Nissan Auto Tech

គ្រប់ស្ថានភាពផ្លូវជាមួយរថយន្តនីសាន់ Navara ស៊េរីថ្មីតែងតែនាំលោកអ្នកទៅដល់គោលដៅជានិច្ច

BY
Liny Chan
December 27, 2021

រថយន្តនីសាន់ Navara ស៊េរីថ្មីត្រូវបានផលិតដោយបច្ចេកវិទ្យាដ៏ទំនើបបំផុតរបស់ប្រទេសជប៉ុន ជាមួយនិងដំណើរការ ផ្នែកវិស្វកម្ម និង រូបរាងរបស់រថយន្ត កាលីបជាងមុន កាន់តែរឹងម៉ាំ និង កាន់តែវៃឆ្លាត។

កាលីបជាងមុន
រូបរាងខាងមុខរបស់រថយន្ត ត្រូវបានរចនាឡើងពីដែកប្រទាក់ក្រឡាដ៏ស្រស់ស្អាត ម៉ាំ និង រលើបរលោង អំពូល LED បំភ្លឺពេលថ្ងៃរាងអក្សរ C រួមជាមួយចង្កៀងមុខ LED មានរាងដូចដុំពេជ្រមាន ៤ គ្រាប់ បន្ថែមដោយអំពូល LED កាត់អ័ព្ទ និងកាងមុខរថយន្តមានក្បាច់យ៉ាងស្រស់ស្អាត ។

កាន់តែរឹងមាំ
បំពាក់ដោយប្រព័ន្ធទប់លំនឹងនៅកង់ក្រោយ ជាមួយនិងបូមរ៉េស្ស័រពីរតង់ដែលជួយទប់លំនឹងកាន់តែល្អនៅពេលធ្វើដំណើរលើដងផ្លូវ ដែលធ្វើអោយរថយន្តនឹងល្អនិងរត់ស្រួល ។ ប្រព័ន្ធទប់លំនឹងថ្មីពេលសណ្ដោង (TSA) ជួយទប់លំនឹងបានកាន់តែប្រសើរនៅពេលសណ្ដោងរឺម៉ក រថយន្ត ឬវត្ថុធ្ងន់ៗដទៃ។

កាន់តែវ័យឆ្លាត
ប្រព័ន្ធកាច់ប្តូរលេខដោយស្វ័យប្រវត្តិ 4X4 ជាមួយនិងអេក្រង់ Off-Road ដំណើរការដោយស្វ័យប្រវត្តិដែលធ្វើឲ្យលោកអ្នកអាចមើលឃើញឧបសគ្គដែលពិបាកនឹងមើលនៅចំពោះមុខ នៅពេលប្ដូរលេខទៅ 4LO ។ ប្រព័ន្ធត្រួតពិនិត្យជុំវិញរថយន្តដ៏វៃឆ្លាត (I-AVM) និង ប្រព័ន្ធត្រួតពិនិត្យវត្ថុមានចលនា (MOD) ជួយលោកអ្នកក្នុងពេលចូល ឬ ចេញពីចំណតបានយ៉ាងងាយ។

អត្ថបទចុះផ្សាយនេះ នាំមកជូនលោកអ្នកជាពិសេសដោយ ក្រុមហ៊ុនតាន់ចុងម៉ូធ័រខេមបូឌា (Tan Chong Motor Cambodia)

សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្ត Nissan នៅប្រទេសកម្ពុជា សូមចូលទៅកាន់ គេហទំព័ររថយន្ត Nissan ប្រទេសកម្ពុជា www.nissan.com.kh/ ឬ ចូលតាមដាន ទំព័រហេ្វសប៊ុក Nissan Cambodia’s Facebook Page តាម fb.com/CambodiaNissan/

Share This Post: