Khmernote Media
  • សិល្បៈ

    រូបថតមួយសន្លឹកត្រូវបានមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម Facebook ដោយសារតែឃើញព្រះសង្ឃមួយអង្គបានបង្ហោះបង្អួតលុយដុល្លារទាំងបាច់ៗ រហូតធ្វើអោយមានការរិះគន់មួយចំនួនថា ទង្វើររបស់សង្ឃអង្គនេះហាក់ដូចមិនសមរម្យឡើយចំពោះព្រះពុទ្ធសាសនា។ ក្នុងនោះដែរ ពូឃ្លាំង ដែលគេស្គាល់ថាជាតារាចម្រៀងរ៉េបល្បីឈ្មោះប្រចាំប្រទេសក៏បានបង្ហោះសារមួយឃ្លាផងដែរថា៖ “មោញមោះគិតលេង​ គាត់ធ្វើចឹងត្រូវទេ​ ចំពោះការចំណេញខ្មែរ​ យេីង​ !”។ ជុំវិញសំណេររបស់ ពូឃ្លាំង ក៏មានការឆ្លើយតប Comment ថា៖ “យេីងមិនអាច​វិនិច្ឆ័យ​ដោយគ្មានមូល​ហេតុច្បាស់​លាស់លេីរូបតែមួយ​សន្លឹក​នេះបានទេ​ហេីយក៏មិនអាចគិតតែភាព​អវិជ្ជមាន​របស់លោកតែចំណែកបានដែរ​ តាមលឺមកលោកជាចៅអធិការផង​ចឹង​ក្នុងវត្តតែងតែមាន​ការកសាងហេីយ​​ឧ.ថាលោកយកលុយនឹងទៅសងជាងសងថ្លៃសម្ភារៈគេជាដេីម​ទៅយេីងម្ដេចដឹងឬយកទៅប្រេីប្រាស់​ប្រយ័ត្ន​សង្គមអីទៅ​ មួយវិញទៀតក្រែងលោលោកថតលេងអីចឹងទៅ…អានឹងបេីយេីងគិតគេផ្លូវល្អ​ តែបេីយេីងគិតផ្លូវអាក្រក់ទៅលេីលោក​ លោកស្អីមានលុយទាំងដៃៗបានពីណាបានមកពីបោកយាយតាទេដឹង….ជាដេីម។ល។ ចឹងដូចពាក្យចាស់ថាក៏មិនខុសដែរ​ កុំមេីលមនុស្សតែ​សំបកក្រៅនោះ….ហេីយកុហសធំបំផុតគេមកពីខ្លួនឯងមិន​ប្រយ័ត្ន​លេងសេីច​ជ្រុលចឹងហេីយ​ បេីនិយាយច្បាប់​រដ្ឋ​ក៏មិនខុស​ដែរ​ តែបេីលុយខ្មៅទេីបខុស​ងាកមកច្បាប់សាសនាវិញ​លោក​សង្ឃកាន់លុយនឹងវាខុសបាត់ទៅហេីយព្រោះព្រះបានហាមច្បាស់ណាស់​ ​តែមកដល់​បច្ចុប្បន្ន​យេីងមិនអាចថាបានទេ​ ប៉ុន្ដែ​អ្នកដែលកាន់​ខ្ជាប់ខ្ជួនតាមច្បាស់ព្រះពុទ្ធ​ក៏នៅមានខ្លះ​ ចំណុចកន្លែងនឹងមិនហ៊ានតទេកុំឲ្យប៉ះពាល់ដល់សតិ​អារម្មណ៍​អ្នកដ៏ទៃ​ ទាំងអស់នឹងវាជាគំនិតខ្ញុំមិនមែនជាអ្នកចេះដឹងអីទេគ្រាន់តែតាមការយល់ឃេីញតិចតួច​ដោយមិនដែលស្គាល់លោកសោះ​ហេីយក៏មិនកាន់ជេីងដែរ”។ តើប្រិយមិត្តយល់យ៉ាងណាដែរ?

