- Khmernote Media
- ព័ត៌មានជាតិ
ខេត្តក្រចេះ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្ដក្រចេះ បានឱ្យដឹងថា ព្រឹកថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ លោក ម៉ែន វណ្ណា នាយករដ្ឋបាលខេត្ត និងជាប្រធានគណៈកម្មការគ្រប់គ្រងរមណីយដ្ឋានទឹកជួរកាំពី ចុះពន្យល់និងណែនាំបងប្អូនអាជីវករ ដែលបង្កឲ្យមានភាពរញ៉េរញ៉ៃដល់ការធ្វើដំណើររបស់ភ្ញៀវ និងតម្លៃលើមុខម្ហូបដែលផ្តល់ជូនភ្ញៀវទេសចរ ធ្វើឲ្យមានការរិះគន់ពីភ្ញៀវមកលេងកម្សាន្ត នៅរមណីយដ្ឋានទឹកជួរកាំពី ស្ថិតនៅឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ លោក ម៉ែន វណ្ណា នាយករដ្ឋបាលខេត្ត និងជាប្រធានគណៈកម្មការគ្រប់គ្រងរមណីយដ្ឋានទឹកជួរកាំពី បានណែនាំដល់បងប្អូនអាជីវករត្រូវអនុវត្តនូវវិធានការមួយចំនួន៖ – មិនត្រូវរត់ស្ទាក់
March 18, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ក្រសួងព័ត៌មាន បានសម្រេចលុបអាជ្ញាប័ណ្ណគេហទំព័រចំនួន ២ ដោយមូលហេតុ ម្ចាស់អង្គភាពបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរនូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ ក្រសួងព័ត៌មាន សម្រេចលុបប្រកាសលេខ ៣១៩ ព.ម ប្រក ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ របស់ក្រសួងព័ត៌មាន ដែលអនុញ្ញាតឱ្យ លោក ជឿង ធួន កាន់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរលេខ ០១០៩១២៣៣១ ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០១៤ ដែលមានអាសយដ្ឋាននៅផ្ទះលេខ ៦៥J ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
March 18, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមធ្វើការបង្ហាញនូវភិនភាគម៉ូតូ និងផ្លាកលេខមួយចំនួន ដែលដកហូតក្នុងប្រតិបត្តិការបង្ក្រាបទីតាំងទទួលផលចោរកម្ម កាលពីពេលកន្លងទៅនៅខណ្ឌទួលគោក។ សូមសាធារណៈជន ពិសេសជនរងគ្រោះក្នុងហេតុការណ៍បាត់ម៉ូតូកាលពីពេលកន្លងទៅធ្វើការផ្ទៀតផ្ទាត់ តាមរយៈផ្លាកលេខ, លេខតួ និងលេខម៉ាស៉ីនដែលបានបង្ហាញជូន។ ក្នុងករណីចង់ពិនិត្យដោយផ្ទាល់នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ (ក្នុងបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ) សូមភ្ជាប់ឯកសារពាក់ព័ន្ធមកជាមួយ ហើយទំនាក់ទំនងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដែលមានលេខទូរស័ព្ទ 092 899 919 ៕
March 18, 2024 - ព័ត៌មានជាតិ
ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន បានឱ្យដឹងថា សមត្ថកិច្ចចម្រុះចំនួន ១០ក្រុម សរុប៧៨៩នាក់ មកពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស អគ្គស្នងការនគរបាលជាតិ និងកងម្លាំងនៃបញ្ជាការកងឯកភាពខេត្ត នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ បានបន្តចុះបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។ ប្រតិបត្តិការនៃកម្លាំងចម្រុះ សម្រេចបានឃ្លុំដីបានចំនួន ៥១៥ហិកតា និងបានដកហូត ផាល ត្រាក់ទ័រ (ទុកនៅបុស្តិ៍នគរបាលរដ្ឋបាលអន្លង់រាប) ២គ្រឿង, រណា៨យន្ត៖ ១គ្រឿង, បានរឹបអូសវត្ថុតាងមាន តង់កៅស៊ូ៖ ១០តង់, រោងប្រក់សង្ក័សី៖ ៩ខ្នង,
March 18, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំដល់រដ្ឋបាលខណ្ឌទាំង១៤ និងរដ្ឋបាលសង្កាត់ទាំង១០៥ ពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខ។ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋខ្មែរគ្រប់រូបនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅរាជធានីភ្នំពេញ តែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្នុងមនោសញ្ចេតនាសប្បាយរីករាយ ប្រកបដោយស្មារតី សាមគ្គីភាពជិតស្និទ្ធ និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅក្រៃលែង។ ក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់រដ្ឋបាលខណ្ឌទាំង១៤ និងរដ្ឋបាលសង្កាត់ទាំង ១០៥ ត្រូវ៖ -ណែនាំដល់ប្រជាពលរដ្ឋឱ្យដោតទង់ជាតិនៅគ្រប់គេហដ្ឋាន ត្រៀមរៀបចំគ្រឿងសក្ការៈបូជា មានផ្កាភ្ញី ទៀន និងធូបជាដើម សម្រាប់ថ្វាយព្រះរតនៈត្រ័យ នឹងរៀបចំពលីការដ៏សមរម្យ មាននំចំណី
March 18, 2024 - ព័ត៌មានជាតិ
