- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា សម្ពាធទាបបន្តគ្របដណ្ដប់មកលើព្រះរាជាណាចក្រកម្ពុជា ប្រទេសថៃ ឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប៖ -សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៨°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដីប្រមាណពី១០-២៥%។ ២.តំបន់ខ្ពង់រាប៖ -សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៧°C។
March 28, 2024 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា មន្រ្តីសុយោដីម្នាក់ ស្រវឹងស្រាបើករថយន្តម៉ាកFORD RANGER XLT ឡើងសួនច្បារបុកផ្ទាំងតាំងពិពណ៌សមិទ្ធផលមុខស្នាក់ការខេត្ដ(រង្វង់មូលវិមានឯករាជ្យកំពង់ស្ពឺ) សំណាងមិនបង្កគ្រោះថ្នាក់ដល់មនុស្ស។ បុរសម្នាក់ដែលត្រូវបានមហាជននៅទូទាំងខេត្តកំពង់ស្ពឺស្គាល់យ៉ាងច្បាស់ថាលោក ឡេង ដារ៉ា អាយុ៥២ឆ្នាំ មុខរបរជាមន្រ្តីសុយោដី ប្រចាំស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ មានទីលំនៅភូមិចំបក់ ឃុំវល្លិ៍សរ ស្រុកសំរោងទង។ មន្រ្តីសុយោដីរូបនេះ បានបើករថយន្ដម៉ាកFORD RANGER XLT ពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ 2C.1972 ធ្វើដំណើរចេញពីទិសខាងកើតឆ្ពោះទៅទិសខាងលិច ផ្លូវស្របតាមបណ្ដោយស្ទឹងព្រែកត្នោត លុះមកដល់ចំណុចមុខសួនរូបសម្ដេចព្រះសង្ឃរាជជួនណាត បានបត់ឡើងលើសួនច្បារសាធារណៈមុខទីស្នាក់ការខេត្ត
March 28, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងនៅថ្ងៃទី២៧ ខែមីនានេះ ដោយជំរុញឱ្យអ្នកពាក់ព័ន្ធក្នុងវិស័យយុត្តិធម៌ពង្រឹងវិន័យ ដើម្បីដកបណ្ដាសាដែលគេតែងមុសាលើអង្គចៅក្រមថា «ត្រីមួយកន្ត្រកស្អុយមួយស្អុយទាំងអស់» ដោយពីអំណឹះនេះតទៅត្រីណាស្អុយត្រូវដកត្រីនោះចេញ។ ការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌យ៉ាងដូច្នេះ គឺជាការឯកភាពជាមួយការលើកឡើងរបស់ប្រធានតុលាការកំពូលឯកឧត្តម ជីវ កេង ដែលចូលរួមក្នុងឱកាសក្រសួងយុត្តិធម៌បើកមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ទូទាំងប្រទេសឆ្នាំ២០២៣។ នៅក្នុងជំហរម៉ឺងម៉ាត់ឯកឧត្តមបានសង្កត់ធ្ងន់ថា មិនអនុញ្ញាតឱ្យត្រីមួយដែលស្អុយមកសម្អុយត្រីមួយកន្ត្រកទេ ដើម្បីសម្រេចទិសដៅផ្ដល់សេវាយុត្តិធម៌ឱ្យបានល្អប្រសើរ គុណភាពនិងកាន់តែសុក្រឹត្យ ក្នុងគោលបំណងឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តមកលើប្រព័ន្ធយុត្តិធម៌ ៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK
March 27, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាការពិត កិច្ចប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទក្នុងសង្គម គឺជាភារកិច្ចស្នូលមួយរបស់ក្រសួងមហាផ្ទៃ ដើម្បីធានារក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ។ ក៏ប៉ុន្តែសម្រាប់ក្របខណ្ឌនៃកិច្ចប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធើណិត និងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចាត់ទុកថាជាបេសកកម្មដែលមានតម្លៃជាសាកល។ ថ្លែងក្នុងពិធីបិទកម្មវិធីផ្សព្វផ្សាយរបាយការណ៍ជាតិបូកសរុបលទ្ធលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២៣ និងទិសដៅឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា
March 27, 2024 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ ស្នើទៅក្រសួងពាក់ពន្ធ័ សុំមិនឱ្យមានល្បែងស៊ីសងគ្រប់ប្រភេទ កើតមាននៅក្នុងខេត្តកំពង់ស្ពឺ បើទោះជាល្បែងនោះមានច្បាប់ក៏ដោយ។ ឯកឧត្តម វ៉ី សំណាង លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ។ ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា លោកមិនចូលចិត្តជាមួយនឹងការបើកឱ្យមានស៊ីសងក្នុងមូលដ្ឋានរបស់លោកនោះទេ ហើយក៏មិនចង់ឱ្យពលរដ្ឋរបស់លោកនាំគ្នាលេងល្បែងនោះដែរ។ លោកចង់ឃើញពលរដ្ឋរបស់ខ្លួនមានជីវភាពធូរធា ស្របពេលដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍ
March 27, 2024 - ព័ត៌មានជាតិ
ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ សាខា ក.ប.ប.ខេត្តតាកែវ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តបានចុះត្រួតពិនិត្យទំនិញនៅផ្សារត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងទិសដៅស្វែងរកនិងបង្រ្កាបការចរាចរទំនិញគ្រប់ប្រភេទដែលពុំមានគុណភាព ពុំមានអនុលោមភាព ដែលអាចបង្កហានិភ័យដល់សុខភាពប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់។ តាមលទ្ធផលបញ្ជាក់ដោយមន្ត្រីជំនាញ ក្នុងបេសកកម្មនេះ មន្ត្រីយើងបានធ្វើតេស្តបឋមលើ ណែមសាច់ត្រី និងពពុះសណ្តែក ជាលទ្ធផលពុំមានសារធាតុគីមីហាមឃាត់នោះទេ យ៉ាងណាមិញបានរកឃើញ និងដកហូត បំណែកសាច់សត្វមាន់និងគ្រឿងក្នុងមាន់បង្កកចំនួន ៤៩ កញ្ចប់ស្មើនឹង ៩៧ គីឡូក្រាម ដែលពុំមានស្លាកសញ្ញានិងកាលបរិច្ឆេទប្រើប្រាស់ត្រឹមត្រូវស្របតាមបទប្បញ្ញត្តិពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារជាធរមាននោះទេ។ ដោយមានការសម្របសម្រួលពីលោកអគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប.
