ប្រព័ន្ធ Nissan Intelligent Mobility ៖ មុខងារជំនួយ ប៉ុង ២ និងបច្ចេកវិទ្យា ភ្លើង Auto ជួយដល់ការបើកបរគ្រប់ស្ថានភាពផ្លូវ
មុខងារ Intelligent All-Wheel Drive (AWD) ៖ ប្រព័ន្ធនេះផ្តល់នូវថាមពល និងការគាំទ្ររាល់ពេលដែលលោកអ្នកត្រូវការវា ដោយការសម្របខ្លួនទៅនឹងស្ថានភាពផ្លាស់ប្តូរផ្លូវ ពិនិត្យការបង្វិលកង់ ទីតាំងបិទបើក និងល្បឿនរថយន្ត។ ប្រព័ន្ធនេះនឹងបង្វែរ ថាមពលបានរហូតដល់ ៥០ភាគរយ នៃថាមពលដែលមានទៅកាន់កង់ខាងមុខ (front wheels) ដោយស្វ័យប្រវត្តិ ដើម្បីបង្កើនទំនាញ និងគ្រប់គ្រង។

មុខងារ Intelligent Auto Headlights ជាមួយ Adaptive Front Lighting System ៖ ចង្កៀងមុខនឹងបើកដោយស្វ័យប្រវត្តិនៅពេលដែលមេឃកាន់តែងងឹតដូចជា៖ នៅពេលល្ងាច ឬអាកាសធាតុប្រែទៅជាងងឹត និងមានពពកច្រើនបាំងពន្លឺព្រះអាទិត្យ…។ មិនតែប៉ុណ្ណោះចង្កៀងលោកមុខរបស់អ្នកនឹងសម្របទៅតាមពេលដែលអ្នកកំពុងបើកបរនៅជុំវិញផ្លូវកោង ឬកែង។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissa Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan/៕
អត្ថបទ៖ លីដា