Nissan Auto Tech

នីសាន់ X-Trail ជា រថយន្តសំណប់ចិត្តគ្រប់ពេលវេលា

BY
Liny Chan
December 27, 2021

រថយន្តនីសាន់ X-Trail ជារថយន្ត SUV ខ្នាតកណ្តាល (crossover SUV) លំដាប់កំពូលមួយដែលត្រូវបានផលិតឡើងដើម្បីនាំលោកអ្នកឆ្ពោះទៅកាន់ដំណើរផ្សងព្រេងបែបបច្ចេកវិទ្យាទំនើបបំផុត ជាមួយនិងការ ផ្ដល់ជូននូវការគ្រប់គ្រងរថយន្តដ៏ល្អ។ ការផ្ដល់នូវអត្ថប្រយោជន៍ ជាច្រើន ដល់អ្នកប្រើប្រាស់ដូចជា ការបើកបរក្នុងក្រុង និង នៅទីជនបទ ។

រថយន្តនីសាន់ X-Trail មានម៉ាស៊ីនសាំងចំណុះ ២.០ លីត្រ មានកម្លាំងជាអតិបរមារហូតដល់ ១០៦kW ក្នុង 6,000 rpm ។ ម៉ាស៊ីនស៊ីឡាំង ៤ បច្ចេកវិទ្យា នីសាន់ Nissan DIG សន្សំសំចៃប្រេងឥន្ធនៈបានច្រើន ។ ជាមួយនិងធុងសាំងចំណុះ ៦០លីត្រ លោកអ្នកអាចបើកបរលើចម្ងាយផ្លូវកាន់តែឆ្ងាយជាងមុន ជាមួយនិងទម្រង់បើក ECO ។

បច្ចេកវិទ្យា X-Tronic CVT (បច្ចេកវិទ្យា ប្តូរលេខស្វ័យប្រវត្តិ) អត្ថប្រយោជន៍នៃបច្ចេកវិទ្យានេះគឺអាចប្ដូរលេខដោយស្វ័យប្រវត្តិ ។ មានន័យថា ទោះជាម៉ាស៊ីនកំពុងស្ថិតក្នុងល្បឿនយ៉ាងណា រថយន្តX-Trail នៅតែអាចដំណើរការក្នុងកម្រិតកំពូលរបស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាព ។ នេះជាលទ្ធផលរបស់បច្ចេកវិទ្យា X-Tronic CVT នេះដែលអាចសន្សំសំចៃប្រេងឥន្ធនៈបានល្អ ជាពិសេសនៅពេលបើកបរនៅក្នុងក្រុង។

រថយន្តនីសាន់ X-Trail មាន ៥ កៅអី (+ ថែម ២ កៅអី) មានកន្លែងធំទូលាយសម្រាប់អ្នកដំណើរច្រើនអ្នក និងមានចន្លោះសម្រាប់ដាក់អីវ៉ាន់ដ៏ធំទូលាយផងដែរ ។ ប្រសិនបើអ្នកចង់បានចន្លោះទំនេរកាន់តែធំ សម្រាប់ដាក់អីវ៉ាន់កាន់តែច្រើន អ្នកអាចបត់កៅអីនៅជួរកណ្ដាល ឬ ជួរទីបីបាន។ ដូចនេះអ្នកនឹងមាន ចន្លោះកាន់តែធំតាមតម្រូវការ។

បំពាក់ជាមួយបច្ចេកវិទ្យា បើកបរដ៏វៃឆ្លាតរបស់នីសាន់ ដូចជា ប្រព័ន្ធផ្ដល់សញ្ញាពេលរថយន្តថយក្រោយ (RCTA) ជាប្រព័ន្ធផ្ដល់សញ្ញាដល់លោកអ្នក ប្រសិនបើមានរថយន្តបើកមកជិតពីខាងក្រោយ ក្នុងពេលដែលលោកអ្នកបើកថយក្រោយ ដូចនេះអ្នកអាចបើករថយន្តបានដោយស្រណុកចិត្ត ។ បច្ចេកវិទ្យាថ្មីមួយទៀតគឺ ប្រព័ន្ធផ្ដល់សញ្ញាពេលរថយន្តដទៃមកកៀករថយន្ត (BSW) ជាប្រព័ន្ធដែលតែង ‘ពិនិត្យមើល’ ជាប់រហូតនូវទីតាំងដែលពិបាកនឹងមើលឃើញនៅខាងក្រោយរថយន្ត។

ហេតុដូចនេះ មិនថាលោកអ្នកកំពុងធ្វើដំណើររៀងរាល់ថ្ងៃក្ដី ឬ ធ្វើដំណើរផ្លូវឆ្ងាយក្ដី រថយន្តនីសាន់ X-Trail របស់យើងពិតជាសក្ដិសមបំផុតសម្រាប់លោកអ្នក។

អត្ថបទចុះផ្សាយនេះ នាំមកជូនលោកអ្នកជាពិសេសដោយ ក្រុមហ៊ុនតាន់ចុងម៉ូធ័រខេមបូឌា (Tan Chong Motor Cambodia)

សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្ត Nissan នៅប្រទេសកម្ពុជា សូមចូលទៅកាន់គេហទំព័ររថយន្ត Nissan ប្រទេសកម្ពុជា www.nissan.com.kh/ ឬ ចូលតាមដាន ទំព័រហេ្វសប៊ុក Nissan Cambodia’s Facebook Page តាម fb.com/CambodiaNissan/

Share This Post: