- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហោះសារ ប្រតិកម្មលើករណីមន្រ្តីនគរបាលម្នាក់ ដែលជាអនុប្រធាននាយកដ្ឋាន បើកបរក្នុងអាការៈស្រវឹង មិនព្រមឱ្យសមត្ថកិច្ចត្រួតពិនិត្យជាតិអាល់កុលឡើយ រហូតត្រូវកម្លាំងនគរបាលបង្ខំចិត្តចាប់វាយខ្នោះ និងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីអនុវត្តតាមនីតិវិធី។ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យប់មិញនេះ ខ្ញុំបានទទួលរបាយការណ៍ពីឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មកថា នាយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង២៣៖៣៣នាទី
March 22, 2024 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា សួនរុក្ខជាតិអង្គរមានទំហំផ្ទៃដីប្រមាណ១៥ហិកតា ដែលបានបើកដំណើរការជាផ្លូវការកាលពីឆ្នាំ២០២២កន្លងមក ឥឡូវនេះ អាជ្ញាធរជាតិអប្សរាកំពុងរៀបចំពង្រីកឱ្យធំជាងមុន ពីទំហំ១៥ហិកតា ទៅ១៥០ហិកតា ដើម្បីបម្រើឱ្យវិស័យទេសចរណ៍លក្ខណៈធម្មជាតិកាន់តែសម្បូរបែប។ អនុប្រធាននាយកដ្ឋានគ្រប់គ្រង ទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា លោក ឡៃ ប៉ូទី មានប្រសាសន៍កាលពីរសៀលថ្ងៃទី២១ ខែមីនា អាជ្ញាធរជាតិអប្សរាមានគម្រោងពង្រីក សួនរុក្ខជាតិអង្គរពីទំហំ១៥ហិកតា ទៅ១៥០ហិកតា ដោយធ្វើរបងសម្រាប់ដោះលែងសត្វព្រៃ និងការពារព្រៃឈើ រៀបចំផ្លូវដើរ ស្ពានថ្មើរជើងសម្រាប់ទេសចរដើរកម្សាន្តក្នុងព្រៃធម្មជាតិ។ នៅក្នុងគម្រោងពង្រីកផ្ទៃដីសួនរុក្ខជាតិអង្គរនេះ គឺអាជ្ញាធរជាតិអប្សរា បានដាំបង្គោលស៊ីម៉ង់ត៍
March 22, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា សម្ពាធទាបបាននិងបន្តគ្របដណ្ដប់មកលើព្រះរាជាណាចក្រកម្ពុជា ប្រទេសថៃ ឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប៖ ⁃ សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៧°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ ២.តំបន់ខ្ពង់រាប៖ ⁃ សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៨°C។ ខ្យល់បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ ៣.តំបន់មាត់សមុទ្រ៖
March 22, 2024 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រុមអ្នកស្រាវជ្រាវនៃក្រសួងបរិស្ថាន បានរកឃើញ និងប្រមូលបាននូវ ប្រភេទឧរង្គសត្វ និងថលជលិកសត្វ មួយចំនួនគួរជាទីចាប់អារម្មណ៍ សម្រាប់វិទ្យាសាស្រ្ត នៅតំបន់ភ្នំថ្មកំបោរ ក្នុងភូមិសាស្រ្តស្រុកបាណន់ ខេត្តបាត់ដំបង។ ក្នុងនោះប្រភេទមួយចំនួនត្រូវបានអ្នកជំនាញសង្ស័យថាអាចជាប្រភេទថ្មី ឬជាកំណត់ត្រាថ្មី សម្រាប់សកលលោក និងកម្ពុជាផងដែរ។ ការអះអាងនឹងត្រូវបញ្ជាក់ បន្ថែមតាមរយៈការវិភាគធនធានពន្ធុ របស់សំណាកប្រភេទជីវៈចម្រុះទាំងនោះ ក្រោយពេលការសិក្សានិងប្រមូលទិន្នន័យនៅតាមទីវាលត្រូវបានបញ្ចប់។ ទិន្នន័យជីវៈចម្រុះថ្មី ដែលបានពីការសិក្សាពេលនេះ ជាព័ត៌មានគ្រឹះយ៉ាងសំខាន់ សម្រាប់គាំទ្រ ដល់ការអភិរក្សជីវៈចម្រុះ និងការរៀបចំផែនការគ្រប់គ្រង និងអភិរក្សតំបន់ភ្នំថ្មកំបោរទាំងនោះ នៅថ្ងៃអនាគត។ សូមបញ្ជាក់ថា
March 22, 2024 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ ព្រឹត្តិការណ៍«សមរាត្រី» ព្រះអាទិត្យរះចំកំពូលប្រាង្គកណ្ដាលប្រាសាទអង្គរវត្តយ៉ាងស្រស់ស្អាត បានបញ្ចេញពន្លឺយ៉ាងចិញ្ចាច ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនរាប់ម៉ឺននាក់ ក្រោកមកតាំងពីម៉ោង៥ព្រឹក ដើម្បីរង់ចាំទស្សនាព្រឹត្តិការណ៍ព្រះអាទិត្យរះឡើងកាត់តាមកំពូលកណ្តាល នៃប្រាសាទអង្គរវត្ត។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ស្តែងឱ្យឃើញពីអច្ឆរិយភាពនៃប្រាសាទអង្គរវត្ត ដែលបុព្វបុរសខ្មែរយើងបានកសាងឡើងដោយមានការគិតគូរអំពីស្ថាបត្យកម្ម និងការផ្សារភ្ជាប់ជាមួយនឹងធម្មជាតិរវាងផែនដី និងព្រះអាទិត្យ យ៉ាងច្បាស់លាស់គួរស្ញប់ស្ញែងជាទីបំផុត។ សូមបញ្ជាក់ដែរថា ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង ជារៀងរាល់ឆ្នាំ គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា ៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា
March 22, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញ បានឱ្យដឹងថា នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ លោក ទេព គង្គា ប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះសម្របសម្រួលដល់ទីតាំងផ្ទះ លោកគ្រូចាប់សរសៃ ឈ្មោះ សុត កុសល្យ និងកូនស្រីឈ្មោះ កុសល្យ សុខមីល ហៅគ្រូក្មេងមើលឃើញបីភព ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ដោយបានធ្វើកំណត់ហេតុណែនាំឱ្យបញ្ឈប់រាល់ការបង្ហោះវីដេអូសកម្មភាពការទស្សន៍ទាយ សម្ដែងអភិនីហារ ដោះអំពើ ដែលនាំឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ សេចក្ដីថ្លៃថ្នូរសង្គម តាមរយៈបណ្ដាញសង្គមនានា។ លោក
March 22, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ដាក់ឱ្យចូលនិវត្តន៍នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន ៣០រូប។ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ទាំង៣០រូបនោះមាន ឧត្តមសេនីយ៍ឯក ចំនួន៥រូប, ឧត្តមសេនីយ៍ទោ ចំនួន១៣រូប និងឧត្តមសេនីយ៍ត្រី ចំនួន១១រូប។ ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ប្រមុខរដ្ឋស្ដីទី៖ ប្រភព៖ លោក Sorn Sopheak-ស៊ន សុភក្រ្ត
March 21, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា គ្រូបារមីចំនួន ៨រូបហើយ បានចុះកិច្ចសន្យាបញ្ឈប់សកម្មភាព ការបង្ហោះវីដេអូ តាមបណ្តាញសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់សង្គម និងជំនឿរបស់ប្រជាពលរដ្ឋខ្មែរ។ បន្ទាប់ពីគ្រូបារមីចំនួន ៦រូបបានចុះកិច្ចសន្យាបញ្ឈប់សកម្មភាពការបង្ហោះវីដេអូ តាមបណ្តាញសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់សង្គម និងជំនឿរបស់ប្រជាពលរដ្ឋខ្មែរ នៅពេលថ្មីៗនេះមានគ្រូ ស៊ូ សេងហ៊ួ និងគ្រូ ណុប សក្កដា (គ្រូផេះ គ្រូអង្កាម) ដែលតាំងខ្លួនជាគ្រូបារមី អូមអាមនោះ បានចុះកិច្ចសន្យា ជាមួយប្រធានមន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញ
March 21, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៣៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,១៥០រៀល ក្នុង១លីត្រ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,២៥០រៀលក្នុងមួយលីត្រ មានន័យថាឡើង ១០០រៀលក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,១៥០រៀល មានន័យថាតម្លៃដដែល ៕ ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry of Commerce
March 21, 2024 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ យោងតាមសេចក្តីថ្លែងការណ៍របស់ សាលាដំបូងខេត្តសៀមរាប ស្តីពីការនាំខ្លួន និងឃុំខ្លួនជនត្រូវចោទបន្ថែមក្នុងសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រ៊ីលាន របស់ជនសង្ស័យ ឡេង ចាន់ណា។ អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប បានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទចំនួន ០២ រូប រួមមាន៖ ឈ្មោះ អ៉ឹម ស្រីវុទ្ធ ភេទស្រី អាយុ៣៥ ឆ្នាំ និងឈ្មោះ សយ កុសល ភេទប្រុស អាយុ ៣៤ឆ្នាំ មកបង្ហាញខ្លួននៅចំពោះមុខចៅក្រមស៊ើបសួរ
March 21, 2024