    July 4, 2020
  • ព័ត៌មានជាតិ

    មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងនៅស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយមានប្រជាពលរដ្ឋបានសង់របងនៅលើផ្លូវបង្កអោយមានការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជននៅលើបណ្តាញសង្គម Facebook ក៏ដូចជាប្រជាពលរដ្ឋដែលធ្វើដំណើរនៅតាមផ្លូវមួយនេះ។ ដោយមុននេះបន្តិចដែរ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានបញ្ជាក់នៅលើ Facebook របស់លោកថា ករណីខាងលើត្រូវបានអាជ្ញាធរស្រុកសូទ្រនិគម ចុះទៅរុះរើចេញហើយ ដោយមានការចូលរួមពីម្ចាស់ដីនោះផងដែរ។ ឯកឧត្តម អភិបាលខេត្ត បានរៀបរាប់ថា៖ “លោកអភិបាលស្រុកសូទ្រនិគម បានដឹកនាំកម្លាំងនៃគណៈបញ្ជាការឯកភាពស្រុក ចុះអនុវត្តយ៉ាងឆាប់រហ័សនូវករណីការធ្វើរបងលើផ្លូវ ក្នុងមូលដ្ឋានស្រុកសូទ្រនិគម។ ពាក់ព័ន្ធករណីនេះ គាត់(ម្ចាស់ដី) បានចូលរួមជាមួយអាជ្ញាធរស្រុក និងយល់ព្រមរុះរើរបងរបស់គាត់ចេញវិញ។ ខ្ញុំបាទសង្ឃឹមថា ពូមីង បងប្អូនប្រជាពលរដ្ឋទាំងអស់នឹងបញ្ឈប់នូវសកម្មភាពកាប់ទន្ទ្រានដីរដ្ឋដោយខុសច្បាប់ និងមិនបន្តចាញ់ល្បិចបោកប្រាស់ញ៉ុះញ៉ុងរបស់ជនខិលខូចឆ្លៀតឪកាសទៀតឡើយ។”

    July 4, 2020
  • ព័ត៌មានជាតិ

    យោងតាមប្រភពពីហ្វេសបុកផេក Royal du Cambodge បានបង្ហោះឲ្យដឹងថា៖ សូមអបអរសាទរ និងថ្វាយព្រះពរ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា ក្នុងឱកាសបញ្ចប់ការសិក្សាយ៉ាងជោគជ័យថ្នាក់បរិញ្ញាប័ត្រ ជំនាញនយោបាយអន្តរជាតិ នាសកលវិទ្យាល័យ University of International Business and Economics រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ។ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា ត្រូវជាព្រះបុត្រី សម្តេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ហើយបើគិតតាមសែព្រះបិតា ព្រះអង្គម្ចាស់ក្សត្រី ត្រូវជាព្រះរាជនត្តា

    July 4, 2020
  • សង្គម

    ក្រោយធ្វើការរិះគន់ក្នុងន័យស្ថាបនា ទៅលើអ្នកគ្រូ Melinda កាលពីយប់មិញរួចមក បងស្រី Kaka KH ដែលជាតារា Facebook ល្បីឈ្មោះនិងមានឈាមជ័រជាអ្នកសិល្បៈនោះ ទទួលបានសំណូមពរជាច្រើនអោយគាត់ជួយចែករំលែកចំណេះដឹងភាសាអង់គ្លេស នៅលើ Facebook របស់គាត់ ដោយហេតុថាគាត់ជាកូនខ្មែរម្នាក់ដែលបានកើតនៅលើទឹកដីបរទេសតាំងពីតូច ហើយប្រើប្រាស់ភាសាអង់គ្លេសពេញមួយជីវិតទៅហើយ។ ក្នុងនោះដែរ បងស្រី Kaka KH ក៏បានបង្ហោះសារនៅលើ Facebook ថា៖ “ក្នុងការរិះគុណជាស្ថាបនារបស់ខ្ញុំ មិនមែនចង់ជាន់ពន្លិចបុគ្គលម្នាក់នេះទេ តែខ្ញុំចង់ឲ្យបងប្អូនខ្មែរមួយចំនួនដែលចូលចិត្តជាមួយនឹងការសិក្សា ទទួលបានការបង្រៀនដែលច្បាស់លាស់ហើយកុំឲ្យចាញ់បោកមនោគមន៍ សិក្ខាសិលា workshop seminar និងផេកមួយចំនួន ដើរមិនបានផ្ដល់ការបង្រៀនច្បាស់លាស់ឲ្យសមប្រកបតាមតម្លៃ នេះគឺគ្រាន់តែជាបំណងល្អពីខ្ញុំចំពោះបងប្អូនខ្មែរយើងតែប៉ុណ្ណោះ តែបើខុសឱ្យនាងខ្ញុំសូមអធ្យាស្រ័យ

    July 4, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ចាប់ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ នៅត្រង់ចំណុចខាងមុខសាលាខេត្តកំពង់ឆ្នាំង ភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងងៃ បន្ទាប់ពីពួកគេបានប្រព្រឹត្តសកម្មភាពគាស់ទ្វារផ្ទះលួចយកម៉ូតូរបស់ប្រជាពលរដ្ឋ កាលទី០៣ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ១១៤ ផ្លូវលេខ២០ បុរីពិភពថ្មី ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនសង្ស័យទី១ដែលត្រូវបានឃាត់ខ្លួនឈ្មោះ ព្រីង រដ្ឋា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងបាញ់ថ្នាំម៉ូតូ ទីលំនៅផ្ទះ៤៩ ផ្លូវ២៦១ ភូមិ១៣ សង្កាត់ទឹកល្អក់៣

