- Khmernote Media
- ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ សមត្ថកិច្ចនគរបាលបានទទួលព័ត៌មានពីប្រជាពលរដ្ឋ រស់នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ប្រទះឃើញសត្វក្រពើមួយក្បាលបណ្តែតខ្លួនតាមទឹក បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋផ្សេងៗទៀត ហើយភ្លាមៗត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គម ចែករំលែកនូវរូបភាពនេះជាបន្តបន្ទាប់។ ទទួលបានព័ត៌មានភ្លាមលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាដល់លោកអធិការនគរបាលស្រុកឯកភ្នំ ដែលមានលោកវរសេនីយ៍ឯក ឡុង យោធាវីរៈ ជាអធិការដឹកនាំកម្លាំងរួមជាមួយមន្រ្តីជំនាញជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តបាត់ដំបង អាជ្ញាធម៌មូលដ្ឋាននិងប្រជាពលរដ្ឋផង បានប្រើប្រាស់វិធីក្នុងការចាប់យកសត្វក្រពើនេះចេញពីក្នុងទឹកស្ទឹងបាននៅវេលាព្រឹកថ្ងៃដដែល ដែលសត្វក្រពើនោះមានទម្ងន់ប្រមាណជាង ៥០គីឡូក្រាម បច្ចុប្បន្ននាំទៅកាន់អធិការដ្ឋាននគរបាលស្រុកឯកភ្នំ។ តាមលោកអធិការនគរបាលស្រុកបញ្ជាក់ថា ពីពេលមុនមកមិនមានព័ត៌មានពីការប្រទះឃើញសត្វក្រពើនេះទេ ទើបតែព្រឹកនេះតែម្តង
March 26, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញ បានឱ្យដឹងថា នៅរសៀលថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ លោក ទេព គង្គា ប្រធានមន្ទីរធម្មការរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះសម្របសម្រួលដល់ទីតាំងផ្ទះ លោកគ្រូចាក់សាក់យ័ន្ត ទស្សន៍ទាយ ដោះអំពើ ឈ្មោះ រ៉េម សារ៉ុម ហៅលោកគ្រូជ័យធន់ ស្ថិតក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ មន្ទីរធម្មការរាជធានីភ្នំពេញ
March 26, 2024 - ព័ត៌មានជាតិ
ខេត្តក្រចេះ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ គឺជាថ្ងៃប្រវត្តិសាស្រ្ត ដែលប្រជាជនខេត្តក្រចេះ បានទទួលនូវសេរីភាពរួចចាកផុតពីគំរាមកំហែងដោយសារមីនហើយ ខេត្តក្រចេះ គឺជាខេត្តទី១៥ ដែលត្រូវប្រកាសជាខេត្តអស់មីននៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ រយៈពេល ២០ឆ្នាំ ចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០២៣ នៃការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងទឹកដីខេត្តក្រចេះ មានប្រតិបត្តិករចំនួន ៣រួមមាន មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងអង្គការហេឡូត្រាស់ បានបោសសម្អាតក្នុងទំហំផ្ទៃដីជាង ១៣៣គីឡូម៉ែត្រការ៉េ ស្មើនឹង ៧៩៥ ចម្ការមីននិងគ្រាប់ ដោយរកឃើញ និងបានកំទេចចោលមីន
March 26, 2024 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ កាលពីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានឱ្យដឹងថា ព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ត» សម្រាប់ឆ្នាំ២០២៤នេះ មិនមានវត្តមានក្នុងពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិទេ បន្ទាប់ពីប្រារព្ធជាប់គ្នាអស់រយៈពេល ១០ឆ្នាំចុងក្រោយ។ តាមរយៈការបង្ហោះរបស់ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ ក្រុមការងាររៀបចំព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ត» មានមោទនភាពដែលបាននាំយកសម្បត្តិវប្បធម៌ដ៏សំបូរបែបរបស់ដូនតាខ្មែរមកដាក់បង្ហាញដល់បងប្អូនប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរណ៍អន្តរជាតិ នៅលើទឹកដីអង្គរចាប់តាំងពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០២៣។ រយៈពេល១០ឆ្នាំមកនេះ «អង្គរសង្រ្កាន្ត» បានក្លាយជាស្មារតីនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាលក្ខណៈមហាគ្រួសារខ្មែរតែមួយ។ សូមបញ្ជាក់ជូនថា គោលបំណងធំមួយរបស់ព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ត» គឺការជំរុញទឹកចិត្តដល់ប្រជាពលរដ្ឋទូទៅឱ្យចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ដែលរយៈពេល១០ឆ្នាំចុងក្រោយនេះ ព្រឹត្តិការណ៍សង្រ្កាន្តនានា ត្រូវបានរៀបចំឡើងយ៉ាងផុលផុសនៅតាមបណ្តារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ
March 26, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ម្ចាស់រថយន្ត Toyota Tundra បំពាក់អំពូលហ្វាកែច្នៃខុសលក្ខណៈបច្ចេកទេស បានចូលខ្លួនធ្វើកិច្ចសន្យា នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៅល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ម្ចាស់រថយន្ត Toyota Tundra ពាក់ផ្លាកលេខ ភ្នំពេញ 2BI-5863 បំពាក់អំពូលហ្វាខុសលក្ខណៈបច្ចេកទេស ប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ បានចូលខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីដោះចេញអំពូលហ្វា កែច្នៃខុសលក្ខណៈបច្ចេកទេសនៅចំពោះមុខសមត្ថកិច្ច។ សមត្ថកិច្ចបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់បំពាក់អំពូលហ្វា កែច្នៃខុសលក្ខណៈបច្ចេកទេសដោយខុសច្បាប់តទៀត៕
March 26, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីប្រកាសព័ត៌មាន បដិសេធទាំងស្រុងនូវការផ្សព្វផ្សាយ របស់អាជីវកម្មកម្ចីអនឡាញឈ្មោះ «កម្ពុជាកម្ចីរហ័ស»។ ថ្មីៗនេះក្រសួងពាណិជ្ជកម្ម បានទទួលពាក្យបណ្ដឹងពីសាធារណជន ករណីមានការបោកប្រាស់ពីអាជីវកម្មកម្ចីអនឡាញ ដែលមានទំព័រហ្វេសប៊ុក ឈ្មោះ «កម្ពុជា កម្ចីរហ័ស» បានធ្វើការផ្សព្វផ្សាយអះអាងថា អាជីវកម្មរបស់ខ្លួនបានធ្វើការចុះបញ្ជីពាណិជ្ជកម្មត្រឹមត្រូវ និងមានការទទួលស្គាល់ពីក្រសួងពាណិជ្ជកម្ម ព្រមទាំងបានប្រើប្រាស់រូបសញ្ញា (Logo) របស់ក្រសួងពាណិជ្ជកម្ម ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មភូតកុហកធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ ដើម្បីទាញយកផល ប្រយោជន៍ដល់អាជីវកម្មរបស់ខ្លួន។ ក្រសួងពាណិជ្ជកម្ម សូមធ្វើការបដិសេធទាំងស្រុងនូវការផ្សព្វផ្សាយរបស់អាជីវកម្មកម្ចីអនឡាញឈ្មោះ «កម្ពុជាកម្ចីរហ័ស» និងសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា អាជីវកម្មកម្ចីអនឡាញឈ្មោះ «កម្ពុជាកម្ចីរហ័ស» ពុំបានចុះបញ្ជីពាណិជ្ជកម្ម និងពុំមានលិខិតអនុញ្ញាត
March 26, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា កីឡាការិនី ប៉ាល់ ឆរស្មុី មុនឈានជើងចូលធ្វើជាអ្នកកីឡាដូចបច្ចុប្បន្ន នាងបានរំឭកថា មានបំណងចង់ក្លាយជាអ្នកសារព័ត៌មានមួយរូប ព្រោះចូលចិត្តការថតរូប។ តែបំណងប្រាថ្នានេះមិនបានសម្រេចឡើយ ដោយសារតែឪពុកម្ដាយរបស់នាងបានជំរុញរូបនាងចូលហាត់កីឡាវិញ។ យ៉ាងណា ក្រោយទទទួលបានជោគជ័យក្នុងវិស័យកីឡា ជាពិសេសកីឡាវ៉ូវីណាម ជាបន្តបន្ទាប់មក ស្ត្រីមានកំណើតនៅរាជធានីភ្នំពេញក៏ទទួលបានក្របខណ្ឌជាមន្ត្រីនគរបាលជាតិ។ ក្រោយចប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នាងក៏ទំនេរពីការហ្វឹកហាត់ និងបានឆ្លៀតចូលការិយាល័យផ្សព្វផ្សាយនៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ទទួលបន្ទុកផ្នែកថតរូបសារព័ត៌មាន។ ប្អូនស្រីកីឡាតេក្វាន់ដូ ITF ឆ្នើម ប៉ាល់ ជីវ័ន្ដ ដដែលទទូចថា នេះជាឱកាសពិសេសមួយដែលរូបនាងអាចចាប់យកជំនាញដែលនាងធ្លាប់ប៉ងតាំងពីនៅក្មេង ហើយសព្វថ្ងៃក៏កំពុងព្យាយាមជួយការងារតាមដែលអាចធ្វើទៅបាន
March 26, 2024 - ព័ត៌មានជាតិ
ខេត្តក្រចេះ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កូនផ្សោតទើបនឹងកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវ នៃរដ្ឋបាលជលផលនិងអង្គការ WWF វេលាម៉ោង១១៖៤០នាទី នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅអន្លង់កោះផ្តៅ ភូមិកោះផ្តៅ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ កូនផ្សោតនេះស្ថិតនៅក្នុងក្រុមសត្វផ្សោតធំៗចំនួន២ក្បាលផ្សេងទៀត។ នេះគឺជាកូនផ្សោតទី៦ ដែលបានកើតនៅដើមឆ្នាំ២០២៤នេះ។ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអរគុណចំពោះបងប្អូនឆ្នាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបានចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ។ ទន្ទឹមនេះ ប្រសិន បើបងប្អូនប្រជានេសាទបានប្រទះឃើញវត្តមានសត្វផ្សោត
March 26, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះ នៃរដ្ឋបាលព្រៃឈើ ត្រូវបានតុលាការអាមេរិកសម្រេចថាគ្មានទោសនៅក្នុងសំណុំរឿងសមគំនិតក្នុងការរត់ពន្ធសត្វស្វាក្តាមទៅកាន់សហរដ្ឋអាមេរិក។ ក្រសួងកសិកម្ម បានឱ្យដឹងថា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ លោក គ្រី ម៉ះផល ត្រូវបានអាជ្ញាធរអាមេរិកប្រើអំណាចចាប់ខ្លួននៅឯអាកាសយានដ្ឋានអន្តរជាតិ ចន អេហ្វ កេណ្ណេឌី ក្នុងពេលលោកកំពុងរង់ចាំបន្តដំណើរទៅចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិ ស្តីពីអនុសញ្ញាពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ និងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះថ្នាក់ (CITES) នៅប្រទេសប៉ាណាម៉ា។ ការចាប់ខ្លួនដោយអយុត្តិធម៌ពីសំណាក់រដ្ឋអាជ្ញា និងទីភ្នាក់ងារមច្ឆជាតិនិងសត្វព្រៃអាមេរិក បានធ្វើឱ្យលោក
March 26, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ យោងតាមសេចក្ដីបំភ្លឺព័ត៌មាន របស់ក្រុមហ៊ុន CIC CAPITAL សូមជម្រាបជូនសាធារណជន និងវិនិយោគិនទាំងអស់ មេត្តាជ្រាបថា ករណីក្រុមហ៊ុន ស៊ីអាយស៊ី ផាតន័រ មិនមែនជាសំណុំរឿងបោកប្រាស់ ដូចការចោទប្រកាន់តាមរយៈបណ្តាញទំនាក់ទំនងសង្គមមួយចំនួនឡើយ ប៉ុន្តែជាវិបត្តិសន្ទនីយភាពសាច់ប្រាក់ ដែលរងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចសកល និងភាពខ្វះចន្លោះក្នុងការត្រៀមខ្លួនរបស់ក្រុមហ៊ុន។ ក្រុមហ៊ុន ស៊ីអាយស៊ី ផាតន័រ នៅតែរក្សាគោលជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការដោះស្រាយបញ្ហាចំពោះមុខ ដោយធានាឲ្យបានជាអតិបរមា នូវផលប្រយោជន៍របស់វិនិយោគិនគ្រប់រូប។ ក្រុមហ៊ុន នឹងបន្តធ្វើការដោយអនុលោមទៅតាមគោលការណ៍ និងបទប្បញ្ញត្តិ ដែលកំណត់ដោយ និយ័តករមូលបត្រកម្ពុជា (ន.ម.ក) ដែលតែងតែតម្កល់ផលប្រយោជន៍វិនិយោគិនជាអទិភាព។ សូមថ្លែងអំណរគុណចំពោះវិនិយោគិនមួយភាគធំ
March 26, 2024












