មុខងារ Intelligent Cruise Control (i-CC) និង Intelligent Distance Control (i-DC) របស់ Nissan មានអត្ថប្រយោជន៍ដល់អ្នកបើកបរ
Intelligent Cruise Control (i-CC) ៖ សមត្ថភាពបើកបរតាមពីក្រោយដោយយឺតៗមួយនេះ គឺធ្វើការដូចជាប្រព័ន្ធត្រួតពិនិត្យពេលបើកបរធម្មតាដែរ។ ប៉ុន្តែបន្ថែមលក្ខណៈពិសេសត្រង់ថា វាអាចជ្រើសរើសចម្ងាយពីរថយន្តរបស់លោកអ្នកទៅកាន់រថយន្តនៅខាងមុខ ពោលគឺវាអាចជ្រើសរើសចម្ងាយបានគ្រប់ពេលវេលាទៅតាមស្ថានភាពផ្លូវធ្វើដំណើររបស់លោកអ្នក។
https://www.youtube.com/watch?v=vFy9WX4MH4s&feature=youtu.be
Intelligent Distance Control (i-DC) ៖ ចំណែកប្រព័ន្ធ i-DC នេះត្រូវបានបង្កើតឡើង ដើម្បីជួយអ្នកបើកបរឱ្យរក្សាចម្ងាយពីយានយន្តនៅខាងមុខ ដែលកំពុងធ្វើដំណើរតាមផ្លូវ និងទិសដៅដូចគ្នា។ ប្រព័ន្ធ i-DC នឹងធ្វើឱ្យរថយន្តលោកអ្នក ចាប់ហ្វ្រាំង និងបង្កើនល្បឿនដោយខ្លួនឯងទៅតាមល្បឿនរថយន្តនៅពីមុខ ដោយរក្សាគម្លាតនៅដដែល។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissa Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan/៕
អត្ថបទ៖ លីដា