន្តនីសាន់ Terra ស៊េរីថ្មី ចំណុចពិសេសរបស់រថយន្តនេះគឺមានផ្ទៃខាងក្នុងធំទូលាយ ដែលបង្កើតឡើងក្នុងគោលបំណងផ្ដល់ផាសុកភាពដល់អ្នកធ្វើដំណើរក្នុងរថយន្តទោះជាការធ្វើដំណើរក្នុងផ្លូវឆ្ងាយទៅទីជនបទ ឬការទៅទិញទំនិញនៅតាមផ្សារក្ដី។

បន្ថែមពីនេះទៀត ប្រព័ន្ធទ្វាស្វ័យប្រវត្តិនៅកន្ទុយរថយន្ត ជាប្រព័ន្ធមួយដែលបើក និង បិទទ្វាដោយគ្រាន់តែដាក់ជើងនៅចំកណ្ដាលពីក្រោមកាងក្រោយរថយន្ត ។ មុខងារនេះពិតជាមានសារៈសំខាន់ នៅពេលដែលដៃរបស់លោកអ្នករវល់កាន់ឥវ៉ាន់។
ចំណែកកៅអីនៅក្រោយរថយន្តដែលមានរាងដូចជាងកៅអីក្នុងរោងកុន ផ្ដល់ទំនុកចិត្តដល់ អ្នកដំណើរនៅជួរទីពីរក្នុងការផ្ដិតយកទេសភាពនៅតាមផ្លូវបានច្បាស់ ដែលនេះវាអាចជួយកាត់បន្ថយការឈឺក្បាល វិលមុខ និង ការពុលរថយន្តបានផងដែរ ។ ទន្ទឹមនឹងនេះ កៅអីជួរទីពីរនេះ បំពាក់ដោយប្រព័ន្ធបត់និងរលាកៅអីស្វ័យប្រវត្តិដែលគេអាចបត់កៅអីដោយស្វ័យប្រវត្តិ ដោយគ្រាន់តែចុចទៅលើប៊ូតុង (One-Touch Remote Fold & Tumble button) តែប៉ុណ្ណោះ ។ មុខងារនេះក៏បានផ្ដល់ភាពងាយស្រួលដល់អ្នកបើករថយន្ត និង អ្នកធ្វើដំណើរនៅជួរទីបី ជាពិសេសឪពុកម្ដាយចាស់ៗ ឬ កូនក្មេង ដែលពួកគេអាចចេញពីរថយន្តដោយមិនចាំបាច់បត់កៅអីឡើងដោយខ្លួនឯង និង ធ្វើឲ្យអ្នកធ្វើដំណើរនៅជួរទីពីរកាន់តែមានចន្លោះធំទូលាយ ។ បន្ថែមពីនេះ កៅអីនៅជួរទីពីរ និង ជួរទីបីអាចបត់ឲ្យរាបស្មើ ឬ អាចធ្វើជាគ្រែគេងសម្រាប់ការធ្វើដំណើរកម្សាន្តលក្ខណៈបោះតង់ជាដើម ។
កញ្ចក់ (ស្រ្គីន) មើលខាងក្រោយដ៏ឆ្លាតវៃ (Intelligent Rear View Mirror (IRVM) ។ ទោះបីជាមានអ្នកដំណើរទាំងប្រាំពីរនាក់ជិះពេញរថយន្ត ឬ មានវ៉ាលីពេញខាងក្រោយរថយន្តក្ដី បច្ចេកវិទ្យានេះនៅតែអាចអោយអ្នកបើកមើលមិនទិដ្ឋភាពខាងក្រោយក្រោយរថយន្តបានដែរ ។