    July 4, 2020
  • សិល្បៈ

    ពិធីការនី និងជាតារាសម្តែងល្បីឈ្មោះ អ្នកនាង ណូម័រ បានប្រកាសនៅលើ Facebook របស់ខ្លួនធ្វើអោយប្រុសៗនិងមហាជនមានការភ្ញាក់ផ្អើលក្រោយពេលនាងនិយាយបើមានស្នេហ៍ថ្មី ទាល់តែសាករស់នៅជាមួយគ្នាមុនសិន ចាំចូលរោងការ ខណៈដែលធ្លាប់ជួបប្រទះស្នេហាបែកបាក់ រៀបការបាន៥ខែក៏លែងលះគ្នា បន្សល់ទុកឈ្មោះជាស្ត្រីមេម៉ាយ ស្របពេលអាយុកាន់តែច្រើន ចូលវ័យ៣១ឆ្នាំ តែសម្រេស់នៅតែស្រស់ស្អាត។ តារាសម្តែងរូបនេះបានសរសេរនៅលើ Facebook នាងថា៖ “Awww just see (រៀបការបាន3ខែមិនចុះសម្រុងគ្នា ឈានដល់ខែទី5ក៏លែងលះ ដូច្នេះសំរាប់អូនត្រឹមជាយល់សប្តិប៉ុណ្ណោះ ភ្ញាក់មក អុូននៅតែជាកូនក្រមុំដដែលតាស បើនិស្ស័យអាចមានគូរទៀត ទាល់តែសាករស់នៅជាមួយគ្នាមុនសិន ចាំចូលរោង កុំអោយខុសទៀត)”។ គួរបញ្ជាក់ផងដែរថា តារាសម្តែង ណូម័រ ធ្លាប់រៀបការជាមួយនឹង

    July 4, 2020
  • PR

    មួយរយៈពេលនេះបើមើលទៅតាមការសង្កេត ឃើញថាស្មាតហ្វូន vivo នៃត្រកូល Y ម៉ូឌែល vivo Y30 ពិតជាមានសន្ទុះនៃការគាំទ្រខ្លាំងពីសំណាក់អតិថិជនដែលជាអ្នកគាំទ្រ។ ជាក់ស្តែងបើនិយាយទៅលើដំណើរការនៃការដាក់លក់នៅលើទីផ្សារវិញគឹទើបតែបានរយៈពេលត្រឹម ១ខែប៉ុណ្ណោះ ស្មាតហ្វូន vivo Y30 ត្រូវបានលក់ដាច់ខ្លាំងហួសពីការរំពឹងទុក។ ហើយអ្វីដែលជាចំណងដៃសម្រាប់ខែថ្មី ក្រុមហ៊ុមស្មាតហ្វូន vivo ក៏បានធ្វើការនាំយកនូវស្មាតហ្វូន Y30 ជម្រើសពណ៌ថ្មីមួយទៀតផងដែរនោះគឺពណ៌ Emerald Black វាមានលក្ខណៈបែបពណ៌ ត្បូងមរកតខ្មៅ បើប៉ះចំនឹងចំណាំងផ្លាតវាជះមកជាមួយពន្លឺដ៏ស្រស់ស្អាតមែនទែន។ រីឯសម្រាប់តម្លៃវិញគឺថាគ្មានអ្វីដែលត្រូវផ្លាស់ប្តូរនោះទេគឺត្រឹមតែ $169 តែប៉ុណ្ណោះ។ ខាងក្រោមជាលក្ខខណៈសម្បត្តិរបស់ស្មាតហ្វូន vivo Y30 ៖ 1.

    July 4, 2020
  • PR

    ការទន្ទឹងរង់ចាំរបស់ទស្សនិកជនអស់រយៈពេលកន្លះឆ្នាំដេីម្បីដឹងថានរណាជាអធិរាជលំដាប់កំពូលបំផុតក្នុងកម្មវីធីអធិរាជគុនខ្មែរ ISI PALM- ISI PIPE រដូវកាលទី២ ទម្ងន់៥៧គីឡូក្រាម នៅ PNN នឹងត្រូវបិទបញ្ចប់នៅថ្ងៃអាទិត្យទី៥ខែកក្កដាឆ្នាំ២០២០ ចុងសប្ដាហ៍នេះហើយ នៅពេល វ៉ាន់ វឿន ឡើងតតាំងទល់នឹង អេលីត ចំរើន ក្នុងវគ្គផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់មាសនិងប្រាក់រង្វាន់៤០លានរៀល។ ខ្លាកំណាចទាំង២នេះបានឆ្លងកាត់និងឈ្នះឧបសគ្គធំៗនិងលំបាកៗជាច្រើនលើកទម្រាំបោះជំហានឈានចូលមកដល់ដំណាក់កាលចុងក្រោយនៃសមរភូមិគុនខ្មែរដ៏កក្រើករញ្ជួយគ្មានពីរនៅកម្ពុជានេះ។ សិស្សគុនក្លិបប៉ែនកាក់គុនខ្មែរ អេលីត ចំរើន បានចាប់ផ្ដើមត្រួសត្រាយផ្លូវរបស់ខ្លួនមកកាន់ទីនេះដំបូងបង្អស់ ដោយបានប្រើជើងឆ្វេងដ៏ធ្ងន់របស់គេទាត់កញ្ចឹងកឥន្ទ្រីឆ្លងដែនមកពីថៃ ឃុម ផាយ៉ាក់ ក្នុងទឹកទី២ កាលពីថ្ងៃទី២ខែកុម្ភៈឆ្នាំ២០២០។ បន្ទាប់មក អ្នកស្នងគុនខ្មែរមកពីស្រុកថ្មគោលខេត្តបាត់ដំបង បានឆ្លងផុតរបាំងកាន់តែធំមួយទៀត ដោយផ្ដួល ឃុមភិឈិត តាមរយៈរន្ទះជើងឆ្វេងរបស់គេជាថ្មីក្នុងទឹកទី៣

    July 4, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ​ ៖ បុរសម្ចាស់ម៉ូតូរងរបួសបាក់ភ្លៅ ត្រូវបានអ្នកដំណើរនាំគ្នាជួយសង្គ្រោះបឋម​ និងហៅរថយន្តគិលានសង្គ្រោះ មកដឹកទៅកាន់មន្ទីរពេទ្យ ក្នុងគ្រោះថ្នាក់ចរាចរណ៍​រវាងរថយន្តនិងម៉ូតូ ចំណែកឯអ្នកបើកបររថយន្ត មានគ្នាមកកាងហើយព្យាយាមជម្លៀសចេញពីកន្លែងកើតហេតុ តែប្រជាពលរដ្ឋនិងអ្នកដំណើរ នាំគ្នាជួយឃាត់ទំរាំបាន រហូតកើតមានការប្រទាញប្រទង់គ្នា បង្កជាហិង្សាផ្អើលពេញផ្លូវ​ បណ្តាលឲ្យបុរសម្នាក់ដែលជាអ្នកមកកាង រងរបួសបាក់ក្តោងច្រមុះ​ចេញឈាម​ ទើបមានសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកងទី១​ ចុះមកដល់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​ឈានដល់កើតមានជម្លោះប្រតាយប្រតប់គ្នាឡើងនេះ បានកើតឡើងកាលពីវេលាម៉ោងជិត១២រំលងអាធ្រាត្រ ឈានចូលថ្ងៃសៅរិ៍​ ទី៤ ខែកក្កដា​ ឆ្នាំ២០២០នេះ​ នៅចំណុច លើវិថីព្រះនរោត្តម កែងផ្លូវលេខ៣៨០ ខាងកើតផ្សារបឹងកេងកង (ប្រហែល៧០០ម៉ែត្រ​) ស្ថិតក្នុងសង្កាត់បឹងកេងកង១​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ ។ សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតដូច្នេះថា នៅមុនពេលកើតហេតុ​

    July 4, 2020
  • សង្គម

    មុននេះបន្តិចដែរបងស្រី Kaka KH បានចេញវិដេអូមួយទាំងយប់ដោយធ្វើការរិះគន់ទៅកាន់ផេកហ្វេសប៊ុក Melinda ចែករំលែក ដែលអះអាងថាខ្លួនជាគ្រូបង្រៀនអង់គ្លេសម្នាក់ នៅលើ Facebook។ ក្នុងនោះដែរបងស្រី Kaka KH បានរៀបរាប់ថា ក្នុងនាមគាត់ជាមនុស្សម្នាក់ដែលកើតនៅលើទឹកដីបរទេស ហើយនិយាយភាសាអង់គ្លេសពេញមួយជីវិតហើយនោះ គាត់បានធ្វើការិះគន់ក្នុងន័យស្ថាបនា ដោយអោយអ្នកគ្រូ Melinda ផ្លាស់ប្តូរវិធីសាស្ត្របង្រៀនវិញ។ ក្នុងនោះដែរ Kaka KH ក៏បានរិះគន់ចំពោះតំលៃនៃការសិក្សាភាសាអង់គ្លេសតាមអនឡាញ ដែលមានតំលៃដល់ទៅ $3000 ឯណោះក្នុងសិស្សម្នាក់។ ដើម្បីជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖

    July 3, 2020