March 27, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស សូមបំភ្លឺជូនសាធារណជនចំពោះគណនីឈ្មោះ Kimsour Eung បានបង្ហោះព័ត៌មានក្នុងបណ្តាញសង្គមខ្លឹមសារ គាត់ធ្វើដំណើរទៅមុខនៅពេលភ្លើងសញ្ញាចរាចរណ៍ពណ៌បៃតង ហេតុអ្វីមន្ត្រីនគរបាលចរាចរណ៍ ហៅឃាត់រថយន្តសួរនាំ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ កម្លាំងផ្នែកសណ្តាប់ធ្នាប់-ចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅលើកំណាត់ផ្លូវ២០១១ ខាងជើងស្តុប២០០៤ នៅខណ្ឌពោធិ៍សែនជ័យ ខណៈនោះមានរថយន្តម៉ាក Toyota Prius ពណ៌ទឹកប្រាក់ ឈប់ជាន់លើគំនូសសម្រាប់អ្នកថ្មើរជើង ល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ពេលកំពុងរង់ចាំភ្លើងសញ្ញាចរាចរណ៍ពណ៌បៃតង។
March 27, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីលោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងការចង្អុលបង្ហាញពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងការការពារសុខុមាលភាពប្រជាពលរដ្ឋ សាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានចុះត្រួតពិនិត្យណែនាំ និងអប់រំ នៅទីតាំងផលិតឈាមជ្រូក និងសណ្តែកបណ្តុះចំនួន ២ទីតាំង ស្ថិតនៅភូមិ១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ យោងតាមលទ្ធផលនៃការត្រួតពិនិត្យ បានរកឃើញ៖ -ផលិតផលឈាមជ្រូកធ្វើអំពីឈាមគោ ដែលជាកម្មវត្ថុនៃការក្លែងបន្លំវត្ថុធាតុដើម បន្លំថាប្រភេទនៃផលិតផលឈាម -សណ្តែកបណ្តុះមានដាក់បន្ថែមសារធាតុគីមី ដែលមិនស្របតាមបទប្បញ្ញត្តិបច្ចេកទេស តាមលក្ខខណ្ឌតម្រូវផ្នែកអនាម័យម្ហូបអាហារ គុណភាពសុវត្ថិភាពផ្នែកអតិសុខុមប្រាណជីវសាស្ត្រ
March 27, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា សម្ពាធទាបបន្តគ្របដណ្ដប់មកលើព្រះរាជាណាចក្រកម្ពុជា ប្រទេសថៃ ឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប៖ -សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៧°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ តំបន់ភាគពាយ័ព្យ និងខេត្តនៅជុំវិញបឹងទន្លេសាប អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីប្រមាណពី១០-១៥%។ ២.តំបន់ខ្ពង់រាប៖ -សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៧°C។ ខ្យល់បក់មកពីទិសបូព៌
March 27, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៤:១០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានប្រមូលក្រុមក្មេងសិស្សសាលាដែលប្រមូលផ្តុំគ្នាលេងបាញ់ទឹកនិងបង្កភាពអនាធិបតេយ្យបាត់បង់សណ្ដាប់ធា្នប់សាធារណៈនៅមូលដ្ឋានខណ្ឌទួលគោក -យោង: សេចក្ដីណែនាំលេខ០០៣/២០២៤ ស.ណ.ន.អ សេចក្ដីណែនាំស្ដីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ របស់អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ និងមានការណែនាំពីឯកឧត្តមអគ្គស្នងការងនឹងជាស្នងការរាជធានីភ្នំពេញ -ក្នុងនោះសមត្ថកិច្ចយើងបានអញ្ជើញសិស្សគេចសាលាដែលធ្វេីអោយបាត់សណ្តាប់ធ្នាប់លេងបាញ់ទឹកជិះម៉ូតូប្រដេញគ្នាធ្វេីអោយបាត់សណ្តាប់ធ្នាប់តាមដងផ្លូវមកធ្វើការអប់រំមនុស្ស– -ចំនួន១១៣ -ប្រុស៨៩នាក់ -ស្រី២៤នាក់ -មកពី១៦វិទ្យាល័យ , -ម៉ូតូចំនួន៥១គ្រឿង, -កាំភ្លើងជ័រសម្រាប់បាញ់ទឹក០៤ដើម ។ សកម្មភាពបានប្រមូលផ្តុំគ្នា
March 26, 2024












