- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានចេញលិខិតបញ្ជាក់ ពាក់ព័ន្ធករណីផ្សព្វផ្សាយព័ត៌មានមិនពិត និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់តថភាពពិត និងវប្បធម៌ប្រពៃណីជាតិ បន្ទាប់ពីមានការផ្សាយផ្ទាល់ នៃកម្មវិធីហង្សមាស Express News នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។ ក្រសួងវប្បធម៌ បានបញ្ជាក់ថា សង្ក្រាន្ត ជាពាក្យសំស្ក្រឹត មានប្រភពមកពីឥណ្ឌា និងមានន័យថារង្វិលជុំនៃពេលវេលាពេញមួយឆ្នាំ ហើយពាក្យសង្ក្រាន្ត មាននៅសិលាចារឹកនានា តាមប្រាសាទនៅតំបន់អង្គរ។ យ៉ាងណាក្តីពិធីសង្ក្រាន្តនេះ បានក្លាយជាប្រពៃណីទំនៀមទម្លាប់ ដែលបានប្រារព្ធ រៀបចំដោយប្រទេសមួយចំនួនដូចជា កម្ពុជា ឡាវ ថៃ
March 25, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបង្កើតក្រុមមេធាវីជួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយក្រុមហ៊ុនCIC Plc ដោយឥតគិតថ្លៃ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីការបង្កើតក្រុមមេធាវីជួយប្រជាពលរដ្ឋពាក់ព័ន្ធក្រុមហ៊ុន ខេមបូឌាន អិនវសស្ទ័រ ខបភើរេសិន ភីអិលស៊ី(CIC Plc)។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កន្លងមកមានក្រុមហ៊ុន និងបុគ្គលមួយចំនួនតូចតែងតែបង្កើតគម្រោងវិនិយោគដោយប្រមូលប្រាក់ ពីប្រជាពលរដ្ឋ ក្នុងរូបភាពប្រមូលមូលធនយកទៅវិនិយោគ ហើយចុងបញ្ចប់ប្រជាពលរដ្ឋ ដែលដាក់ប្រាក់វិនិយោគតែងតែទទួលរងគ្រោះបាត់បង់ផលប្រយោជន៍ជាបន្តបន្ទាប់។ តាមសេចក្តីប្រកាសព័ត៌មានខាលើគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតក្រុមមេធាវីជួយប្រជាពលរដ្ឋពាក់ព័ន្ធករណីក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី(CIC Plc)
March 25, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញសេចក្ដីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ឱ្យបានជ្រាបថា ផ្នែកចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការ ជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលីនឹងផ្តល់ជូន ការពិនិត្យ និងព្យាបាលជំងឺភ្នែក ដែលបណ្តាលមកពីការប៉ះពាល់ប្រព័ន្ធប្រសាទភ្នែកដូចជា៖ ការបាត់បង់គំហើញដោយមិនដឹងមូលហេតុ ឬក្រោយការប៉ះទង្គិចក្បាល ការបាត់បង់ផ្នែកណាមួយនៃការមើលឃើញ ភ្នែកស្រលៀង ត្របកភ្នែកធ្លាក់ ឬទាញឡើងទៅលើ ឬញាក់ខុសធម្មតា និងជំងឺទឹកដក់ក្នុងភ្នែក ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ៕ ប្រភព៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
March 25, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ដាក់ឱ្យចូលនិវត្តន៍នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃចំនួន ១៤រូប។ ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ប្រមុខរដ្ឋស្ដីទី៖ ប្រភព៖ លោក Sorn Sopheak-ស៊ន សុភក្រ្ត
March 25, 2024 - ព័ត៌មានជាតិ
ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តកំពត បានឱ្យដឹងថា រដ្ឋបាលខេត្តកំពត នឹងរៀបចំព្រឹត្តិការណ៍ «កំពតសង្ក្រាន្តឆ្នាំ២០២៤» រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។ ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ដែលឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ រដ្ឋបាលខេត្តកំពត នឹងរៀបចំព្រឹត្តិការណ៍ «កំពតសង្ក្រាន្តឆ្នាំ២០២៤» រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។ ក្នុងគោលបំណង សំដែងអំណរសាទរស្វាគមន៍ចំពោះការចូលមកដល់នៃឆ្នាំថ្មី សំដៅបង្កើននូវមនោសញ្ចេតនាគោរព ស្រឡាញ់ សាមគ្គីភាព សិទ្ធស្នាល
March 25, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យម្ចាស់រថយន្តម៉ាក Toyota Tundra ពាក់ផ្លាកលេខ ភ្នំពេញ 2BI-5863 ចូលខ្លួនមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកជាបន្ទាន់ ដើម្បីធ្វើការដោះចេញភ្លើងហ្វាកែច្នៃខុសលក្ខណៈបច្ចេកទេស។ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមឱ្យម្ចាស់រថយន្តម៉ាក Toyota Tundra ពាក់ផ្លាកលេខ ភ្នំពេញ 2BI-5863 ចូលខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឬមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកជាបន្ទាន់ ដើម្បីធ្វើការដោះចេញភ្លើងហ្វាកែច្នៃខុសលក្ខណៈបច្ចេកទេស ដែលម្ចាស់រថយន្តបានបំពាក់ខុសលក្ខណៈបច្ចេកទេសខុសច្បាប់ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក បង្កប៉ះពាល់ដល់អ្នកធ្វើដំណើរ អ្នកដទៃ និងបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ។ ក្នុងករណីម្ចាស់រថយន្តមិនព្រមចូលខ្លួន សមត្ថកិច្ចនឹងចាត់វិធានការដ៏តឹងរឹងចំពោះម្ចាស់រថយន្តនេះតាមផ្លូវច្បាប់៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
March 25, 2024 - ព័ត៌មានជាតិ
ក្រុងសិរីសោភ័ណ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា កាលពីវេលាម៉ោង១៧ និង៥៥នាទី នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំកម្លាំងចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់រួមមាន៖ ១.ឈ្មោះខា យូ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ២.ឈ្មោះ ហ៉ិន លីណា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ
March 25, 2024 - ព័ត៌មានជាតិ
ខេត្តកំពត៖ នៅថ្ងៃទី២៤ ខែមីនាម្សិលមិញនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញប្រគល់ផ្ទះមួយខ្នង ដែលជាអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ក្រុមគ្រួសារ អន ផានិត សិស្សប្រឡងបាក់ឌុបជាប់និទ្ទេស A នៅខេត្តកំពត។ តាមរយៈខ្លឹមសារបង្ហោះក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញប្រគល់ផ្ទះមួយខ្នង
March 25, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះប្រតិបត្តិការបង្ក្រាបអ្នកប្រើប្រាស់ម៉ូតូបំពង់ស៊ីម៉ាំងកែច្នៃខុសបច្ចេកទេស ដែលបង្កសំឡេងរំខានដល់អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌទួលគោក ចំនួន០៦គ្រឿង។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នម៉ូតូខាងលើ ត្រូវសមត្ថកិច្ចឃាត់ទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីអនុវត្តតាមនីតិវិធី៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
March 25, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា សម្ពាធទាបបាននិងបន្តគ្របដណ្ដប់មកលើព្រះរាជាណាចក្រកម្ពុជា ប្រទេសថៃ ឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប៖ ⁃ សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ នៅតំបន់វាលទំនាបភាគពាយ័ព្យមាន ខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ និងសៀមរាប អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីប្រមាណ២០%។ ២.តំបន់ខ្ពង់រាប៖
March 25, 2024