4. ទៅគ្រប់ទីកន្លែងជាមួយនិងការបើកបរដោយទំនុកចិត្ត

ប្រសិនបើអ្នកចូលចិត្តនាំក្រុមគ្រួសារធ្វើដំណើរកម្សាន្តលក្ខណៈផ្សងព្រេង មិនថា បោះជំរុំ ឡើងភ្នំ ឬ ពនេចរទៅកាន់តំបន់ដែលមានទេសភាពដ៏ស្រស់ត្រកាលកនោះ រថយន្តនីសាន់ Terra ស៊េរីថ្មីនេះគឺជាដៃគូដ៏សក្ដិសមបំផុតមួយសម្រាប់ការធ្វើដំណើរលក្ខណៈបែបនេះរបស់លោកអ្នក ។ ជាមួយនិងម៉ាស៊ីន Turbo ២.៥ លីត្រ ដែលមានភាពធន់ខ្លាំង និងថាមពលអស្ចារ្យ ។
ឧទាហរណ៍ អ្នកត្រូវធ្វើដំណើរចុះខេត្ត ដែលមានទាំងផ្លូវតូច និង ផ្លូវបត់កោងច្រើន ។ នីសាន់ Terra នឹងផ្ដល់ឲ្យលោកអ្នកនូវការធ្វើដំណើរដ៏រលូនមួយ ជាមួយនិងប្រព័ន្ធទប់លំនឹងនៅកង់ខាងក្រោយ និងមានបូមជារ៉េស្ស័រ ដែលងាយស្រួលទប់លំនឹងបានល្អ និង ប្រព័ន្ធហ្រ្វាំងថ្មីសម្រាប់ការធ្វើដំណើរដ៏រលូន ជាមួយនិងការចាប់ហ្រាំងមិនរេកង់ ។ បន្ថែមពីនេះ គ្រោងតួរថយន្តថ្មីរបស់នីសាន់ Terra ជួយមិនឲ្យតួរថយន្តទ្រេត ដែលជាលក្ខណៈដ៏ល្អឥតខ្ចោះសម្រាប់ការធ្វើដំណើរតាមផ្លូវបត់បែន ឬ ជួយបន្ថយការពុលរថយន្តជាដើម។
ការធ្វើដំណើរកម្សាន្តតាមជ្រលងដងភ្នំដោយភាពជឿជាក់ ដោយសារតែ ប្រព័ន្ធត្រួតពិនិត្យជុំវិញរថយន្តផ្លូវរបស់ Terra (Terra’s Off-road Around View Monitor) បានបំពាក់កាំម៉ារ៉ាបួនគ្រាប់ ដែលដំណើរការដោយស្វ័យប្រវត្តិពេលដែលយើងកាច់ទៅប្រើមុខងារ 4LO ។ ដូចនេះប្រសិនបើការចុះភ្នំដែលចោទខ្លាំង អ្នកអាចមើលឃើញច្បាស់ពីស្ថានភាពផ្លូវ និង ដីដែលនៅជុំវិញ បញ្ចៀសបានឧបសគ្គនានា ហើយ អាចមើលឃើញច្បាស់ពីទីតាំងនៃកង់មុខសម្រាប់ផ្លូវនៅខាងមុខ ជាមួយនិងរូបភាពដ៏ច្បាស់មួយ ។ ពិតជាមានន័យ ក្ដីស្រម៉ៃរបស់អ្នក គឺជាមគ្គុទេសតែមួយគត់ ដែលនឹងនាំលោកអ្នកធ្វើដំណើរកម្សាន្តនៅពេលក្រោយ សម្រាប់ក្រុមគ្រួសារ។!

អត្ថបទចុះផ្សាយនេះ នាំមកជូនលោកអ្នកជាពិសេសដោយ ក្រុមហ៊ុនតាន់ចុងម៉ូធ័រខេមបូឌា (Tan Chong Motor Cambodia)

សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្ត Nissan នៅប្រទេសកម្ពុជា សូមចូលទៅកាន់គេហទំព័ររថយន្ត Nissan ប្រទេសកម្ពុជា www.nissan.com.kh/ ឬ ចូលតាមដាន ទំព័រហេ្វសប៊ុក Nissan Cambodia’s Facebook Page តាម fb.com/CambodiaNissan/

Share This Post: