- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្តមួយចំនួន បានចុះអនុវត្តការអប់រំណែនាំ ជុំវិញករណីការប្រើប្រាស់ ស៊ីផ្លេ ការតទ្រុងបន្ថែម និងការដឹកជញ្ជូនសំពីងសំពោង។ ក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្តមួយចំនួន ដូចជា ខេត្តកណ្ដាល បាត់ដំបង និងព្រះវិហារ បានបំពេញបេសកកម្មការងារ ចុះអនុវត្តការអប់រំណែនាំ ដល់អ្នកបើកបររថយន្តដឹកជញ្ជូនធុនធ្ងន់ រថយន្តធំៗ ជុំវិញករណីការប្រើប្រាស់សញ្ញាសូរសព្ទ(ស៊ីផ្លេ)ខុសលក្ខណៈបច្ចេកទេស ការតទ្រុងបន្ថែម និងការដឹកជញ្ជូនសំពីងសំពោងដោយមិនបានគ្របឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដែលក្រសួងសាធារណការ និងដឹកជញ្ជូនបានកំណត់។ សកម្មភាពខាងលើធ្វើឡើងដើម្បី ស្របតាម ច្បាប់ចរាចរណ៍ផ្លូវគោក
March 20, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានឱ្យដឹងថា ផ្លូវរត់តាមបណ្ដោយឆ្នេរនៃក្រុងព្រះសីហនុ គឺស្រស់ស្អាតខ្លាំង ពិសេសក្រោយការជួសជុល និងសាងសង់ហេដ្ឋានរចនាសម្ព័ន្ធជាច្រើនរបស់រាជរដ្ឋាភិបាល បើធៀបព្រឹត្តិការណ៍កីឡាបណ្ដាប្រទេសក្នុងតំបន់ មិនទាន់មានផ្លូវរត់តាមឆ្នេរស្អាតបែបនេះឡើយ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តមវ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅក្នុងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីទិរត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី៩ នៅខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែមីនានេះ ខណៈព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ នឹងត្រូវរៀបចំផ្លូវការនាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ ខាងមុខ ដោយចេញដំណើរ និងបញ្ចប់ នៅតំបន់ឆ្នេរអូរឈើទាល
March 20, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីការព្យាករអាកាសធាតុសម្រាប់ខែមេសា-ឧសភា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បន្ទាប់ពីបានធ្វើការតាមដានវិភាគ និងព្យាករណ៍ពីស្ថានភាពអាកាសធាតុរួចមក អំពីស្ថានភាពអាកាសធាតុរដូវប្រាំងនៅក្នុងខែមេសា និងដើមរដូវវស្សា ខែឧសភា ឆ្នាំ២០២៤ ដូចខាងក្រោម៖ ១-បាតុភូតសកល យោងទៅលើស្ថានភាពវិវត្តនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងកើត និងតំបន់អេក្វាទ័រ បង្ហាញឱ្យឃើញថា៖ -ចាប់ពីខែមេសាដល់ខែឧសភា បាតុភូតអែលនីញ៉ូ (El Nino) នឹងថយចុះរហ័ស ពីកម្រិត ៨០ភាគរយ ក្នុងខែមេសា មកនៅត្រឹមកម្រិត ២៥ភាគរយក្នុងខែឧសភា។ -ដោយឡែកបាតុភូតអែនសូអព្យាក្រឹត (ENSO-Neutral)
March 20, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយអនុវត្តតាមការណែនាំ និងបទបញ្ជាជាប្រចាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានធ្វើការបង្រ្កាប និងឃាត់ចាប់ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងប្រែនខុសបច្ចេកទេស បំពង់សំឡេង បង្កឱ្យមានការរំខានដល់អ្នកដទៃ និងធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ ចំនួន០៩គ្រឿង ខណៈកម្លាំងធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន។ ១. ម៉ូតូម៉ាក MSX ពណ៌ខ្មៅ ពាក់ផ្លាកលេខគ្មាន បើកបរដោយឈ្មោះលឿង សៀង ភេទប្រុស
March 19, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ធនាគារជាតិ នៃកម្ពុជា បានឱ្យដឹងថា ធនាគារជាតិនៃកម្ពុជា នឹងទទួលប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក និងជំនួសវិញនូវក្រដាសប្រាក់ថ្មីគ្រប់ប្រភេទជូនសាធារណជន ចាប់ពីថ្ងៃទី ២០-២៩ ខែមីនា ឆ្នាំ២០២៤។ ដើម្បីចូលរួមចំណែកអបអរសាទរខួបលើកទី ៤៤ នៃការបោះផ្សាយក្រដាសប្រាក់រៀល (២០ មីនា ១៩៨០ – ២០ មីនា ២០២៤) ក៏ដូចជាគាំទ្រគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ ប្រាក់រៀល ធនាគារជាតិនៃកម្ពុជា សហការជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ តាមខេត្ត-ក្រុង នឹងរៀបចំយុទ្ធនាការ “ស្រលាញ់ប្រាក់រៀល”
March 19, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំ ស្ដីពីការហាមឃាត់ការប្រើប្រាស់ ការតាំងលក់ និងការកែច្នៃស៊ីផ្លេ និងបំពង់ស៊ីម៉ំាងខុសលក្ខណៈបច្ចេកទេស នៅរាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា កន្លងមកមានយានយន្តមួយចំនួនបានកំពុងប្រើប្រាស់ស៊ីផ្លេ និងបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស ដែល សកម្មភាពនេះបានបង្កជាសម្លេងរំខានដល់សាលារៀន មន្ទីរពេទ្យ វត្តអារាម និងធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ សាធារណៈនៅតាមដងផ្លូវ ក៏ដូចជាការបង្កហានិភ័យដល់អ្នកធ្វើដំណើរ ដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ កើតឡើងជាយថាហេតុ។ ដូច្នេះដើម្បីលុបបំបាត់នូវបាតុភាពអសកម្មទាំងអស់ខាងលើ ដែលបង្កឡើងដោយឧបករណ៍កែច្នៃខុស លក្ខណៈបច្ចេកទេស និងរក្សាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងទប់ស្កាត់ នូវភាពអនាធិបតេយ្យនៅលើដងផ្លូវសាធារណៈ នោះ
March 19, 2024 - សិល្បៈ
រាជធានីភ្នំពេញ៖ លោក ចែម ចាន់រ៉ា ដែលត្រូវបានមហាជនស្គាល់ថាជា នាយពាក់មី តារាកំប្លែងល្បីប្រចាំប្រទេស នៅថ្ងៃទី១៨ ខែមីនាម្សិលមិញនេះ បានបង្ហោះសារហួសចិត្តមួយ បន្ទាប់ពីលោក បានទិញផ្ទះក្នុងបុរីមួយកន្លែង ពេលបានចុះមើល ឃើញសភាពផ្ទះ ស្ទើរមិនគួរឱ្យជឿ ខណៈដែលជាងធ្វើផ្ទះឱ្យលោក ធ្វើឱ្យរួចពីដៃ ហាក់បីមើលងាយលោកណាស់។ តាមរយៈសារបង្ហោះក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ លោក ចែម ចាន់រ៉ា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ផ្ទះទិញអោយអាតួ កុងត្រា ១៨ខែ ទិញដាច់បង់លុយដាច់ តែជាង ៣ឆ្នាំហើយ នៅធ្វើមិនទាន់ហើយទៀត សូមម្ចាស់បុរី ជួយធ្វើអោយផង ជាពិសេសសូមដាក់ជាងដែលមានជំនាញមកធ្វើផង ដីខ្ពស់ជាងផ្ទះ
March 19, 2024 - ព័ត៌មានជាតិ
ខេត្តត្បូងឃ្មុំ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ប្រជាពលរដ្ឋឈ្មោះ មួន ឡុង មុខរបរ ជាងឡាន នៅភូមិកណ្តាល សង្កាត់វិហារលួង ក្រុងសួង ដែលធ្លាប់បានយកស៊ីផ្លេ(សម្លេងប្រដេញ) សម្រាប់លក់ និងតភ្ជាប់ជូនអតិថិជនដែលប្រើប្រាស់រថយន្តធ្ងន់ធ្ងរ យកមកប្រគល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារលួង នៃអធិការដ្ឋាននគរបាលក្រុងសួង ខេត្តត្បូងឃ្មុំ ដើម្បីរួមចំណែករក្សាបាននៅសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍។ ក្នុងនោះលោក មួន ឡុង យល់ឃើញថា សម្លេងស៊ីផ្លេខាងលើអាចធ្វើអោយប៉ះពាល់ដល់អ្នកដែលរស់នៅតាមដងផ្លូវ និងអ្នកប្រើប្រាស់ផ្លូវថ្នល់ លោកបានលុបចោលវីដេអូដែលតែងតែបានបង្ហោះផ្សព្វផ្សាយក្នុងបណ្តាញផ្សព្វផ្សាយតិកតុក (Tik Tok) ផងដែរ។ ប្រជាពលរដ្ឋខាងលើ
March 19, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា សម្ពាធទាបបាននិងបន្តគ្របដណ្ដប់មកលើព្រះរាជាណាចក្រកម្ពុជា ប្រទេសថៃ ឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប៖ ⁃ សីតុណ្ហភាពអប្បបរមា ២៦°C និងសីតុណ្ហភាពអតិបរមា៣៨°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ នៅតំបន់វាលទំនាបភាគពាយ័ព្យមានខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ និងសៀមរាប អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីប្រមាណ១៥%។ ២.តំបន់ខ្ពង់រាប៖
March 19, 2024 - ព័ត៌មានជាតិ
ខេត្តកំពត៖ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំមន្ត្រីមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យ និងពន្លឿនការស្ថាបនាឆ្នេរខ្សាច់កម្សាន្តចន្លោះស្ពានឥន្ទធនូ(ស្ពានចាស់) និងស្ពានថ្មី ការដ្ឋានស្ថាបនារូបសំណាកសេះសមុទ្របាញ់ទឹកកម្ពស់ ៨ម៉ែត្រ និងពិនិត្យវឌ្ឍនភាពនៃការសាងសង់ពង្រីកសួនកម្សាន្តត្រីផ្សោតផងដែរ។ ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមអភិបាលខេត្តបានមានប្រាសាសន៍ថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានដាក់ចុះនូវយន្តការ និងគោលការណ៍ជាច្រើន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងជំរុញឱ្យអាជ្ញាធរតាមបណ្តារាជធានី-ខេត្ត រៀបចំកែលម្អសោភ័ណភាព បង្កើតកន្លែងកម្សាន្ត ពិសេសអភិវឌ្ឍន៍កែលម្អបន្ថែមនៅតាមតំបន់ទេសចរណ៍នានាក្នុងភូមិសាស្ត្ររបស់ខ្លួន ធ្វើយ៉ាងណាឱ្យមានភាពទាក់ទាញភ្ញៀវទេសចរ។ យ៉ាងណាមិញ ខេត្តកំពត ក្រៅហេដ្ឋារចនានាសម្ព័ន្ធផ្លូវថ្នល់
March 18, 2024