ខេត្តកំពង់ចាម៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកឧត្តមសេនីយ៍ត្រី ជា ធារឹទ្ធ ស្នងការរងទទួលផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានចេញលិខិតសូមទោសជាសាធារណៈចំពោះព្រះសង្ឃគ្រប់ព្រះអង្គ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជុំវិញករណីពាក់ស្បែកជើងចូលព្រះវិហារ ស្ថិតនៅវត្តទួលរកា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ តាមរយៈខ្លឹមសារក្នុងលិខិតសូមទោសជាសាធារណៈរបស់ លោកឧត្តមសេនីយ៍ត្រី ជា ធារឹទ្ធ បានបញ្ជាក់ឱ្យដឹងថា នៅវេលាម៉ោង ០៩៖០០ព្រឹក
March 18, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗ យុវជននិងកុមារ បញ្ឈប់សកម្មភាពរាំលេងតាមដងផ្លូវទៅតាមចង្វាក់ស៊ីផ្លេ បែបភ្លេងរបស់រថយន្តធំៗ ព្រោះអាចបង្កឱ្យមានគ្រោះថ្នាក់បាន។ តាមរយៈខ្លឹមសារបង្ហោះរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ « ក្នុងរយៈពេលថ្មីៗនេះ ឃើញមានការបង្ហោះតាមបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធនឹងសកម្មភាពរបស់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជននិងកុមារ ធ្វើសកម្មភាពរាំលេងតាមដងផ្លូវទៅតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្តធំៗ ដែលសកម្មភាពរាំលេងនេះធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវ ក៏ដូចជាបង្កហានិភ័យសម្រាប់ការធ្វើដំណើរ និងជាពិសេសអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ក្មួយៗតែម្តង។» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា៖ ជាមួយគ្នានេះដែរ
March 18, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា សម្ពាធទាបបាននិងបន្តគ្របដណ្ដប់មកលើព្រះរាជាណាចក្រកម្ពុជា ប្រទេសថៃ ឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤៖ ១.តំបន់វាលទំនាប៖ ⁃ សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៨°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ នៅតំបន់ទំនាបភាគពាយ័ព្យអាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីប្រមាណ៥%។ ២.តំបន់ខ្ពង់រាប៖ ⁃ សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៨°C។ ខ្យល់បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។
March 18, 2024 - សិល្បៈតារាច្រៀង អីណូ ទប់លែងជាប់ប្រកាសថាខ្លួនជំពាក់បំណុលគេសរុបជាង ១០ម៉ឺនដុល្លារ និងស្នើឱ្យម្ចាស់បំណុលយោគយល់
រាជធានីភ្នំពេញ៖ តារាច្រៀងលោក អីណូ ដែលត្រូវបានមហាជនស្គាល់ថា ជាតារាចម្រៀងសម្បូរដោយវោហារ កំប្លែងស្ងួត ស្ថិតនៅក្នុងទ្រនុងសិល្បៈអស់ពេលជាច្រើនឆ្នាំមកហើយនោះ កាលពីព្រឹកមិញនេះលោកបានប្រកាសនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ថា លោកអស់ពីខ្លួនហើយ និងប្រកាសក្ស័យធនជំពាក់បំណុលគេសរុបជាង ១០ម៉ឺនដុល្លារ និងស្នើឱ្យម្ចាស់បំណុលយោគយល់ ដោយសងតែដើមបានហើយ លោកគឺមិនគេចវេសទេ។ តាមរយៈខ្លឹមសារបង្ហោះក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ លោក អីណូ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ជំរាបសួរពុកម៉ែបងប្អូនខ្ញុំឈប់លាក់ហើយខ្ញុំទៅមុខលែងរួចហើយសល់តែភាពល្បីល្បាញដែលពុកម៉ែបងប្អូនគាំទ្រផ្តល់អោយជិត ១៨ឆ្នាំមកនេះទេ ខ្ញុំអស់ពីខ្លួនហើយ ខ្ញុំឈប់លាក់ហើយ ខ្ញុំលែងខ្លាចខ្មាស់គេហើយ ពេលមានបានខ្ញុំមិនដែលអួតអាងអីទេ ខ្ញុំតែងតែជួយគេ តែហេតុអ្វីឥឡូវខ្ញុំមានកម្មពារបែបនេះ។ សុំគោរពសុំម្ចាស់បំណុលដែលខ្ញុំបានជំពាក់សរុបចូលគ្នា ១០ម៉ឺនដុល្លារជាង សូមគិតតែដើមខ្ញុំបានហើយខ្ញុំមិនបានគេចវេសទៅណាទេខ្ញុំនៅតែមានទំនួលខុសត្រូវនិងគុណធម៌ ហើយសុំពេលបន្តិច រីឯថ្ងៃទី១៧ ខែមីនានេះ ៣ម៉ឺនដុល្លារ ការ2400ដុល្លារ
March 17, 2024 - ព័ត៌មានជាតិ
ខេត្តព្រៃវែង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំព្រឹត្តិការណ៍ “សង្រ្កាន្តព្រៃវែង ២០២៤”ដែលនឹងប្រព្រឹត្តទៅរយៈពេល០៥ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅទីរួមខេត្តព្រៃវែង។ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ និងក្រោមការចង្អុល ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង រដ្ឋបាលខេត្តបានសហការជាមួយសហភាពសហព័ន្ធយុវជន កម្ពុជាខេត្តព្រៃវែង នឹងរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៤” ដែលនឹងប្រព្រឹត្តទៅរយៈពេល០៥ថ្ងៃ
March 16, 2024












